02/10/2014 09:46 GMT+7 Email Print Like 0

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាអំពីរបាយការណ៍ឃ្លាំមើលការរៀចចំ

 
គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាពិភាក្សាអំពីរបាយការណ៍ឃ្លាំមើលការរៀចចំរចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ចឡើងវិញ បន្តសម័យប្រជុំទិ៣១ នាព្រឹកថ្ងៃទី១ខែតុលាឆ្នាំ២០១៤ គណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានផ្ទៀងស្ដាប់និងពិភាក្សា អំពីរបាយការណ៍ឃ្លាំមើលការរៀបចំ
រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ក្នុងវិស័យវិនិយោគសាធារណៈ អង្គភាពអាជីវកម្មរដ្ឋ  និង
ប្រព័ន្ធធនាគារ។ តំណាងភាគច្រើន បានវាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់ក្រុមឃ្លាំមើល
ក្នុងការកសាងឯកសារវិភាគចំពោះដំណើរការរៀបចំរចនាសម្ព័ន្ធលើវិស័យទាំង៣ពោលខាង
លើ។ ប៉ុន្តែបណ្ដាតំណាងចាត់ទុកថា៖ របាយការណ៍ឃ្លាំមើលមិនទាន់វិភាគឲ្យបានច្បាស់លាស់
នូវលទ្ធផល ក្នុងដំណើរការអនុវត្តគម្រោងការណ៍នៅឡើយ។ ស្ដីពីបញ្ហានេះ ប្រធានរដ្ឋសភា
លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ របាយការណ៍ត្រូវធ្វើឲ្យច្បាស់លាស់រាល់បញ្ហា
ទាក់ទិន និងមូលហេតុនៃការលំបាក ដើម្បីនាំចេញភារកិច្ចជាក់ស្ដែងដល់ឆ្នាំ២០១៥។ លោក
បានឲ្យដឹងថា៖
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung
“នេះជាការឃ្លាំមើលកំពូល ដើម្បីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា យកធ្វើជាមូលដ្ឋាន សំរាប់
រដ្ឋសភា​ ដំណើរការឃ្លាំមើលនិងនាំចេញសេចក្ដីសម្រេចចិត្ត។ ក្នុងសេចក្ដីសម្រេចចិត្តនោះ ត្រូវ
និយាយឲ្យច្បាស់លាស់នូវស្ថានភាពរៀបចំរចនាសម្ព័ន្ធឡើងវិញ លទ្ធផលដែលទទួលបាន និងការផ្ដួចផ្ដើមគំនិត ក្រោយពីការឃ្លាំមើល។ ទន្ទឹមនឹងនោះ ត្រូវធ្វើឲ្យច្បាស់លាស់នូវមូល
ហេតុ និងគោលដៅនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញដល់ឆ្នាំ២០១៥ផងដែរ”៕
តាមVOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ