11/06/2015 11:20 GMT+7 Email Print Like 0

គណៈប្រតិភូបក្សរដ្ឋវៀតណាមចូលគោរពវិញ្ញាណក្ខ័ន្ធប្រធានគណៈបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា

នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានដឹកនាំគណៈ​ប្រតិភូ​ជាន់ខ្ពស់បក្សនិងរដ្ឋវៀតណាមទៅកាន់​រាជធានីភ្នំពេញនៃព្រះរាជាណាចក្រ​កម្ពុជាដើម្បីគោរព​វិញ្ញាណក្ខ័ន្ធ​ប្រធានគណៈបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចជាស៊ីម។ ក្នុងសៀវភៅ​កាន់
​ទុក្ខ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសសេរថា មរណៈភាពរបស់​សម្ដេច​ជាស៊ីមជាការបាត់បង់​ដ៏​ធំ​ធេង​ចំ​ពោះ​គណៈបក្សប្រជាជនកម្ពុជា ព្រឹទ្ធ​សភា រដ្ឋសភាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីនិងអភិវឌ្ឍន៍មាតុប្រទេស​កម្ពុជា​ ប្រជាជនកម្ពុជាជាភាតរៈនិងគ្រួសារសម្ដេចជាស៊ីម។ តាងនាមឲ្យគណៈកម្មាធិការ​មជ្ឈឹម​បក្សកុម្មុយ​នីស្ត​វៀត​ណាម រដ្ឋ រដ្ឋសភា រដ្ឋាភិបាល រណសិរ្សមាតុភូមិ​វៀតណាម​និងប្រជាជនវៀតណាម យើងខ្ញុំសូមផ្ញើរជូ​ន​ថ្នាក់​ដឹកនាំកម្ពុជាប្រជាជន​កម្ពុជានិងគ្រួសារសម្ដេចជាស៊ីមនូវសេចក្តីរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុត៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ