28/04/2015 14:27 GMT+7 Email Print Like 0

គណៈប្រតិភូជនវៀតណាមនៅឯបរទេសអុធធូបនៅវិហារបណ្តាស្តេចហ៊ុង


គណៈប្រតិភូជនវៀតណាមនៅឯបរទេសអុធធុបនៅវិហារបណ្តាស្តេចហ៊ុង(រូបថតៈ TTXVN)

គណៈប្រតិភូជនវៀតណាមនៅឯបរទេសជាង​៧០​នាក់ មកពីប្រ​ទេសជាច្រើន​លើពិភពលោក នា​ថ្ងៃ​ទី​២៧​ខែ​មេ​សា​ឆ្នាំ​២០១៥ បានទៅអុជធូបនៅវិហារ​ហ៊ុង​ខេត្ត Phu Tho ភាគ​ខាងជើងវៀត​ណាម។ លោក​ស្រី Nguyen Thi Mai ជន​វៀត​ណាម​នៅស្លូវ៉ា​គី បាន​ឲ្យ​ដឹងថា នេះជាលើក​ទី១ដែលលោកស្រី​ត្រឡប់​មក​ជាមួយ តំបន់​ដី​ស្រុក​កំណើត​ដូនតា ចំនឹងពិធីបុណ្យ​បណ្តា​ស្តេចហ៊ុង និង​រំលឹក​ខួប​ណ្តា ស្តេច​ហ៊ុង​ថ្ងៃទី​១០​មិនា​(តាម​ច័ន្ទគ​តិ)​។​

 “រយៈពេលជិត៣០ឆ្នាំខ្ញុំទើបនឹងបានត្រឡប់មកដំបន់ដី​នេះ។ ពេល​បាន​អួជ​ធូប​ឲ្យ​ជីដូន​ជីតាខ្ញុំ​មាន​អារម្ភ​មោទន​ភាព​ណាស់។ ក្រោយដំណើរ​ទ​ស្សន​កិច្ច​នេះ ​ខ្ញុំនឹងប្រាប់បងប្អូន​ជាជនវៀតណាម កំពុងរស់នៅ​ស្លូវ៉ាគី ថា គប្បី​ត្រឡប់​មក​ជាមួយប្រភពដើម មកជាមួយ​តំបន់​ដី Phu Tho ដើម្បី​ទស្សនា​ស្រុកកំណើត ព្រម​ទាំង​រួម​ចំណែក​កសាង​ប្រទេសកាន់​តែអភិវឌ្ឍន៍”។

 ដំណើរវិលត្រឡប់មកជាមួយប្រភពដើម រៀបចំដោយគណៈកម្មាធិការ​ជាតិ ទទួល​បន្ទុក​ជនវៀត​ណាម​នៅ​ឯបរទេស (នៃក្រសួង​ការបរទេស​វៀតណាម)។ នេះជា​សកម្មភាព​ផ្សាភ្ជាប់​ជនវៀត​ណាម​នៅឯបរ​ទេស​ឆ្ពោះ​មក​មាតុប្រទេស៕

តាម VOV5  - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ