20/02/2016 10:47 GMT+7 Email Print Like 0

គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាផ្ដល់យោបល់លើសេចក្ដីព្រាងរបាយការណ៍បូក​សរុប​ការងា​រ​របស់​ប្រ​ធាន​រដ្ឋ


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang

នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម​បាន​ផ្ដល់យោបល់​អំពី​សេចក្ដី​ព្រាងរបាយការណ៍​បូកស​រុបការ​ងារ​ក្នុង អាណត្តិ​២០១១-២០១៦ របស់ប្រធានរដ្ឋ។ តាម​នោះ គណៈ​កម្មាធិការ​អចិន្ត្រៃរដ្ឋ​សភាបាន​ វាយតំលៃខ្ពស់ចំពោះតួនាទីរបស់ប្រធានរដ្ឋ ជាអ្នកដឹកនាំរដ្ឋ​និងតាង នាម​រដ្ឋ​ក្នុង​វិស័យកិច្ចការផ្ទៃ​ក្នុង កិច្ចការបរទេស ដឹកនាំកងកម្លាំង​ប្រដាប់អាវុធអំពីសន្តិសុខ​ការពារជាតិ។ លោក Nguyen Van Giau ប្រធានគណៈកម្មាធិការ សេដ្ឋកិច្ចនៃរដ្ឋ​សភាបានលើកច្បាស់ថា៖ “សកម្មភាព​របស់​ប្រធាន​រដ្ឋគឺ​គួរ​ឲ្យចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ក្នុងការងារកិច្ចការបរ​ទេស ដោយមានការរួមវិភាគ​ទាន​ដ៏ធំធេង លើក​កំពស់​ឋានៈរបស់វៀតណាមលើ​ឆាកអន្តរជាតិ។ តួនាទីរបស់ប្រធានរដ្ឋនៅអ.ស.បនិង​ដៃគូ​អភិវឌ្ឍន៍​នា​នា​ ក្នុងនោះ​មានអង្គការហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសផ្សេងៗក៏​ត្រូវបានកត់សំគាល់ផងដែរ។ ដំណើរ​ទស្សន​កិច្ច​នៅឯបរទេស របស់លោកប្រធានរដ្ឋ ពិតជាជួយឲ្យវៀតណាម​បង្កើនបន្ថែម​កម្លាំង សេដ្ឋកិច្ច និង​សន្តិ​សុខ​ការ​ពារ​ជាតិ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ