31/10/2014 09:20 GMT+7 Email Print Like 0

គណៈប្រតិភូនៃក្រសួងនគរបាលវៀតណាមបញ្ចប់ដំណើរ ទស្សនកិច្ចការងារនៅចិន

គណៈប្រតិភូនៃក្រសួងនគរបាលវៀតណាមដឹកនាំដោយនាយឧត្តសេនីយ៍ Tran Dai Quang រដ្ឋ​មន្រ្តី​​ក្រសួងនគរបាល នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ បានបញ្ចប់ដំ​ណើរទស្សនកិច្ច​នៅ​ប្រទេស​ចិន។មុននោះ គណៈប្រតិភូវៀតណាមបានទៅទស្សនានៅទីក្រុង Tianjin នៃ​ប្រទេស​នេះ​។​ លោក Tran Dai Quang និងគណៈប្រតិភូវៀតណាម បានមានជំនួបសន្ទនា​ជាមួយ​លេខា​គណៈ​​កម្មាធិការបក្សទីក្រុងTianjin លោកស្រី Sun Chunlan។ នៅទីនេះលោកស្រី Sun Chunlan​ ​បានអះអាងថា គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនទីក្រុង Tianjin យកចិត្ត​ទុក​ដាក់ និងមានបំណងបន្តពង្រឹងពង្រីក​ទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការ​លើគ្រ​ប់​វិស័យ​រវាង​​ទីក្រុងនេះ ជាមួយទីក្រុង ខេត្តនានានៅវៀតណាម ជាពិសេស​គឺរដ្ឋធានីហា​ណូយ​និង​ទី​ក្រុង​ហូជីមិញ។


ឧត្តសេនីយ៍ Tran Dai Quang រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងលេខាគណៈកម្មាធិការបក្សទីក្រុង Tianjin លោកស្រី Sun Chunlan

លោក Tran Dai Quang ក៏មានជំនួបសន្ទនាជាមួយឧតម្តសេនីយ៍ឯក Wang​ Jianping មេ​បញ្ជា​ការ​​កម្លាំងប៉ូលីសប្រដាប់អាវុធចិន។លោក​ Tran Dai Quang​មានបំណងថានាពេលខាងមុខនេះ ប៉ូលីស​ប្រដាប់អាវុធចិន និងកម្លាំងប៉ូលីសចល័តនៃក្រសួងនគរបាលវៀតណាម នឹងបង្កើនការ​ចែក​រំលែកព័ត៏មាន ផ្លាស់ប្ដូរបទពិសោធន៍ក្នុងវិស័យការពារជាតិ ប្រឆាំងភេរវកម្ម ជាដើម រួម​ចំ​ណែក​ធានាសន្តិសុខ សណ្ដាប់ធ្នាប់នៃប្រទេសនិមួយៗ និងសន្តិភាព ស្ថិរភាពក្នុងតំបន់ និង​លើ​ពិភព​លោកផងដែរ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ