11/11/2015 15:33 GMT+7 Email Print Like 0

គជ់ខ្យងហ្វាងយ៉ា

របរចិញ្ចឹម​ងាវសមុទ្រ​យកគជ់​មាន វត្តមាននៅលើពិភព​លោក​នេះ ជាង​១០​០​ឆ្នាំ​​ហើយ។ មក​​ដល់​សព្វ​​​ថ្ងៃ ប្រ​ទេស​​​​នៅ​លើ​ពិភព​លោក​​ជាច្រើន បា​នអភិវឌ្ឍន៍​របរចិញ្ចឹម​​ងាវសមុទ្រ​​យក​​គជ់ ពី​ព្រោះ​​វា​មាន​​​ប្រសិទ្ធ​​ភាព​​សេដ្ឋ​កិច្ច​​ខ្ពស់។ នៅវៀត​ណាម ក្រុមហ៊ុន​​គជ់ខ្យង​​ហ្វាង​យ៉ា (Hoang Gia Pearl) មិន​​​​ត្រឹម​​តែ​អភិវឌ្ឍន៍​យ៉ាង​ល្អ នូវ​មុខ​​របរ​​​ចិញ្ចឹម​​ងាវ​សមុទ្រ​យក​​គជ់​​ទេ នៅ​ទាំង​​រក​​ឃើញ​​​វិធី​សាស្រ្ត​បង្កើត​​ក្បាច់​​លឹប​ នៅ​លើគ្រាប់​គជ់​ខ្យង បាន​ពិភព​លោក​​វាយ​​តម្លៃ​​ថា បាន​​បោះ​ជំហាន​​​ថ្មី​​មួយ ក្នុង​វិស័យ​​កែច្នៃ​​អលង្ការ​​ជាន់​​ខ្ពស់​​នេះ​។​

តំបន់សមុទ្រវៀត​ណាម​គឺជាទីកន្លែង​មានខ្សែ​ទឹក​លំនឹង មាន​ជីវ​ជាតិ​បំប៉ន់​សម​ស្រប​​ឲ្យ​​ការ ​ចិញ្ចឹម​ងាវ​​សមុទ្រ​​យក​គជ់​។ ពិសេស នៅវៀតណាម​អាចចិញ្ចឹម​​បានងាវ​សមុទ្រគ្រប់​​ប្រភេទ មិន​ដូចប្រទេសផ្សេងៗ​ទេ ស្ទើរ​​តែ​ទាំង​​អស់​បណ្តា​​ប្រទេស​នេះ គឺចិញ្ចឹមបានតែ​មួយប្រភេទ​ប៉ុណ្ណោះ។ នេះគឺជា​ប្រៀប​ខ្លាំង​ធំ​បំផុត ជួយ​​ក្រុម​ហ៊ុន​​គជ់​ខ្យង​​ហ្វាង​យ៉ា អភិវឌ្ឍន៍​​និងរីក​ធំ​ធាត់​ឡើង។

ទោះបីទើប​តែបង្កើតពីឆ្នាំ២០០១ ប៉ុន្តែមកដល់សព្វថ្ងៃហ្វាងយ៉ា បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ ក្រុម​ហ៊ុន​ចិញ្ចឹម​​បន្សាំ​ងាវសមុទ្រ​ធំបំផុត​វៀតណាម បរិមាណផល​មធ្យមរៀង​រាល់ឆ្នាំផ្គត់ផ្គង់ ឲ្យទីផ្សារ​ក្នុងស្រុក​និង​បរទេស ឡើង​ដល់​រាប់​ពាន់​គ្រាប់​គជ់​ខ្យង​គ្រប់​ប្រភេទ។

ហ្វាងយ៉ាសព្វ​ថ្ងៃ មាន៣កសិដ្ឋាន​ចិញ្ចឹមងាវសមុទ្រ​យកគជ់ ដែលមានទំហំ​ផ្ទៃទឹកប្រមាណ​៤០.០០០ហិកតា នៅ​តំបន់​កោះហង​តឹម បឹងញ៉ាភូ បឹងម៉ោង ចំណុះខេត្តខាញហ្វា។ ដោយ​ឡែកចំពោះ​តំបន់​កោះហង​តឹម ក្រុម​ហ៊ុន​កំពុង​ចិញ្ចឹម​ងាវសមុទ្រ​គ្រប់ប្រ​ភេទ​ជាង​មួយលានកូនពូជដូច​ជា៖ Akoya South Sea និងTahiti ដោយ​មាន​ទំហំ​ផ្ទៃទឹក​ជាង​១០ហិកតា។


តំបន់ចិញ្ចឹមងាវសមុទ្រយកគជ់របស់ក្រុមហ៊ុនគជ់ខ្យងហ្វាងយ៉ានៅកោះតឹម ខេត្តខាញហ្វា។ រូបថត៖ តឹតសើន

រៀងរាល់ថ្ងៃអ្នកចិញ្ចឹមងាវសមុទ្ររបស់ក្រុមហ៊ុនគជ់ខ្យងហ្វាងយ៉ា ត្រូវមុជចុះក្រោមទឹក  ដើម្បីពិនិត្យបរិស្ថានរស់នៅរបស់ងាវសមុទ្រ។ រូបថត៖ តឹតសើន


អ្នកចិញ្ចឹមងាវសមុទ្រយកគជ់ ត្រូវយកកោលិការរបស់ងាវសមុទ្រមានសុខភាពល្អ ដើម្បីបន្សាំជាមួយពន្លកគជ់។ រូបថត៖ តឹតសើន


បណ្តាពន្លកគជ់សម្រាប់ដាក់បន្សាំក្នុងខ្លួនងាវសមុទ្រពូជ។ រូបថត៖ តឹតសើន

បណ្តាពន្លកគជ់បានបន្សាំចូលក្នុងសំបករបស់ងាវសមុទ្រ។ រូបថត៖ តឹតសើន


ងាវសមុទ្របានបន្សាំពន្លកគជ់។ រូបថត៖ តឹតសើន


ងាវសមុទ្របន្សាំរួចស្រេច បានរៀបចូលក្នុងឃ្នាបហើយព្រលែងចុះសមុទ្រចិញ្ចឹម។ រូបថត៖ តឹតសើន


ក្នុងដំណើរការចិញ្ចឹមងាវសមុទ្រយកគជ់ អ្នកចិញ្ចឹមត្រូវលាងជម្រះពួកបញ្ញើប្រាណរស់ច្បាមនៅសម្បកខាងក្រៅជាប្រចាំ ដើម្បីបង្ការជម្ងឺឲ្យងាវសមុទ្រ។ រូបថត៖ តឹតសើន


ក្រុមហ៊ុនគជ់ខ្យងហ្វាងយ៉ា សព្វថ្ងៃកំពុងជាអង្គភាពកែច្នៃអសង្ការ ពីគជ់ខ្យងធំបំផុតប្រទេសវៀតណាម។ រូបថត៖ តឹតសើន


រោងចក្រកែច្នៃគ្រឿងអលង្ការ អំពីគជ់ខ្យងរបស់ក្រុមហ៊ុនគជ់ខ្យងហ្វាងយ៉ានៅទីក្រុងហូជីមិញ។ រូបថត៖ ឯកសារ


ក្រុមហ៊ុនគជ់ខ្យងហ្វាងយ៉ាល្បីឈ្មោះលើពិភពលោក ដោយមានបច្ចេកទេសបង្កើតក្បូរក្បាច់លឹបនៅលើគជ់ខ្យង។
រូបថត៖ ឯកសារ


លោកហូថាញត្វឹន អគ្គនាយកក្រុមហ៊ុនគជ់ខ្យងហ្វាងយ៉ា ទទួលលិខិតឯតទគ្គកម្មវៀតណាម ឲ្យម្កុដបវរកញ្ញា មានបន្ទំគ្រាប់គជ់ខ្យងស្គរស្ពាន់និងគ្រាប់គជ់ខ្យងធម្មជាតិច្រើនបំផុត។ រូបថត៖ ឯកសារ

អតិថិជនទិញផលិតផលអលង្ការធ្វើអំពីគជ់ខ្យងរបស់ហ្វាងយ៉ានៅខាញហ្វា។ រូបថត៖ តឹតសើន

គជ់ខ្យងរបស់ហ្វាង​យ៉ា មុនពេលយកទៅប្រើប្រាស់ សុទ្ធតែបានពិនិត្យ​គុណ​ភាព ដោយ​ម៉ាស៊ីន X-ray ដើម្បី​វាស់​កម្រិត​ក្រាស់​នៃស្រទាប់ជាតិខ្យង​ដាំ គួបផ្សំនឹងការ​ជ្រើសរើស​គ្រាប់គជ់​ខ្យង​នីមួយៗ​ដោយ​ដៃ ដើម្បី​ជ្រើស​ចេញ​គ្រាប់​​គជ់​មាន​កម្រិត​ភ្លឺរលោង មូល​ស្មើបំផុត។

ដើម្បីបង្កើតបានភាពពិសេសនិងប្លែកៗ បើប្រៀបនឹង​គជ់ខ្យង​របស់​ប្រទេស​ផ្សេងៗ ហ្វាង​យ៉ា​បាន​ស្រា​វជ្រាវ​និង​អនុវត្ត​ជោគ​ជ័យ នូវវិធីសាស្រ្ត​ឆ្លាក់ក្បូរក្បាច់​លឹប​នៅ​លើគជ់​ខ្យង។ នេះគឺ​ជាវិធីសាស្រ្ត​ពិសេស ដែល​នៅលើ​ពិភព​លោក​​គ្មាន​នរណា​ធ្វើ។


ក្រុមហ៊ុនគជ់ខ្យងហ្វាងយ៉ា (Hoang Gia Pearl):

អាសយដ្ឋាន៖ លេខ៥៤ ផ្លូវ​ង្វៀនធីធឹប តំ​បន់​​ហ៊ីមឡាម សង្កាត់ទីតឹនហ៊ឹង ខណ្ឌ​៧ ទីក្រុង​ហូជីមិញ
ទូរស័ព្ទ៖ (08) 22 53 22 77
Fax: (08) 22 53 22 66
Email: info@HoangGiaPearl.com
Website:
www.HoangGiaPearl.com

ការបង្កើត​ក្បូរក្បាច់រចនាលឹប នៅលើគ្រាប់គជ់ខ្យងបានជោគ​ជ័យ គឺត្រូវ​ពឹង​ផ្អែក​យ៉ាង​ច្រើន​ក្នុង​ដំណាក់​កាល​បន្សាំ​ដំបូង​។ អ​ត្រា​ជោគ​ជ័យរបស់​គជ់ខ្យងឆ្លាក់​លឹប គឺសម្រេចបាន​តែពាក់​កណ្តាល បើ​ប្រៀប​នឹង​បង្កើត​គជ់​ខ្យង​ធម្មតា​។ ដើម្បី​បង្កើតបានប្រភេទគជ់ខ្យងពិសេស​នេះ ពួកគេត្រូវជ្រើស​រើសនូវគ្រាប់គជ់ខ្យងធម្មតា​ ទើបប្រមូល​ផល​បាន ហើយ​​អនុវត្ត​ឆ្លាក់ ក្បាច់រចនាទៅតាម​ចំណង​ចិត្ត​របស់​ខ្លួន ក្រោយ​មក​យក​ទៅ​​បន្សាំ​ចូល​ក្នុង​ខ្លួន​ងាវ​សមុទ្រ​ពូជ​វិញ។ ក្នុង​រយៈពេលបានបន្សាំ ជាតិខ្យងដាំនៅក្នុងងាវ​សមុទ្រ នឹង​បន្ត​ជ្រាប​ចេញ​រុំដណ្តប់​លើគ្រាប់គជ់​ខ្យង ដែល​បាន​ឆ្លាក់​រួចស្រេច។ ស្រ​ទាប់​ជាតិ​ខ្យងដាំ​រុំយក​គ្រាប់​គជ់​ខ្យង​​ចាស់ ដោយកម្រិតកម្រាស់​ជាក់​លាក់​ទើប​​ស្លាក​ស្នាម​ដែល​ឆ្លាក់​មិន​ត្រូវ​លុប​បាត់ទៅ ពេល​នោះ បង្កើត​​បាន​​ស្នាម​​រូប​សណ្ឋាន​ស្រពេច​ស្រ​ពឹល​យ៉ាង​វិសេស។ យ៉ាង​ណា​មិញ ដើម្បី​បង្កើត​បាន​រូប​ចម្លាក់​បាន​ដូច​បំណង អ្នក​ចិញ្ចឹម​ងាវ​សមុទ្រ ត្រូវតាម​ដាន​ជាប្រចាំ ពីព្រោះ​បើ​ទុក​ឲ្យ​ស្រទាប់​ជាតិ​ខ្យង​ដាំ​មាន​​កម្រិត​ក្រាស់​ពេក គឺ​នឹង​ធ្វើ​ឲ្យ​ស្រ​អាប់​ស្នាម​ឆ្លាក់ បើ​ស្តើង​ពេក គឺ​គជ់​ខ្យង​នោះនឹង​មាន​កម្រិត​ស្វិត​ទាប។ ចំពោះ​តំបន់​សមុទ្រ​វៀត​ណាម ធម្មតា​គឺរយៈ​ពេល​មួយ​ឆ្នាំ​​នឹង​ប្រមួល​​ផល​បាន​គ្រាប់​គជ់ឆ្លាក់​លឹប​​។ ដោយ​​គជ់​ខ្យង​ធម្មតា​ពេល​លក់​ចេញ​ទៅ​ទីផ្សារ មានតម្លៃ​​មិន​​ខ្ពស់ ក្រុម​​​ហ៊ុន​គជ់​ខ្យង​ហ្វាង​យ៉ា បាន​សម្រេច​ចិត្ត​វិនិយោគ​លើក​កម្ពស់​តម្លៃ​របស់​គជ់ខ្យង ដោយ​វិធី​សាស្រ្ត​ផ្តោត​កែច្នែ​ទៅ​ជា​គ្រឿង​អលង្ការ​ជាន់​ខ្ពស់ តាម​ទម្រង់​រូបភាព​​ជឿន​លឿន ត្រូវនឹងស្តង់ដារ​អន្តជាតិ។ រៀង​រាល់​ឆ្នាំ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​កែ​ច្នៃ​ឥត​ឈប់​ឈរ ក្រុម​ហ៊ុន​គជ់​ខ្យង​ហ្វាង​យ៉ា បាន​ផលិត​ចេញ​គ្រឿង​អលង្ការ​​គជ់​ខ្យង​ជាន់​ខ្ពស់​រាប់​រយ​​ម៉ូដ ដោយមានរូបរាង​និងម៉ូដ​ពិសេស​គ្រប់​បែប។

ដោយភាព​ទំនុកចិត្តរបស់ខ្លួន គជ់ខ្យងហ្វាងយ៉ា មានកិត្តិយ​សក្លាយជាអ្នក​ច្នៃម៉ូដ និង​កែច្នៃ​ម្កុដបវរកញ្ញា​វៀត​ណាម​​ឆ្នាំ​២០១៤។ នេះ​គឺជា​ម្កុដបវរ​កញ្ញាដំ​បូង​​បង្អស់​​សម្រេច​​ឯតទគ្គកម្ម​ជាតិ ជាមួយ​កិត្តិនាម​​ម្កុដមាន​គ្រាប់​គជ់​ខ្យង​ស្គរ​ស្ពាន់​​​និង​គជ់ខ្យងធម្មជាតិ​ច្រើនបំផុត។ ចំណុចសំ​ខាន់របស់​ម្កុដឯតទគ្គកម្មនេះ គឺមាន​គ្រាប់គជ់​ខ្យង​​ស្គរ​ស្ពាន់​​​ធំ១៥​​មីលី​ម៉ែត្រ មានពណ៌មាសកម្រ បានដាក់​បន្ទំចំ​កណ្តាល​នៃ​ម្កុដ ព័ទ​ជុំវិញគឺ​មាន១៨គ្រាប់​គជ់​ធម្មជាតិ​​ពណ៌​​មាស រួម​ទាំង​គជ់ខ្យង​សមុទ្រ Akoya ពណ៌​សបរិសុទ្ធ​ចំនួន៣៦​គ្រាប់ និងជិត១០០០គ្រាប់​ពេជ្រធម្ម​ជាតិ បាន​​ដាក់​​បន្ទំ​​​​ខាង​​​លើក្បាច់​រូបផ្កាឈូករីកផ្លេកៗ វិសេស​អស្ចារ្យ។


ម្កុដបវរកញ្ញាសម្រេចឯតទគ្គកម្មវៀតណាម ដោយក្រុមហ៊ុនគជ់ខ្យងហ្វាងយ៉ាច្នៃនិងរចនា។ រូបថត៖ ឯកសារ

គ្រាប់គជ់មានក្បាច់រូបស្គរស្ពាន់ ឆ្លាក់លឹបធំបំផុតរបស់ក្រុមហ៊ុនគជ់ខ្យងហ្វាងយ៉ា ដាក់បន្ទំនៅលើម្កុដបវរកញ្ញាវៀតណាម
ឆ្នាំ២០១៤។ រូបថត៖ ឯកសារ


គ្រាប់គជ់ធម្មតាទើបនឹងប្រមូលផលរបស់ក្រុមហ៊ុនគជ់ខ្យងហ្វាងយ៉ា។ រូបថត៖ តឹតសើន

ខ្សែដៃបានក្រងដោយគ្រាប់គជ់ខ្យងពណ៌ខ្មៅរបស់ហ្វាងយ៉ា។ រូបថត៖ តឹតសើន

ផលិតផលខ្សែដៃបន្ទំគជ់ខ្យងធម្មជាតិ។ រូបថត៖ តឹតសើន

ខ្សែកមានបន្ទំគជ់ខ្យងរបស់ហ្វាងយ៉ា។ រូបថត៖ តឹតសើន

គ្រឿងអលង្ការបានបន្ទំគជ់ខ្យងដ៏ប្រណិតរបស់ហ្វាងយ៉ា។ រូបថត៖ តឹតសើន

គ្រឿងអសង្ការគជ់ខ្យងរបស់ក្រុមហ៊ុនហ្វាងយ៉ា។ រូបថត៖ តឹតសើន

ជាមួយ​សមិទ្ធផលដែលសម្រេចបាន គជ់ខ្យងហ្វាងយ៉ាសក្តិសមក្លាយ​ជាពាណិជ្ជ​សញ្ញាធំ​មួយ នៃ​វិស័យ​អលង្ការ​ក្នុង​​ប្រទេស​​និង​របស់​ពិភព​លោក​៕
 

អត្ថបទ៖ តឹតសើន    រូបថត៖ តឹតសើននិងឯកសារ
 


បណ្តាអត្ថបទបានផ្សាយ