04/08/2017 10:03 GMT+7 Email Print Like 0

គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការ


គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការ 

នាថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងវៀងច័ន្ទរបស់ឡាវ សន្និសីតលើកទី ៦ គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភារបស់កម្ពុជា-ឡាវ-វៀតណាមស្តីអំពីការបង្កើនតួនាទីឃ្លាំមើលរបស់រដ្ឋសភាចំពោះបណ្ដាការផ្តើមគំនិត​សហប្រតិបត្តិការ​ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) បានបិទបញ្ចប់ដោយ សេចក្តីថ្លែងការណ៍​រួម។ ក្នុងនោះ សង្កត់ធ្ងន់ទៅថា៖ គណៈកម្មាធិការកិច្ចការបរ ទេសនៃប្រទេសទាំងបីនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធសំដៅបង្កើនតួនាទីរបស់រដ្ឋសភាក្នុងការអនុវត្តកិច្ចព្រមព្រៀងនិងការផ្តើមគំនិតអភិវឌ្ឍន៍​ដែលរដ្ឋាភិបាលនៃប្រទេសទាំងបីបានចុះហត្ថលេខាដោយឈរលើទំនាក់ទំនងមិត្តភាពប្រពៃណីសហប្រតិបត្តិការ​យូរអង្វែងរវាងប្រទេសទាំងបី។ ក្នុងរយៈពេល ២ ថ្ងៃធ្វើការ (ចាប់ពីថ្ងៃទី ២ ដល់ទី ៣ សីហា) អង្គសន្និសីទ​បានពិភាក្សាគោលនយោ បាយនិងច្បាប់ទាក់ទិនដល់បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ អាពាហ៍ពិពាហ៍ខុស​ច្បាប់នៃប្រជាពលរដ្ឋក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ក៏ដូចជាការជំរុញសន្តិភាព សន្តិសុខនិងអភិវឌ្ឍន៍ក្នុងតំបន់។ អង្គសន្និសីទនានាក៏បានផ្តោតសំខាន់ទៅលើ ការប្រើប្រាស់និងគ្រប់គ្រងនិរន្តរភាពប្រភពទឹកទន្លេមេគង្គ​ រួមជាមួយគ្នានោះគឺ ជាការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុផងដែរ៕   

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ