01/11/2015 09:39 GMT+7 Email Print Like 0

គណៈបក្ស​សង្គ្រោះជាតិ​កម្ពុជា​CNRP​មិន​ឧទ្ទេស​នាម​បេក្ខជន​ថ្មី​សម្រាប់​ដំណែង​អនុប្រធាន​រដ្ឋ​សភា​


លោក កឹមសុខា (រូបថតៈAFP/TTXVN )

នាយប់ថ្ងៃទី៣០ខែតុលាឆ្នាំ២០១៥ លោកកឹមសុខា អនុ​ប្រធានគណៈបក្ស សង្គ្រោះជាតិ​កម្ពុជា CNRP និង​ជា​អនុប្រធាន​ទី១ រដ្ឋសភាកម្ពុជា ដែល​ទើប​នឹង​ត្រូវការដកចេញ​ពីដំណែង បាន​ប្រកាស​ថា គណៈ​បក្ស​នេះ​នឹង​មិន​ឧទ្ទេស​នាម​បេក្ខជនថ្មី​ជំនួស លោកក្នុង​ស្ថាប័ននីតិ​រដ្ឋ​ឡើយ។ លោកកឹមសុខាបាន​នាំចេញ សេចក្តី​ប្រ​កាស​ពោល​ខាង​លើ​បន្ទាប់​ពីការ​ ដែលប្រធានរដ្ឋសភា សម្តេច​ហេង​សំរិន បានសរសេរ​សារលិខិត​ស្នើ លោក​សម​រង្ស៊ី​ឧទ្ទេស​នាម​បេក្ខ​ជន​ថ្មី​សម្រាប់ ដំណែងអនុប្រធាន​ទីមួយ​រដ្ឋសភា។ មុននោះ នាព្រឹកថ្ងៃដដែល សមាជិក​សភា គណៈបក្ស
ប្រជា​ជន​កម្ពុជា​បានបោះឆ្នោត​ដក​ដំណែង របស់លោកកឹមសុខា។ តាមឧបនាយក​រដ្ឋមន្ត្រី​និង​ជារដ្ឋ​មន្ត្រីការ​បរទេស​ លោក​ហោណាំ​ហុង​​ថា លោក​សុខាត្រូវការដកចេញ​ពីដំ​ណែង​គឺដោ​យ​សារ​លោក​បាន​ប្រើប្រា​ស់​ដំណែង​របស់​ខ្លួន ដើម្បី​មូលបង្កាច់​រដ្ឋាភិបាល ញុះញង់ប្រជាជន​ឱ្យធ្វើការ​តវ៉ា​ប្រឆាំង នឹងរដ្ឋាភិបាល ព្រម​ទាំង​គណៈ​បក្ស​ប្រជា​ជ​នផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ