16/08/2016 08:14 GMT+7 Email Print Like 0

គណៈកម្មការគ្រប់គ្រងកេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo ទទួល​​វត្ថុតាង​​ពីគ្រួសារ​​អតី​ត​ទាហាន​​អាមេរិក​


គណៈកម្មការគ្រប់គ្រងកេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo ទទួលវត្ថុតាងពីគ្រួសារអតីតទាហានអាមេរិក

នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ គណៈកម្មការគ្រប់គ្រងកេរ្តិ៍ដំណែលពន្ធនាគារ Hoa​ Lo បាន ទទួល​នូវវត្ថុ​តាង​មួយ​ចំនួន ដោយគ្រួសារអតីតទាហាន​អាមេរិក Walter Eugene Winber ប្រ​គល់ជូន​។ លោក Thomas Eugene Wiber ដែលត្រូវជាកូនប្រុស​របស់​អតីតទាហាន​អាមរិក  Walter Eugene Winber បានប្រគល់​ជូន​គណៈ​កម្មការ​គ្រប​គ្រង​ពន្ធនាគារ Hoa Lo នូវវត្ថុតាង ដូចជា សំបុត្ររបស់​ឪពុក​លោក​ផ្ញើរ​ពី​វៀត​ណាម​ឲ្យលោ​ក​ Thomas និងម្តាយ ខ្សែអាត់​សម្លេង បទ​សម្ភាស​លោក Walter Eugene Winber  និងវត្ថុមួយចំនួ​ន​ទៀត។ លោក Thomas បានចែក​រំលែក​ថា បន្ទាប់​ពី​មក​ទស្សនា​វៀតណាម​ច្រើន​លើក​មក លោក បាន​សម្រេច​ចិត្ត​ប្រគល់ វត្ថុតាង​ទាំងអស់​នេះជូនពន្ធនាគារ Hoa Lo ក្នុងបំណងរួម​ចំណែក បញ្ជាក់សារដែលជាអារម្មណ៍​របស់​ឪពុក​លោក អំពី​គោលនយោបាយមនុស្សធម៌​ របស់រដ្ឋា​ភិបាលវៀតណាម​ចំពោះ​ឈ្លើយ​សឹក​អាមេរិក​ក្នុង​អំឡុង​ពេល​ពួគ​គេ​ត្រូវ​ឃុំខ្លួន​នៅពន្ធនាគារ​ Hoa Lo ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ