28/11/2016 10:32 GMT+7 Email Print Like 0

គុយបាគ្រោងនឹងរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៩ថ្ងៃសំរាប់អគ្គមគ្គុទេសលោក Fidel Castro


លោក Fidel Castro នៅព្រឹត្តិការណ៍មួយនៅរដ្ឋធានី La Habana នាខែឧសភាឆ្នាំ២០០៦
(រូបថត៖EPA/TTXVN)

នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ គុយបាប្រកាសថា ពិធីបុណ្យសពថ្នាក់ជាតិ​ របស់អគ្គមគ្គុទេសបដិវត្តន៍​លោក Fidel Castro នឹងប្រព្រឹត្ត​ទៅក្នុងរយៈពេល​៩ថ្ងៃ។ ចាប់ពីថ្ងៃទី​២៦ វិច្ឆិកាដល់​ថ្ងៃទី​៤ ខែធ្នូ សកម្មភាព​និង​លេង​កំសាន្ត​នៅទីកន្លែង​ សាធា​រណៈទាំង​អស់នឹង​ត្រូវ​បាន​ផ្អាក ហើយទង់ជាតិ​ត្រូវបាន​បង្ហូតពាក់​កណ្ដាល​ដងនៅ​តាម​អគារសាធារណៈ​និង មូលដ្ឋានសឹក។ នាថ្ងៃដ​ដែល ក្រសួងការ​បរទេសវេណេហ្ស៊ុយអេឡា​ចេញសេចក្ដី ជូនដំណឹងឲ្យ​ដឹងថា​រដ្ឋាភិបាល​ប្រទេសនេះ ក៏បានសំរេច​លើការកាន់​ទុក្ខថ្នាក់ ជាតិក្នុងរយៈពេល៣​ថ្ងៃដើម្បី​រំលឹក​វិញ្ញាណក្ខ័ន្ទ​ អគ្គមគ្គុទេស​បដិវត្តន៍​គុយបា លោក Fidel Castro ដែលទើប​នឹង​បាន​លាចាកលោក​ក្នុងអាយុ៩០​ឆ្នាំ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ