19/06/2017 09:35 GMT+7 Email Print Like 0

គយគន់មើល១៨រតនវត្ថុជាតិ

តំណាង​​ឲ្យ​​គ្រប់​​សម័យប្រវត្តិ​សាស្រ្ត ​ ១៨​រតនវត្ថុ​បាន​តាំង​បង្ហាញ​នៅ​ក្នុងសារ​​មន្ទីរ​​ប្រវត្តិសាស្រ្ត​ជាតិ​​ ជា​​​ចំណែក​​​ណាមួយ​​ឆ្លុះបញ្ចាំងពី​ទិដ្ឋភាព​ប្រវត្តិសាស្រ្ត​វប្បធម៌​ ភាព​ប្រណិត ​របស់​ជនជាតិ​វៀតណាម​។ រតន​វត្ថុ​​នីមួយៗ​មាន​បង្កប់​សារ​​មក​ពី​អតីតកាល​​ រឿង​រ៉ាវ​ចំណាប់​អារម្មណ៍សម្រាប់​​អ្នក​ទស្សនា​។​
 

ដើម្បី​រួម​ចំណែក​លើក​តម្កើង​ ផ្សព្វ​ផ្សាយ​តម្លៃ​នៃ​រតនវត្ថុ​ ដែល​មា​នវត្ត​មាន​​នៅ​ក្នុង​សារមន្ទីរ​​ប្រវត្តិសាស្រ្ត​ជាតិ​ បាន​រៀប​ចំ​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ពិសេស​៖ “​រតនវត្ថុ​ជាតិ​វៀតណាម​”។ ១៨​រតនវត្ថុ​បាន​តាំង​តម្កល់​ក្នុង​បរិយាកាស​​​តាំង​បង្ហាញ​ដ៏​ត្រចះត្រចង់​បំផុត​នៃ​​សារមន្ទី​រ​ នៅ​ត្រង់​ទីធ្លា​កណ្តាល​។ ជាមួយ​បច្ចេកវិទ្យា​​ពន្លឺ​ 3D ទំនើប​​ បាន​អនុវត្ត​ប្រើ​ជា​លើក​ដំបូង​ បរិយាកាស​​តាំង​បង្ហាញ​ព្រឹត្តិការណ៍​ បាន​នាំ​មកនូវ​​​អារម្មណ៍​ថ្មី​សម្រាប់​ភ្ញៀវ​មក​ទស្សនា​។​



សារមន្ទីរប្រវត្តិសាស្រ្តជាតិ តាំងបង្ហាញជាលើកដំបូង នៅ១៨រតនវត្ថុជាតិដែលកំពុងរក្សាទុក។ រតនវត្ថុ​ផ្សារភ្ជាប់​ជាមួយ​
បទដ្ឋាន​កកើតជាតិ ជនជាតិ ចាប់ពីសម័យវប្បធម៌ដុងសើន (Dong Son) មុននេះរាប់ពាន់ឆ្នាំ រហូតដល់​សម័យ​
រាជធិបតេយ្យ រាជការសក្តិភូមិ ដែលមានវត្ថុផ្សារភ្ជាប់ជាមួយការតស៊ូរំដោះជនជាតិ។ រូបថត៖ វៀតកឿង


អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ឡេខាញហាយ (Le Khanh Hai) និងគណៈប្រតិភូតំណាង ទស្សនាបរិយាកាសតាំងបង្ហាញ រតនវត្ថុជាតិ។ រូបថត៖ វៀតកឿង

ភ្ញៀវទស្សនាមើលត្រាអធិរាជ មោនហាសាញអឹន (Mon ha sanh an)។ រូបថត៖ កុងដាត


ភ្ញៀវបរទេសចូលចិត្តថតរូបជាមួយត្រាអធិរាជពណ៌មាស "សាក់មើនជីបាវ - Sac menh chi bao” ។ រូបថត៖ កុងដាត

មក​ជាមួយ​ការតាំង​បង្ហាញ​ ភ្ញៀវ​ទេសចរណ៍​បាន​ស្តាប់​ពាក្យ​ឧទ្ទេសនាម​​ទួទៅ​និយាយ​អំ​ពី​វត្ថុបូរាណ​មិន​អាច​កាត់​ថ្លៃ​បាន​ ​ពី​សម័យ​វប្បធម៌​ដុង​សើន​ (Dong Son) មុននេះ​ជាង​២០០០ឆ្នាំ រាល់​សម័យ​​អរិយធម៌​ដាយ​វៀត (Dai Viet) និង​រាជការ​សក្តិភូមិ​ រហូតដល់​បង្កើត​​ប្រទេសវៀតណាម​​សាធារណរដ្ឋ ប្រជាធិបតេយ្យ ។
 
ជាមួយ​រឿង​រ៉ាវ​ប្រវត្តិសាស្រ្ត​ វប្បធម៌​ចំណាប់អារម្មណ៍​ បាន​ឧទ្ទេសនាម​តាម​បែប​បញ្ជី​​​តារាង​ព័ត៌មាន​ ភាពយន្ត​ខ្លី​បញ្ចាំង​នៅនឹង​បរិយាកាស​តាំងបង្ហាញ​ បានជួយ​អ្នកទស្សនា​យល់​បន្ថែម​ពី​រតនវត្ថុ​ ដែលមិនអាច​​កាត់​ថ្លៃ​​​បាន​នេះ។​
 
តាម​ព័ត៌មាន​ពី​គណៈ​កម្មការ​រៀចំ ការតាំង​បង្ហាញពិសេស​នេះ នឹង​អូស​បន្លាយ​រហូត​ដល់​ខែឧសភា ឆ្នាំ​២០១៧​៕


ស្គរស្ពាន់ (មហោរធឹក)ហ្វាងហា (Hoang Ha) ជាស្គរមួយក្នុងចំណោមស្គរស្អាតបំផុតនៃខឿនវប្បធម៌ដុងសើន (Dong Son)។
ឆ្នាំ១៩៣៧ ស្គរបានរកឃើញក្នុងពេលជីកប្រឡាយនៅភូមិហ្វាងហា (Hoang Ha) ស្រុកភូស្វៀន (Phu Xuyen) (ហាណូយ)។ ផ្ទៃ​
មុខ​​ស្គររចនារូបព្រះអាទិត្យមាន១៦កាំរស្មី ចន្លោះកណ្តាលកាំរស្មីមានតុបតែងរោមកន្ទុយសត្វក្ងោក តថភាពរស់នៅ អុំទូក
សត្វតោ អ្នកទោស...។ល។ ជាមួយក្រុមស្គរង៉ុកឡូ (Ngoc Lu) ទន្លេដា (Da) រាជវាំងកូឡរ (Co Loa) ស្គរហ្វាហា (Hoang Ha)
ឆ្លុះបញ្ចាំង​ជីវភាពរស់នៅ សម្ភារៈ ស្មារតីសម្បូរបែប របស់ប្រជាជនដុងសើន (Dong Son) បង្ហាញពីកំពូលសិ​ល្បៈ​សិតស្ពាន់​
សម័យ​បង្កើតទឹកដីដំបូងរបស់ជនជាតិ។ រូបថត៖ កុងដាត


ពាងដាវធិញ (Dao Thinh) (ស្ពាន់) មានពីសម័យវប្បធម៌ដុងសើន (Dong Son) គម្លាតពីបច្ចុប្បន្ននេះ ប្រហែល២០០០-​
២៥០០​ឆ្នាំ បានរដ្ឋទទួលស្គាល់ជារតនវត្ថុជាតិនៅឆ្នាំ២០១២។ ក្នុងវប្បធម៌ដុងសើន (Dong Son) ពាងស្ពាន់ជាកេរមរតកគំរូ ​
ខាង​ក្រោយស្គរស្ពាន់បង្ហាញតែនៅក្នុងបរិវេណនៃខឿនវប្បធម៌នេះ។ ក្នុងរាប់រយពាងបានរកឃើញ ពាងដាវធិញ (Dao
Thinh) ជាពាង​មានទំហំធំបំផុត រចនាសម្បូរបែប រឹងមាំ ប្រណិត និងពិសេសបំផុត។ រូបថត៖ កុងដាត


ពិសេស លើគម្របពាងមានប្រឌិត៤រូបសំណាកប្រុសស្រី កំពុងរួមភេទប្រភេទរូបសំណាកមានតែមួយគត់ ទើប​តែជួប​
នៅក្នុង​សិល្បៈដុងសើន (Dong Son)។ លិង្គរបស់បរុស បានសង្កត់ធ្ងន់ដោយអង្គជាតិធំជាង បើប្រៀបនឹងរាងកាយ ឆ្លុះ​
បញ្ចាំង​​ជំនឿលើលិង្គយោនិ ដោយបំណងសព្វសត្វសាពើលូតលាស់រីកចម្រើន របស់ប្រជាជន​ប្រកបមុខ​របរកសិកម្ម​ធ្វើស្រូវ។ ការ​ដែល​បុរសដាក់កូនកំបិតនៅជាប់នឹងខ្លួនពេលរួមរាក់គ្នា សឲ្យឃើញថាអាវុធតែងនៅប្រចាំក្បែរខ្លួនជានិច្ច ឆ្លុះ​បញ្ចាំង​
ក្នុងវប្បធម៌​ដុងសើន (Dong Son) បានបង្កើតជម្លោះសង្គម នាំឲ្យកើតសង្គ្រាម ជាបុព្វហេតុក​កើតអ្នកដឹក​នាំ​យោធា
បង្កើត​ជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានសម្ភារៈ បង្កើតបុព្វរដ្ឋ វ៉ាន់ឡាន-អ៊ូវកើ (Van Lang – Au Lac)។ រូបថត៖ កុងដាត


ក្បាច់រចនាប្រឡាក់ពណ៌វេលា នៅលើពាងស្ពាន់ដាវធិញ (Dao Thinh)។ រូបថត៖ កុងដាត

ត្រាអធិរាជពណ៌មាស សាក់មើនជីបាវ (Sac menh chi bao) ទម្ងន់៨,៣គីឡូក្រាម សិតនៅឆ្នាំ១៨២៧ ក្រោមសម័យស្តេច
មិញម៉ើន (Minh Menh)។ ត្រាមានដងកាន់រូបនាគព័ន្ធ ផ្ទៃមុខត្រាសិតលយអក្សរចិន៤តួ (អក្សរសម្រាប់ឆ្លាក់ត្រា)
សាក់មើនជីបាវ (Sac menh chi bao) ។ ត្រាសម្រាប់ប្រថាប់ត្រាតាំងឋានន្តរស័ក្កមន្រ្តី តម្លើងតំណែង
ជាអាទិទេពនិងមនុស្ស។ នេះជាវត្ថុតែមួយគត់ តំណាងឲ្យអំណាចរាជការង្វៀន (Nguyen)
មានតម្លៃពិសេសក្នុងកម្រងរតនវត្ថុនៃរាជការង្វៀន (Nguyen) ។ រូបថត៖ កុងដាត


ទៀនរូបមនុស្សបត់ជង្គង់ធ្វើអំពីស្ពាន់ ចំណុះខឿនវប្បធម៌ដុងសើន (Dong Son) គម្លាតបច្ចុប្បន្ននេះប្រហែល២០០០ -
២៥០០ឆ្នាំ។​​ ទៀនបង្ហាញពីរូបសំណាកមនុស្សប្រុស អាក្រាតកាយ ពាក់តែសំពាត់បិទពីមុខអង្គជាតិ ក្នុងឥរិយាបទ​បត់​
ជង្គង់ លើកដៃទ្រភាជន៍ទៀន។ រូបសំណាកមានមុខផ្លែស្វាយ ភ្នែកបើកធំៗ មាត់ញញឹម ជុំបបូរមាត់មានពូកចង្ការ។ ក្បាល​
ពាក់​មកុដ សក់បួងឡើងលើ។ ស្មាទាំងសងខាង នៅខាងក្រោយរូបសំណាកមានប្រឌិតមែករូបអក្សរ S មែករូបអក្សរ S
នីមួយៗ​ ទ្រភាជន៍ទៀនតូច ហើយផ្សារភ្ជាប់លើរូបមនុស្សកំពុងបត់ជង្គង់ម្នាក់។ លើភ្លៅ នៅខាង​ក្រោយ​រូបបុរសមាន​
តន្រ្តីក​រ​៤នាក់ ក៏នៅក្នុងឥរិយាបថបត់ជង្គង់ តន្រ្តីករពីរនាក់កំពុងផ្លុំខ្លុយ។  ដៃ កដៃ ពាក់អាលង្ការ ត្រច្រៀកសៀតផ្កា។
ទៀន​​ជាវត្ថុពិសេសតែមួយគត់ តំណាងឲ្យសិល្បៈបូរាណគំរូនៅសម័យចុងវប្បធម៌ដុងសើន (Dong Son) មានការរួម​ប្រាស្រ័យ​
ជាមួយ​វប្បធម៌ហាន។ រូបថត៖ កុងដាត


ផ្នូរទូកលុងវៀតខេ (Viet Khe) មានទំហំធំបំផុត នៅរក្សាបានស្ថានភាពដូចដើម រក្សាទុកច្រើនគ្រឿងបូជាខ្មោចកម្រមាន
របស់​ខឿនវប្បធម៌ដុងសើន (Dong Son) អាយុកាលពី២០០០ដល់២៥០០ឆ្នាំ នេះជាប្រភេទក្តារមឈូសលុងពីដើមឈើធំ
ហៅថា​ផ្នូរទូកលុង បានរកឃើញនៅវៀតណាម។ ផ្នូរមាន១០៩គ្រឿងបូជាខ្មោច រួមមាន ប្រភេទអាវុធ តន្ត្រីករ សម្ភារៈ​
ពលកម្ម​ និងគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ ដែលធ្វើអំពីស្ពាន់។ ផ្នូរទូកលុងបានទទួលស្គាល់ ជារតនវត្ថុជាតិឆ្នាំ២០១៣។ រូបថត៖ ឯកសារ


ផ្លាកព្រលឹងវ៉កាញ (Vo Canh) - ជាផ្លាកបូរាណបំផុតនៅអាស៊ីអាគ្នេយ៍ ជាប្លុកថ្មមានរូបស៊ីឡាំងឈរ លើ​ផ្ទៃមុខ​មាន​ចារ​អក្សរ​
សំសក្រ្កឹត​បីតួ។ នេះជាផ្លាកព្រលឹងបូរាណបំផុត ដែលនៅមករបស់អាណាចក្រចម្បា។ ផ្លាកព្រលឹងឆ្លាក់តួអក្សរបាលីបូរាណ
សឲ្យ​ដឹងព័ត៌មានដ៏មានតម្លៃជាច្រើន ពីប្រវត្តិសាស្រ្តរាជការ មុនអាណាចក្រចម្បាខាងត្បូង។ រូបថត៖ វៀតកឿង


ជួងវត្តវឹនបាន (Van Ban) ជាជួងបូរាណបំផុត ធំបំផុត អស្ចារ្យបំផុតរបស់ខឿនអរិយធម៌ដាយវៀត (Dai Viet) មាន​
អាយុកាល​​ពីសតវត្សទី១៣ ដល់១៤ ក្រោយសម័យរាជការត្រឹន (Tran)។ នៅលើជួងមានឆ្លាក់អក្សរហាន និយាយ​ពី​
មនុស្សមាន​​សគុណកាប់ឆ្ការព្រៃឈើ បើកទូលាយដីធ្លី បង្កើតវត្តវឹនបាន (Van Ban)។ ជួងជាប្រភពឯកសារកម្រមាន
សម្រាប់​​សិក្សាស្រាជ្រាវប្រវត្តិសាស្រ្ត វប្បធម៌ពុទ្ធសាសនាវៀតណាមនិយាយរួម សម័យរាជការត្រឹន (Tran)និយាយដោយឡែក។
រូបថត៖ កុងដារ


ត្រាអធិរាជ មោនហាសាញអឹន (Mon ha sanh an) - ជាត្រាស្ពាន់មានខ្លឹមសារជាក់ច្បាស់បំផុត មាន​អាយុ​កាល​ជាក់​លាក់​
បំផុត​ ដែលពាក់ព័ន្ធដល់ប្រវត្តិសាស្រ្តរដ្ឋបាលមជ្ឈិមនៃសម័យរាជការត្រឹន (Tran)។ ត្រាបានសិតក្រោយសម័យរាជការត្រឹន
(Tran)​ នាមស្តេចសោយរាជ្យ ឡុងខាញ (Long Khanh) ទី៥ (១៣៧៧) បានរកឃើញនៅឆ្នាំ១៩៦២ នៅឃុំហឿងយ៉ាង (Huong
Giang) ស្រុកហឿងឃេ (Huong Khe) ខេត្តហាទិញ (Ha Tinh)។ សាញម៉ោនហា (sanh mon ha) ជាត្រា​មួយ​ក្នុង​ចំណោម​ត្រានៃ​
ស្ថាបន​រដ្ឋបាលមជ្ឈិមខ្ពស់បំផុត របស់សម័យរាជការត្រឹង (Tran) ដោយស្តេចត្រឹនមិញតុង (Tran Minh Tong) ដាក់ចេញ។
ស្ថាបន​នេះផ្សារភ្ជាប់ជាមួយស្តេច មានភារកិច្ចរក្សាត្រា ផ្សាយបញ្ជារបស់ស្តេចទៅដល់មន្រ្តី ទទួលសារក្រមថ្វាយស្តេច និង​
កិច្ច​ពិធីនៅក្នុងរាជវាំង។ តំណែងមន្រ្តី នៅការិយាល័យនេះសុទ្ធតែជាមន្រ្តីធំទទួលបន្ទុក។ “ត្រាម៉ោនហាសាញ(Mon ha sanh an)” បានប្រើប្រាស់សម្រាប់បោះត្រាលើឯកសាររដ្ឋបាលសំខាន់ របស់រាជការ ពីសម័យស្តេចត្រឹនភេដេ (Tran Phe De)
(សោយរាជ ពី១៣៧៧ - ១៣៨៨) មកក្រោយនេះ។ រូបថត៖ កុងដាត


ត្រាមាសដាយវៀត (Dai Viet) ង្វៀនចួរវិញ (Nguyen Chua Vinh) ដោយស្តេចក្រាញ់ង្វៀនភុកជូ (Nguyen Phuc Chu)
(១៦៩១-១៧២៥) ឲ្យសិតជារតនវត្ថុជាតិឆ្នាំ១៧០៩។ សម័យស្តេចយ៉ាឡុង (Gia Long) ឡើងសោយរាជ្យ ត្រាអធិរាជ
បានជ្រើសធ្វើជារតនវត្ថុស្នងរាជ្យបន្ត របស់រាជការង្វៀន (Nguyen) ។ រូបថត៖ កុងដាត


ថូគួររូបគំនូរមានពីសម័យឡេសើ (Le So) (សតវត្សទី១៥) មានទំហំធំបំផុត រក្សាបានដូចសភាពដើម ក្នុង​កម្រវត្ថុតែ​មួយ​
គត់ ដែល​រកឃើញពីនាវាលិចនៅកោះកូឡាវចាម (Cu Lao Cham) ទីក្រុងហូយអាន (Hoi An) (ខេត្តក្វាងណាម - Quang
Nam)។ ថូមានរាងខ្ពស់ ស្មារីកធំ រាងរហូនតូច។ ក្បូរក្បាច់រចនាតុបតែងចែកចេញជា៧ខណ្ឌ គ្របដណ្តប​ពីមាត់​រហូត​ដល់​
បាត់​ថូ​។ កម្រងផ្កាសំខាន់ដណ្តប់លើបរិយាកាសធំទូលាយបំផុត នៅចំកណ្តាលរាងថូ គូរទេសភាពមានសត្វ៤ក្បាល សត្វ​
ហង្ស ​តាមព្រេងកថា ភី(Phi) មិញ (Minh) តុក (Tuc) ធឹក (Thuc)៖ សត្វមួយក្បាលកំពុងលាស្លាបហើរ សត្វមួយក្បាល​កំពុង​
អើត​​ករកញ្ជ្រៀវ សត្វមួយក្បាលកំពុងលាក់ក្បាលក្នុងស្លាបដេក និងសត្វ​មួយ​ក្បាល​ទៀត​កំពុងរ​ក​ចំណី​។ នេះជា​របៀប​លេង​
អក្សរ និងខ្ចីរូបភាពសម្តែងអត្ថន័យរបស់បុព្វបុរស ដើម្បីផ្ញើគោលបំណងកើនលាភស្ការៈ មានបាន សុខដុម​រមនា។ សម័យ​
ឡេ​សើន (Le So) ជាដំណាក់កាលរីកចម្រើនត្រចះត្រចង់ នៃសិល្បៈសេរ៉ាមិចបូរាណវៀតណាម។ រូបថត៖ កុងដាត


ស្គរស្ពាន់កាញធិញ (Canh Thinh) បានសិតនៅឆ្នាំ១៨០០ ក្រោមសម័យតីសើន (Tay Son)។ នេះជាវត្ថុតែងមួយគត់ នៅ​ក្នុង​​
ប្រព័ន្ធ​​ស្គរវៀតណាម។ ក្បាច់រចនាតុបតែងសិតអណ្តែរឡើង ក្រោមប្រធានបទសត្វទេព៤ក្បាល មាន​អត្ថន័យ​តំណាង​ទឹក​ដី​
សន្តិភាព​រុងរឿង សង្គមសុខសាន្ត។ តម្លៃពិសេសផ្សេងរបស់ស្គរកាញធិញ (Canh Thinh) គឺនៅលើចំណែកជាឯកសារ។
អត្ថបទ​វែង២២២អក្សរ បកស្រាយពីហេតុផល ទិសដៅសិតស្គរ និយាយពីមនុស្សនៅក្នុងឃុំ គឺជាលោកយាយង្វៀនធិឡុក
(Nguyen Thi Loc) ប្រពន្ធរបស់លោកតាគ្រប់គ្រងអាមត្យ យ៉ាវវិញកុង (Giao Quan cong) នៅឆ្នាំវិញហូវ (Vinh Huu) ទី២
សម័យ​រាជ​វង្សស្តេចឡេអ៊ីតុង (Le Y Tong) (១៧៣៦) មានសទ្ធារួមចំណែកកសាងវត្តឡិញអ៊ឹង (Linh Ưng)។ រូបថត៖ កុងដាត


ទិដ្ឋភាពផ្ទាល់នៃក្បាច់រចនាបូរាណ ដែលបានឆ្លាក់នៅលើរាងស្គរស្ពាន់កាញធិញ (Canh Thinh) ។ រូបថត៖ កុងដាត

ជាមួយឯកសារដើម កម្រងកំណាព្យ “ទិនានុលេខក្នុងគុក” នៅបានបង្ហាញក្រោយ​រូបភាពថត​ទំព័រនិង​ឯកសារបក​ប្រែ​
ប្រហាក់​ប្រហែល​ទាំងអស់។ រូបថត៖ កុងដាត


មាគ៌ាបដិវត្តន៍ប្រមូលផ្តុំអត្ថបទបកស្រាយរបស់លោក ង្វៀនអាយក្វឹក (Nguyen Ai Quoc) ក្នុងអំឡុង​វេលា​សកម្មភាព​
បដិវត្តន៍​នៅ ខេត្ត Guangzhou (ចិន) នៅឆ្នាំ១៩២៥-១៩២៧ ដោយក្រសួងឃោសនា របស់សមាគម​សហព័ន្ធ​នៃ​ជនជាតិ​
ត្រូវរង​ការជិះជាន់ នៅអាស៊ីអាគ្នេយ៍ បោះពុម្ពសម្ងាត់និងបញ្ជូនត្រឡប់មកប្រទេស។ នេះបាន​ចាត់ទុក​ជាឯកសារទ្រឹស្តី​
នយោបាយ​ដំបូងរ​បស់បក្ស ដាក់មូលដ្ឋានសតិអារម្មណ៍សម្រាប់មាគ៌ា របស់បដិវត្តន៍វៀតណាម។ រូបថត៖កុងដាត
 
 អនុវត្ត​៖ កុង​ដាត - វៀតកឿង​
 
បណ្តាអត្ថបទបានផ្សាយ