16/06/2015 11:10 GMT+7 Email Print Like 0

គូលេនវៀតណាមលក់ដាច់នៅទីផ្សារបារាំង

ឡូគូលេន Luc Ngan (ខេត្ត Bac Giang ភាគខាងជើងវៀតណាម) ដំបូង​ចំនួន២ឡូដែល​នាំចេញទៅ​កាន់បារាំង​ដោយ​មាន​ទម្ងន់​សរុប​ជិត១២០០kg ត្រូវ​បាន​ប្រើប្រាស់លឿន​នៅផ្សារ​ទំនើបចំនួន៤ របស់ក្រុមហ៊ុននាំចូល​នាំ​ចេញ Thanh Binh Jeune។ដោយមានល្បឿនប្រើប្រាស់​ដ៏ល្អដូច​នាបច្ចុប្បន្ន ក្រុម​ហ៊ុន​នេះនឹង​បន្ត​នាំចូល​គូលេន​ចំនួន២ឡូទៀត​នា​ខែ​មិថុនា​ឆ្នាំ២០១៥​​នេះ។ លោក Ngo Minh Duong អគ្គនាយក​ក្រុម​ហ៊ុន Thanh Binh Jeune បានឲ្យដឹងថា ក្រុម​ហ៊ុន​កំពុង កសាង​ផែនការ​ដឹកជញ្ជូន​គូ​លេន​តាម​ផ្លូវនាវាចរណ៍​នាឆ្នាំ២០១៦ សំដៅកាត់​បន្ថយ​ចំណាយ។ ទន្ទឹម​នឹង​នោះ លោក​ក៏បាននាំចេញ​សំណើរ​កសាងពាណិជ្ជ​សញ្ញា គូលេនវៀត​ណាម ដើម្បី​ប្រកួត​ប្រជែង​ទៅនឹង​ផលិត​ផល​ពី​គូលេន​​ផ្សេង​ៗមក​ពី ចិន ថៃ​ និងអ៊ីស្រាអែល។ ក្រៅពី​ផ្លែគូលេន ក្រុម​ហ៊ុន Thanh Binh Jeune គ្រោង នឹង​នាំ​ចូល​ផ្លែ​មៀន​ Hung Yen ទៀត​ផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ