01/06/2016 14:58 GMT+7 Email Print Like 0

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅទស្សនកិច្ចជាផ្លូវការនៅកម្ពុជា

ទទួលសេចក្តីអញ្ជើញរបស់នាយឧត្តមសេនីយ៍ ទៀបាញ់ ឧបនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងការ​ពារ​ជាតិកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញដឹកនាំគណៈប្រតិភូ យោធាជាន់ខ្ពស់​វៀត​ណាម​ចាកចេញពីទីក្រុងហាណូយធ្វើដំណើរទៅទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ​ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ ខែឧសភាដល់ថ្ងៃទី១ ខែមិថុនា។​ ដំណើរទស្សនកិច្ចនេះសំដៅរួមចំណែក អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីររួមទាំងផ្លាស់ប្តូរ ឯកភាពនូវខ្លឹមសារមួយចំនួន និងវិធានការសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ