22/08/2016 10:13 GMT+7 Email Print Like 0

គណៈប្រតិភូក្រុងហាណូយទៅបំពេញទស្សនកិច្ចការងារនៅទីក្រុងសេអូូល


ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទេសចរណ៍រវាងទីក្រុងទាំងពីរ
(រូបថត៖Pham Duy/Vietnam+)

ទទួលសេចក្ដីអញ្ជើញរបស់ក្រុមប្រឹក្សា និង រដ្ឋអំណាចទីក្រុង​សេអ៊ូល ប្រទេសកូរ៉េខាង​ត្បូង គណៈ​ប្រតិភូ​ទីក្រុង​ហាណូយ ដឹកនាំដោយអនុប្រធាន​អចិន្ត្រៃ ក្រុមប្រឹក្សាប្រជាជនទីក្រុងលោក Nguyen Ngoc Tuan បាន​ទៅបំពេញ​ទស្សន​កិច្ច​ការងារ នៅទីក្រុងសេអ៊ូលចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ព្រមទាំង​សហការ​រៀប​ចំកម្មវិធី “ទិវាហាណូយនៅសេអ៊ូលឆ្នាំ២០១៦” ក្នុង ឱកាស​រំលឹកខួបអនុស្សាវ​រីយ៍​លើកទី​២០ទិវាបង្កើត​ទំនាក់​ទំនង​សហប្រតិបតិ្តការ រវាង​ទីក្រុង​ទាំងពីរ។ នៅ​បណ្ដា​ជំនួបធ្វើការ ថ្នាក់ដឹកនាំ​ទីក្រុងសេអ៊ូល បាន​អះអាង ថា​ក្រុងហាណូយជាដៃគូ​មួយក្នុង​ចំណោមដៃគូសំខាន់ៗ ដែលក្រុង​សេអ៊ូលចង់ ថែរក្សា​និង​អភិវឌ្ឍន៍​ទំនាក់​ទំនង​ លើច្រើនវិស័យជា។​ នាយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅទីលាន Cheonggye បាន​ប្រព្រឹត្ត​ទៅពិធី​ប្រារព្ធ​កម្មវិធី “ទិវាហាណូយនៅសេអ៊ូលឆ្នាំ២០១៦” ដោយមានឈុត​សំដែងរបាំនិង​តន្ត្រី​ប្រពៃណី​ពោរពេញ​ទៅដោយអត្តសញ្ញាណវប្បធម៌​ក្រុងហាណូយ តាមនោះ​បន្សល់​ទុកមក​នូវចំណាប់​អារម្មណ៍​​យ៉ាង​ជ្រាលជ្រៅ​ ចំពោះទស្សនិកជនរាប់រយ​នាក់៕
 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ