13/10/2015 09:49 GMT+7 Email Print Like 0

គណៈប្រតិភូបក្សកុម្មុនិស្តវៀតណាមទៅទស្សនកិច្ចស.ប.ប.ក


លោកស្រី Ha Thi Khiet បានជួបសម្តែងការគួរសម ប្រធានគណៈ
កម្មាធិការអចិន្ត្រៃសន្និសីទប្រជាជនកំពូល ស.ប.ប.ក Kim Yeng Nam

ទទួលសេចក្តីអញ្ជើញរបស់គណៈបក្សពលករស.ប.ប.ក ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៥ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយ លោកស្រី Ha Thi Khiet លេខាមជ្ឈឹមបក្សបានអញ្ជើញទៅ​បំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េ និងចូលរួមពិធីរំលឹកខួបលើកទី ៧០ នៃទិវាបង្កើតគណៈបក្សពលករស.ប.បក។ នាថ្ងៃទី១១ ខែតុលា នៅទីស្នាក់ការមជ្ឈឹមបក្សពលករស.ប.ប.ក លោកស្រី Ha Thi Khiet បានជួបសម្តែងការគួរសម ប្រធានគណៈកម្មាធិការអចិន្ត្រៃសន្និសីទប្រជាជនកំពូល ស.ប.ប.ក  Kim Yeng Nam ។ នៅទីនេះ លោកស្រី Ha Thi Khiet បានអះអាងថា វៀតណាមជានិច្ចកាលមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយ ស.ប.ប.ក និងរំពឹងទុកថា ប្រទេសទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍ក្នុងលក្ខណៈថ្មីតាមរយៈរូបភាពពហុបែបសមស្របសំដៅនាំ​មក​ផល​ប្រយោជន៍​​សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ