29/08/2016 08:45 GMT+7 Email Print Like 0

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន


គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន (VNA)

នាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៦ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំ​ដោយរដ្ឋមន្ត្រីក្រសួងការពារប្រទេស នាយក​ឧត្តមសេនីយ៍ Ngo Xuan Lich បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ នៅចិនចាប់ពីថ្ងៃទី ២៨ ដល់ទី៣១ ខែសីហា ឆ្នាំ ២០១៦។ គោលដៅនៃដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូយោធាវៀតណាម គឺសំដៅបង្កើន​ទំនាក់ទំនងនៃភាគីទាំងពីរ ឲ្យបានខ្លាំងក្លាថែម​ទៀត។ តាមគំរោង រដ្ឋមន្ត្រីការពារប្រទេស​វៀត​ណាម​ លោក Ngo Xuan Lich នឹងជួប​ចរចារ​ជាមួយ​សមភាគី​ចិន លោក Chang Wanquan និងជួប​សម្តែង​ការគួរ សមថ្នាក់​ដឹកនាំបក្សនិងរដ្ឋរបស់ចិន​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ