05/11/2016 14:33 GMT+7 Email Print Like 0

គណៈប្រតិភូបេសកជនអន្តរជាតិមកបំពេញទស្សនកិច្ចនៅវៀតណាម


គណៈប្រតិភូបេសកជនអន្តរជាតិមកបំពេញទស្សនកិច្ចនៅវៀតណាម

នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម​ សមាគមវៀតណាម-អាមេរិកបានជួបសំ​ណេះ​សំណាលជាមួយគណៈប្រតិភូ​បេសកជនកម្លាំងមិត្តភាពអន្តរជាតិ (FFI) ដឹកនាំដោយលោក​ Warren Bonta ជាប្រធាន ដែលមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦​ វិច្ឆិកា។ នៅទីនេះ អនុប្រធានសមាគមមិត្តភាពវៀតណាម-អាមេរិក លោក Bui The Giang បានឧទ្ទេសនាមអំពីប្រវត្តិ​សាស្ត្រ ទឹកដី និងមនុស្ស ក៏ដូចជាទំនៀម​ទំលាបរបស់ប្រជាជាតិវៀតណាម។ បណ្តាសមាជិកក្នុងគណៈ​ប្រតិភូ​ FFI បាន​សម្ដែងនូវការលើកសរសើរអំពីប្រវត្តិសាស្ត្រតស៊ូប្រឆាំងរំដោះប្រទេសជាតិ​របស់​វៀត​ណាម​និង​មនុស្សវៀតណាមរូសរាយរាក់ទាក់ស្និទ្ធស្នាល៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ