16/04/2015 13:29 GMT+7 Email Print Like 0

គណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាងលិចទៅជូនពរបុណ្យចូលឆ្នាំថ្មីជនរួមជាតិខ្មែរនៅខេត្ត Hau Giang

នាថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៥ ជាថ្ងៃដំបូងនៃឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ ក្រុមការងារ នៃគណៈកម្មការ​ទទួល​បន្ទុក​តំបន់ Nam Bo ខាងលិច រួមជាមួយតំណាងនៃគណៈ កម្មាធិការជនជាតិរបស់រដ្ឋសភានិងបញ្ជាការដ្ឋាន​យោធា​ភូមិភាគទី៩ បានទៅសាកសួរ សុខទុក្ខនិងប្រគល់អំណោយជូនបណ្ដាព្រះ​សង្ឃនិងជនរួម​ជាតិខ្មែរ​នៅ​វត្ត​មួយចំនួននៅស្រុក Vi Thuy និងទីក្រុង Vi Thanh ក្នុងខេត្ត Hau Giang ភាគខាងត្បូងវៀត​ណាម។ តាម ព្រះ​មហាថេរៈ​ Ly Ve ប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត Hau Giangថា ជនរួមជាតិខ្មែរ នៅខេត្ត​ទទួល​​បុណ្យចូលឆ្នាំថ្មីជាមួយក្ដីសប្បាយរីករាយជាច្រើន ដោយបានរដ្ឋអំណាច យកចិត្តទុកដាក់ ថែទាំ​អំពី​ជីវភាព​រស់នៅទាំងខាងសម្ភារៈនិងស្មារតី។ជនរួមជាតិខ្មែរប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព​បណ្ដាប្រភពទុន ដី​ផលិតកម្ម​ ដើមឈើ សត្វពូជដោយរដ្ឋជួយឧបត្ថម្ភដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ឈានទៅ រួចផុតពីភាព​ក្រីក្រ​។​ វត្តពុទ្ធសាសនាមហាយានិកាយខ្មែរចំនួន១៥នៅខេត្ត Hau Giang សុទ្ធតែត្រូវបានបង្កលក្ខណៈងាយ​ស្រួល​ដើម្បី​​បើកវគ្គបង្រៀនភាសាវៀតណាម-ខ្មែរសំរាប់កូនចៅក្នុងតំបន់ រួមចំណែកអភិរក្សជីវភាពរស់នៅ​ខាង​វប្បធម៌​និង​អភិវឌ្ឍន៍អប់រំក្នុងសហគមន៍ជនរួមជាតិខ្មែរ៕ 
 
តាម VOV5 - វិទ្យសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ