14/04/2015 13:09 GMT+7 Email Print Like 0

គណៈប្រតិភូជាន់ខ្ពស់វៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅឡាវប្រកបដោយជោគជ័យ

បន្តដំណើរទស្សនកិច្ចការងារនិងជូនពរបុណ្យចូលឆ្នាំថ្មី Bunpimay នៅឡាវ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយលោក Le Hong Anh សមាជិកការិយាល័យ​នយោបាយ​​បានចូលរួមពិធីទទួលបុណ្យចូលឆ្នាំថ្មីរួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នានារបស់ឡាវ។ 
 

ពិធីទទួលបុណ្យចូលឆ្នាំថ្មី Bunpimay របស់ឡាវ

 
មុននោះ លោក Le Hong Anh បានមានជំនួបធ្វើការជាមួយគណៈប្រតិភូជាថ្នាក់ដឹកនាំ ខេត្ត Savanakhet ដឹក​នាំ​ដោយអភិបាលខេត្តលោក Suphan Keomisay។ លោក Le Hong Anh បានវាយតំលៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបតិ្តការ ការជួយឧបត្ថម្ភ គ្នាទៅវិញទៅមករវាងខេត្ត​ Savanakhet ជាមួយ​ខេត្ត​ក្រុង​នានា​របស់​វៀត​ណាម និងមាន គោលបំណងថា នាពេលខាងមុខ ខេត្ត Savanakhet បន្តសហប្រតិបតិ្តការយ៉ាងស្អិត រ​មួត​​ជាមួយបណ្ដាខេត្តក្រុងរបស់វៀតណាម ជាពិសេសគឺក្នុងវិស័យបណ្ដុះបណ្ដាល ប្រភពធនធានមនុស្ស ផ្លាស់​ប្ដូរបទពិសោធន៍អំពីការងារកសាងបក្ស អភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ។ 
 
មុននោះ​ លោក Le Hong Anh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅទស្សនា និងជួបធ្វើការ​ជាមួយ​ក្រុម​ហ៊ុន Star Telecom។នេះគឺជាក្រុមហ៊ុនសាជីវកម្មរវាងសម្ព័ន្ធ ក្រុមហ៊ុន​ទូរគមនាគមន៍​នៃក្រសួងការ​ពារ​ប្រទេស​វៀតណាមជាមួយក្រុមហ៊ុនទូរគមនាគមន៍នៃក្រសួងការពារជាតិឡាវ៕ 
 
តាម VOV5 -​ វិទ្យសម្លេង​វៀតណាម
 
បណ្តាអត្ថបទបានផ្សាយ