18/10/2014 13:41 GMT+7 Email Print Like 0

គណៈអចិន្ត្រៃគណៈលេខា Le Hong Anh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅបារាំង

នាថ្ងៃទី១៦ខែតុលាឆ្នាំ២០១៤ លោក Le Hong Anh អចិន្រ្តៃគណៈលេខានិងគណៈប្រតិភូ ជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម បានចាប់ផ្ដើមដំណើរទស្សនកិច្ចការងារ នៅបារាំង។ បន្ទាប់ពីទៅកាន់រដ្ឋធានីប៉ារីស លោក Le Hong Anh បានមានជំនួបធ្វើការជាមួយគណៈ​ប្រតិភូ​ថ្នាក់​ដឹកនាំបក្សកុម្មុយនីស្តបារាំង (PCF) ដឹកនាំដោយលេខាធិការទូទាំងប្រទេស នៃ PCF លោក Pierre Laurent។

នៅទីនេះ លោក Le Hong Anh បានសង្កត់ធ្ងន់ថា គោលដៅនៃដំណើរទស្សនកិច្ចលើកនេះ គឺជាបង្កើនទំនាក់ទំនងជាមួយបណ្ដាដៃគូបារាំង ក្នុងនោះ PCF ដើរតួនាទីសំខាន់។លោក Le Hong​ Anh បានអះអាងថា គោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាម គឺឯករាជ្យ ម្ចាស់ការ បើក​ទូលាយទំនាក់ទំនងអន្តរជាតិ ប្រែងប្រែងដើម្បីសន្តិភាព ឯករាជ្យនិងអភិវឌ្ឍន៍ ព្រមទាំង​ជា​មិត្ត​ ដៃគូទុកចិត្ត និងសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ លោក Le Hong Anh ក៏ផ្លាស់ប្ដូរមតិអំពីស្ថានភាពនៅតំបន់ ជាពិសេសគឺនៅសមុទ្រខាងកើត នា​ពេល​កន្លង​ទៅ។

រីឯខ្លួនវិញ លោក Pierre Laurent បានឲ្យដឹងថា PCF យកចិត្តទុកដាក់យ៉ាងខ្លាំងចំ​ពោះ​សិក្ខា​សា​លាទ្រឹស្ដីលើកទី២រវាងបក្សទាំង២ ដែលនឹងគ្រោងនឹងរៀបចំឡើង នាខែឧសភាឆ្នាំ២០១៥នៅវៀតណាម។ ស្ដីពីស្ថានភាពលើសមុទ្រខាងកើត លោក Pierre Laurent បាន​វាយ​តំ​លៃ​ខ្ពស់​ចំពោះ​ការផ្ដួចផ្ដើមគំនិតដោះស្រាយរបស់វៀតណាម គាំទ្រពេញ​ទំហឹងទស្សនៈរបស់​វៀត​ណាម​​ ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីជា ព្រមទាំងដោះស្រាយ​ជំលោះ​ដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ។

នារសៀលថ្ងៃដដែល លោក Le Hong Anh និងគណៈប្រតិភូវៀតណាមបាន​មានជំនួប​ធ្វើ​ការ​ជា​មួយ​ថ្នាក់ដឹកនាំនៃគណៈបក្សសង្គមបារាំង ទៀតផង៕
​តាមVOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ