21/03/2017 10:18 GMT+7 Email Print Like 0

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាគម្រោងច្បាប់ ស្ដីអំពីការ​គ្រប់​គ្រង​បំណូល​សាធារណៈ​


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung

នាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ គណៈកម្មាធិការ​អចិន្ត្រៃយ៍​​​រដ្ឋស​ភាវៀត​ណាម​បាន​ផ្ដល់​មតិ ចំពោះ​គម្រោង​ច្បាប់គ្រប់​គ្រង​បំណូលសាធារណ (វិសោធនកម្ម) ។ បណ្ដា​មតិពិភាក្សា​បាន​ឯកភាព​ថាខ្លឹមសារ​ នៃគម្រោងច្បាប់បានបញ្ជាក់​យ៉ាងច្រើន​​ អំពីបណ្ដា​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹងការ​គ្រប់គ្រង​បំណូល​សាធារណៈ និងបញ្ញត្តិ ​គឺ​សមស្រប​​នឹងច្បាប់​អន្តរជាតិ។ គម្រោង​ច្បាប់ស្ដីអំពី​ការគ្រប់គ្រង​បំណូល​សាធារណៈ ក៏បាន​កំណត់បំណូល​សាធារណរួមមាន៖ បំណូលរដ្ឋាភិបាល បំណូលដែល​រដ្ឋាភិបាលបាន​​ធានា និង​បំណូល​អជ្ញាធ​រ​មូលដ្ឋាន​។ មតិភាគ​ច្រើនបាន​ឯកភាព​ ចំពោះ​ការកំណត់នេះ​។
 
បកស្រាយបំភ្លឺចំពោះអង្គប្រជុំ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung ​បានឲ្យដឹងថា មូល​ហេតុ​បំណូល​សាធារណៈ​ បានកើនឡើង​យ៉ាងឆាប់​រហ័ស​ក្នុងរយៈពេលកន្លងទៅ​ ដោយសារការដឹកនាំ​និងឥទ្ធិពល នៃ​សេដ្ឋកិច្ច​ពិភព​​លោក​។ ទោះបីជា​ល្បឿននៃកំណើនសេដ្ឋកិច្ចថយចុះក៏​ដោយ ប៉ន្តែចំណាយ​សម្រាប់​​សុខមាល​ភាព​​សង្គម និងវិនិយោគលើប្រព័ន្ធចរាចរនៅតែកើនឡើង​។ រីឯ​បំណូល​របស់អង្គភាព​អាជីកម្មរដ្ឋវិញ  រដ្ឋមន្ត្រី​លោក Dinh Tien Dung បាន​បញ្ជាក់​ថា មិនផ្ទេរបំណូលពីអង្គភាពអាជី​កម្មទៅ​បំណូលរដ្ឋនោះទេ​។ ជាក់​ស្ដែង ប្រទេស​​ជាច្រើន មិនយកបំណូល របស់អង្គភាព​អាជីកម្ម​រដ្ឋដាក់​បញ្ជូល​បំណូល​សាធារណៈ​ទេ គឺ​រួមមាន​បណ្ដា​ប្រទេស​ កំពុងអភិវឌ្ឈន៍​បណ្ដា​ប្រទេស​ជា​​​សមាជិក​​សហភាព​អឺរ៉ុប និង​ប្រទេសភាគច្រើន​នៃសមាជិក អាស៊ាន​។

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ