22/05/2017 13:01 GMT+7 Email Print Like 0

គងឃ្មោះ - សម្លេងពិសេសបន្លឺឡើងនៅកណ្តាលតំបន់ព្រៃភ្នំ

រស់​ក្នុង​តំបន់​ព្រៃភ្នំ​​តីង្វៀន (Tay Nguyen) ជនជាតិ​បាណា (Ba Na) ជនជាតិអេដេ (E De) ជនជាតិ​កើទូ (Co Tu) ជនជាតិ​មើណុង (Mo Nong) ជនជាតិ​យ៉ារ៉ាយ (Gia Rai) ជនជាតិ​ម៉ា (Ma) ...ចាត់​ទុក​ឧបករណ៍​ភ្លេងគង​ឃ្មោះ​គឺជា​ទ្រព្យសម្បត្តិ​ដ៏ថ្លៃថ្នូរ គឺ​ជាសម្លេង​និយាយ គឺជា​មនោសញ្ចេតនា​របស់​ខ្លួនដែរ ថែមទាំង​គង​ឃ្មោះ​ក៏​ជា​វត្ថុ​ស័ក្តិសិទ្ធិ​ ដែលជួយមនុស្ស​ទាក់ទងនឹង​ពិភព​​អាទិទេព។ បន្ទាប់ ពី ១២ ឆ្នាំ ត្រូវបាន​ទទួល​ស្គាល់​គឺ​ស្នាដៃឆ្នើមនូវ​វប្បធម៌អរូបី​និង​​បាន​បន្ត​ពីជំនាន់​មុន​ដល់​ជំនាន់​ក្រោយដោយ​ការ​រៀបរាប់។ ​វប្បធម៌​គងឃ្មោះ​តីង្វៀន (Tay Nguyen) កាន់តែ​បង្ហាញយ៉ាង​ចាស់​លាស់​តំលៃ​​និង​ក្លាយទៅ​ជា បេសកជន​វប្បធម៌​ដែល​ទាក់ទាញ​​ភ្ញៀវ​ទេសចរណ៍លើទូទាំង​ពិភពលោក​មក​ទស្សនាតំបន់មាន​​ដី​ក្រហម​ពេញ​លេញ​ដោយថ្ងៃក្តៅ​និង​ខ្យល់​​របស់​តំបន់​ព្រៃភ្នំតីង្វៀន (Tay Nguyen)

តាម​សម្លេង​ហៅ​របស់​តំបន់​ភ្នំ​ព្រៃ

នា​ខែ​មិនាគឺ​រដូវ​សត្វ​ឃ្មុំ​រកផ្កា​និង​ក៏គឺជា​រដូវ​​ដែល​មាន​ពិធីបុណ្យ​ជា​ច្រើន​របស់បងប្អូន​ជនជាតិ​រស់​ក្នុងតំបន់​តី​ង្វៀន (Tay Nguyen)។ តាម​សម្លេង​ហៅ​របស់តំបន់​ភ្នំព្រៃ យើង​ខ្ញុំ​មាន​ឱកាស​ត្រឡប់​ទៅ​តំបន់​តីង្វៀន ​(Tay Nguyen) ម្តង​ទៀត ​ក្នុង​ឱកាសទីក្រុង​បួន​ម៉ា​ធួត (Buon Ma Thuat) កំពុង​ប្រព្រឹត្ត​ពិធីបុណ្យ​កាហ្វេ​និង​មហោស្រព​វប្បធម៌​គង​ឃ្មោះ​​ឆ្នាំ២០១៧។

ក្នុង​បរិយាកាស​សប្បាយរីករាយ​​ប្រកបដោយលក្ខណៈ​តីង្វៀន (Tay Nguyen)  រឿង​រ៉ាវ​អំពី​​កាហ្វេ​និង​គង​ឃ្មោះ​​ស្រាប់​តែ​ក្លាយទៅ​ជា​​ប្រធានបទ​ក្តៅ​ ដើម្បី​និយាយ​និងពិភាក្សា​។

​ក្នុង​រយៈពេល​ ១២ ឆ្នាំ​ ចាប់​ពីថ្ងៃ​ដែលវប្បធម៌គង​ឃ្មោះ​តីង្វៀន (Tay Nguyen) ត្រូវបាន​ទទួល​ស្គាល់​គឺ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក រឿង​រ៉ាវ​ដ៏ចាប់ចិត្ត​នូវ​​ប្រភេទ​វប្បធម៌ - សិល្បៈជា​ពិសេស​​នេះ​ ​នឹង​ក្លាយទៅ​ជា​ប្រធានបទ​ដ៏ចាប់ចិត្ត​ចំពោះ​មជ្ឈដ្ឋាន​ស្រាវជ្រាវ​​និង​​អ្នក​ចូល​ចិត្ត​ការ​ស្វែង​យល់​​វប្បធម៌តីង្វៀន (Tay Nguyen)។

​រាត្រី​សម្តែង​គង​ឃ្មោះ​​បាន​ចាប់ផ្តើម​បើក​មហោស្រពវប្បធម៌គងឃ្មោះ​តីង្វៀន (Tay Nguyen)  ឆ្នាំ២០១៧ ដែលបាន​ប្រព្រឹត្ត​នៅទីក្រុង​បួន​ម៉ាធួត (Buon Ma Thuat) និងពិតជា​​ចាប់​ចិត្តខ្លាំង​ណាស់។ ក្បែរ​អណ្តាត​ភ្លើង​ឆេះ​និង​ក្បែរស្រាពាង​​បាន​បើកហើយ​ បណ្តា​ក្រុម​សិល្បៈសម្តែង​គង​ឃ្មោះ​របស់បណ្តា​ជនជាតិរស់ក្នុង​តំបន់​តី​ង្វៀន (Tay Nguyen) រួមមាន៖ ជនជាតិ​ស្វើដាំង (Xo Dang)  ជន​ជាតិជូ​យូ (Chu Du) ជនជាតិកើទូ (Co Tu) ជនជាតិមើណុង (Mo Nong) ជនជាតិយ៉ា​រ៉ាយ (Gia Rai) ជនជាតិម៉ា (Ma)... កំពុង​​សម្តែង​​​គង​ឃ្មោះ​ដ៏ពិរោះ​និង​ទាក់ទាញ​​​ភ្ញៀវ ដូចជា​​​បទ​សម្តែងគង​ឃ្មោះ ​“សប្បាយរីករាយ​នៅពេល​រដូវ​​ដាំស្រូវ​ថ្មីមកដល់” "ពិធីបុណ្យអំណរគុណ” “ទទួល​ស្វាគមន៍​ភ្ញៀវ” “​អញ្ជើញ​ភ្ញៀវ​​មកទស្សនា​និង​ស្នាក់​នៅផ្ទះ​របស់​ខ្លួន” ...


វប្បធម៌គងឃ្មោះតីង្វៀន (Tay Nguyen) បានគ្របដណ្តប់ទូទាំង ៥ ខេត្ត៖ ខេត្តកុនទុំ (Kon Tum)ខេត្តយ៉ាឡាយ (Gia Lai) ខេត្តដាកឡាក (Dak Lak) ខេត្តដាកណុង (Dak Nong) និងបណ្តាប្រភេទវប្បធម៌ពិសេសរបស់
បណ្តាជនជាតិផ្សេងៗ ដូចជា៖ ជនជាតិប៉ាណា (Ba Na) ជនជាតិអេដេ (E De) ជនជាតិកើទូ (Co Tu) ជនជាតិ​យ៉ាឡាយ (Gia Lai)។ រូបថត៖ កុងដាត


ចំពោះជនរួមជាតិតីង្វៀន (Tay Nguyen) គងឃ្មោះក៏ជាទ្រព្យសម្បត្តិមានតំលៃនិងនិមិត្តរូបតំណាង
ឲ្យអំណាចនិងភាពធូរធា។ រូបថត៖ កុងដាត


ជនជាតិមើណុង (Mo Nong) រស់នៅភូមិយូន (Jun) ស្រុកឡាក (Lak) ខេត្តដាកឡាក (Dak Lak)
វាយគងឃ្មោះក្នុងពិធីបួងសួងឲ្យសត្វដំរីមានសុខភាពល្អ។ រូបថត៖ កុងដាត


នារីជនជាតិស្វេដាំង (Xe Dang) សម្តែងគងឃ្មោះក្នុងពិធីបុណ្យមួយរបស់ជនជាតិស្វេដាំង (Xe Dang) ។
រូបថត៖ ឡេមិញ

ចំពោះ​​បណ្តា​ជនជាតិ​រស់ក្នុង​តំបន់តីង្វៀន (Tay Nguyen)  វប្បធម៌គង​ឃ្មោះ​​​តភ្ជាប់​នឹង​ជីវភាព​រស់នៅរបស់​គេ​។ សម្លេង​គង​ឃ្មោះ​បាន​ជិត​ស្និទ្ធ​ជាមួយ​មនុស្ស​ តាំង​ពី​ពេល​គេត្រូវបានបង្កើត​រហូត​ដល់​ពេលគេ​ស្លាប់។ ដូច្នេះ សិល្បៈគង​ឃ្មោះ​​​បាន​សម្តែង​ក្នុង​ពិធី​ដាក់​ឈ្មោះ ពិធី​បុណ្យ​សប្បាយរីករាយ​ចំពោះរដូវ​ប្រមូល​ផលស្រូវជា​ច្រើនសន្ធឹក​ ពិធីបុណ្យ​ចាក់​ក្របី ពីធី​បុណ្យ​បួង​សួង​​ភ្លៀង ពិធីអាពាហ៍ពិពាហ៍ ពីធី​បុណ្យ​ឡើង​គេហដ្ឋាន​ថ្មី ...​ព្រមទាំង​សិល្បៈគង​ឃ្មោះក៏​គឺជា​សម្លេង​ដ៏​អាថ៌កំបាំង​​ដែល​តភ្ជាប់រវាង​​​ពភ​កណ្តាល​និង​ពភពអាទិទេពផងដែរ។

គង​ឃ្មោះ​គឺ​​ប្រភេទឧបករណ៍ភ្លេង​​មួយ​ ធ្វើពីលោហធាតុ។ ឧបករណ៍​នេះ​មាន​ទំហំ​ខុស​គ្នានិង​មានអង្កត់​ផ្ចិត​​ប្រវែងពី ២០ ដល់ ៦០ សង្ទីម៉ែត្រ ​គង​ឃ្មោះ​ធំបំផុត​មាន​អង្កត់ផ្ចិត​ប្រវែង​ពី ៩០ ដល់ ១២០ សង្ទីម៉ែត្រ។ សិល្បៈគងឃ្មោះ​ត្រូវ​សម្តែង​​តាម​គង់មួយៗ ​ឬ​​តាមឈុតគង់​ឃ្មោះ ក្នុងឈុត​គង​ឃ្មោះមួយ រួម​មាន​គង​ឃ្មោះ ចាប់​ពី ២ ​ដល់ ១២ ឬ ១៣។


ដូច្នេះ សិល្បករ អ៊ីធីម (Y Thim) សិល្បករជើងចាស់ ជនជាតិអេដេ (E De) ម្នាក់រស់នៅតំបន់តីង្វៀន (Tay Nguyen) បាននិយាយថា៖“ គងឃ្មោះគឺជាព្រលឹងរបស់តំបន់តីង្វៀន (Tay Nguyen)។ មនុស្សនៅពេលបង្កើត ក្នុងពិធីបុណ្យដាក់ឈ្មោះ នៅពេលគេធំឡើងដឹងក្តីមានពិធីបួងសួងសុំសុខភាពល្អ រហូតដល់ពេលគេស្លាប់ ... សម្លេងគងឃ្មោះបន្លឺឡើងជានិច្ចកាល។ ”

តាមសម្តីរបស់លោក អ៊ីធីម (Y Thim) ចំពោះជនជាតិអេដេ (E De) គងឃ្មោះមិនត្រឹមតែជាឧបករណ៍ភ្លេងតែប៉ុណ្ណោះ ថែមទាំងគឺទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន “អ្នកមានផ្ទះធំ មានរថយន្ត ប៉ុន្តែគ្មានគងឃ្មោះ អ្នកមិនជាអ្នកមានទេ។ ប្រជាជនតីង្វៀន (Tay Nguyen) មានទស្សនៈដូចអញ្ចឹង គ្រួសារណាគ្មានគងឃ្មោះ គ្រួសារនោះគ្មានជីវភាពរស់នៅស្តុកស្តម្ភទេ មានគងឃ្មោះមានន័យថាមានទ្រព្យសម្បត្តិ ” សិល្បករ  អ៊ីធីម (Y Thim) បាននិយាយ។

ប្រហែលជាដូច្នេះ នៅទីក្រុងបួនម៉ាធួត (Buon Ma Thuat) សិល្បករ  អ៊ីធីម (Y Thim) បានចាត់ទុកដូចជាអ្នកមាន ពីព្រោះ លោកកំពុងកម្មសិទ្ធិឈុតគងឃ្មោះមានតំលៃចំនួន ២០ ឈុត ។ សិល្បករ  អ៊ីធីម (Y Thim) និយាយឲ្យដឹងថា៖ “ផ្ទះខ្ញុំមិនត្រឹមតែជាសារមន្ទីរ ជាទីកន្លែងដាក់តាំងទ្រព្យសម្បត្តិមានតំលៃរបស់ជនជាតិអេដេ (E De) តែប៉ុណ្ណោះទេ ថែមទាំងជំនាន់ក្រោយ ជំនាន់កូនចៅនិងក្រុមនិស្សិតអាចមកទីនេះ ដើម្បីស្រាវជ្រាវនិងស្វែងយល់ ភ្ញៀវទេសចរណ៍អាចស្វែងយល់អំពីវប្បធម៌របស់បុព្វបុរស។”

ក្នុងដំណើរស្វែងយល់តំបន់តីង្វៀន (Tay Nguyen) យើងខ្ញុំមានភព្វសំណាងបានជួបចាស់ព្រឹទ្ធាចារ្យម្នាក់ ឈ្មោះអ៊ីតុងដ្រាង (Y Tong Drang)  ភូមិយូន (Jun) ស្រុកឡាក (Lak ) ខេត្តដាកឡាក (Dak Lak)។ និយាយជាមួយខ្ញុំក្នុងស្ថានភាពស្រវឹងបន្តិច ពីព្រោះលោកបានពិសាស្រាពាងក្នុងពិធីបុណ្យមួយ ចាស់ព្រឹទ្ធាចារ្យ អ៊ីតុងដ្រាង (Y Tong Drang)  បាននិយាយ៖ “នៅសម័យមុន គងឃ្មោះមួយឈុតរបស់ជនជាតិមើណុង ( Mo Nong )  មានតំលៃស្មើនឹងក្របី ៧ ដល់ ៨ ក្បាល។ គងឃ្មោះមានតំលៃណាស់ ដូច្នេះជនជាតិមើណុង ( Mo Nong )   គ្មានអ្នកណាឲ្យនិងក៏គ្មានអ្នកណាខ្ចីគងឃ្មោះទេ។”

ក្នុងបណ្តាថ្ងៃទស្សនានៅភូមិយូន (Jun) យើងខ្ញុំបានជួប ចាស់ព្រឹទ្ធាចារ្យ អ៊ីតុងដ្រាង (Y Tong Drang)  និងលោកបាននាំយើងខ្ញុំចូលរយមក្នុងពិធីបួងសួងសុំសុខភាពល្អឲ្យសត្វដំនរី ដែលបានរៀបចំ នៅគ្រួសារលោក ដាងណាំងឡុង (Dang Nang Long)។ ក្នុងតួនាទីគ្រូមន្តអាគមនិងជាម្ចាស់របស់ហ្វូងដំរី លោកដាងណាំងឡុង (Dang Nang Long) និយាយឲ្យដឹងថា ៖ ជនជាតិតីង្វៀន (Tay Nguyen) មានទស្សនៈ វត្ថុអ្វីៗសុទ្ធតែមានព្រលឹង សម្លេងរបស់គងឃ្មោះអាចហៅ ថែមទាំងតភ្ជាប់នឹងព្រលឹងរបស់វត្ថុទាំងនោះ ដូច្នេះក្នុងពិធីបួងសួងសុខភាពល្អឲ្យសត្វដំរី បើគ្មានសម្លេងគងឃ្មោះ មិនដឹងថាដំរីនៅទីណា មិនអាចហៅត្រឡប់វិញយ៉ាង​ម្តេច ។


ចាស់ព្រឹទ្ធាចារ្យ អ៊ីតុងដ្រាង (Y Tong Drang)  រស់នៅភូមិយូន (Jun) ស្រុកឡាក (Lak )
ខេត្តដាកឡាក (Dak Lak) សាកល្បងសម្លេងរបស់គង។
រូបថត៖កុងដាត


ពិធីការសម្តែងគងឃ្មោះក្នុងពិធីជូនដំណើរសពទៅកាន់សុគតិភពរបស់ជនជាតិយ៉ារ៉ាយ (Gia Rai)
នៅតំបន់តីង្វៀន (Tay Nguyen)។
រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម


សិល្បករ សិល្បការិនីតីង្វៀន (Tay Nguyen) សម្តែងគងឃ្មោះក្នុងថ្ងៃបុណ្យវប្បធម៌បណ្តាជនជាតិដែលរៀបចំ
នៅភូមិវប្បធម៌បណ្តាជនជាតិវៀតណាម (ដុងម៉ូ (Dong Mo) ទីរួមស្រុកសើនតី (Son Tay)
រដ្ឋធានីហាណូយ (Ha Noi)។ រូបថត៖ ខាញ់ឡុង


ម៉ោងរៀនវាយគងឃ្មោះរបស់កុមារជនជាតិមើណុង (Mo Nong) រស់នៅភូមិយូន (Jun) ស្រុកឡាក (Lak) ខេត្តដាកឡាក (Dak Lak)។ រូបថត៖ កុងដាត

ដើម្បី​បញ្ជាក់ពីសម្តី​របស់​ខ្លួន លោក​ ដាង​ណាំង​ឡុង (Dang Nang Long) ធ្វើ​សញ្ញា​ ដើម្បី​​ចាប់​ផ្តើម​ពិធី​បួង​សួង។ នៅ​ពេល​សម្លេង​គង​ឃ្មោះ​បន្លឺឡើង សត្វ​ដំរី​​ធំ​និង​កាច​ ស្រាប់តែ​​ស្លូត​បូត​ដូចជា​កូនក្មេង ហើយធ្វើ​តាម​ការ​បញ្ជា​របស់​អ្នក​ផ្សំាង​សត្វ​ដំរី​ ដើម្បី​ចូលរួម​ក្នុង​ពិធី​បួង​សួង​​និង​មិនបង្កើត​សកម្មភាព​​បំផ្លាញ​ឬសកម្មភាព​រារាំង​ណាមួយ។

​បណ្តា​រឿង​រ៉ាវ​​ចាប់ចិត្ត​នូវ​វប្បធម៌​គង​ឃ្មោះ​តី​ង្វៀន​​ (Tay Nguyen) ក៏បាន​ទាក់ទាញ​និង​ណែនាំ​យើង​ខ្ញុំ​​មក​ទស្សនា​តំបន់​ដែល​ពោរពេញ​ដោយ​ខ្យល់​និង​​ថ្ងៃក្តៅ​នេះផងដែរ។ មកទស្សនា​តំបន់​មួយ ភូមិ​មួយ​ បណ្តា​រឿង​រ៉ាវ​បាន​លេចចេញ​ជា​បណ្តើរ ​ដែលធ្វើ​ឲ្យ​ពេញ​លេញ​ការ​ចង់​ចាំ​និង​បើកទូលាយ​ចំណេះដឹង​របស់​ខ្ញុំ​​ ក្នុង​ដំណើរ​ទស្សនា​ដ៏​ចាប់​ចិត្ត​នេះ។



តាម​រាយការណ៍របស់​មន្ទីរវប្បធម៌ កីឡានិង​ទេសចរណ៍ខេត្ត​ដាក​ឡាក (Dak Lak) នាបច្ចុប្បន្ននេះ​ ក្នុងភូមិសាស្ត្រខេត្ត​មាន​ក្រុម​សិល្បៈគង​ឃ្មោះ​​វ័យ​ក្មេង​ចំនួន ៣៥ ក្រុម​ ដែល​បាន​បណ្តុះ​បណ្តាល​តាម​គម្រោង “អភិរក្ស ពង្រឹង​បេតិកភណ្ឌ​វប្បធម៌គង​ឃ្មោះ​ដាកឡាក(Dak Lak) ” ក្នុងដំណាក់កាលពីឆ្នាំ ២០១១ ដល់ ឆ្នាំ២០១៥។ ក្នុង​ដំណាក់កាលបន្ត​ ចាប់ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០២០ ការ​បណ្តុះបណ្តាល​សិល្បៈគង​ឃ្មោះ​ត្រូវបានយកចិត្តទុក​ដាក់​សំដៅ​បង្កើន​ក្រុម​សិល្បៈសម្តែង​គង​ឃ្មោះ​វ័យក្មេងឡើងដល់ ៥០០ ក្រុម​ ក្នុង​នោះ​មាន​ភូមិ​ចំនួន ៦០៨។

តំបន់​តីង្វៀន (Tay Nguyen) បន្លឺ​ឡើង​សម្លេង​ក្នុង​ដួង​ចិត្ត​

នាសព្វ​ថ្ងៃនេះ គង​ឃ្មោះ​បាន​ក្លាយទៅ​ជា​ផលិតផល​វប្បធម៌  - ទេសចរណ៍​ពិសេស​របស់​ជនជាតិ​តីង្វៀន (Tay Nguyen)។ នេះមិនត្រឹមតែ​ខ្សែ​​អរូបី​តភ្ជាប់​​រវាងបណ្តា​ភូមិ រវាង​មនុស្ស​នឹង​ពិភពអាទិទេព​តែ​ប៉ុណ្ណោះ​​ទេ​ ថែមទាំង​គឺ​​សម្លេង​ក្នុង​ដួង​ចិត្ត​របស់​ប្រជនជាតិ​រស់​នៅ​តំបន់​តីង្វៀន (Tay Nguyen) ផង ដើម្បី​ហៅ​និង​អញ្ជើញ​មិត្តភ័ក្តិពី​គ្រប់ទិស​គ្រប់​ទីកន្លែង​​ សូម​មក​ទស្សនានិងស្វែងរល់​តំបន់​ដែល​មាន​សក្តានុពល​និង​តំលៃវប្បធម៌ជា​ច្រើន​នេះ។

ហេតុនេះ ក្នុងសន្និសីទ​ជំរុញ​ការ​វិនិយោគ​ក្នុង​តំបន់​តីង្វៀន (Tay Nguyen) ឆ្នាំ២០១៧ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​ស្នើតំបន់​តីង្វៀន (Tay Nguyen) គប្បី​មាន​យុទ្ធសាស្ត្រនូវ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​តាម​ទិសដៅគ្រប់បែបគ្រប់​យ៉ាង រក្សា​វប្បធម៌របស់តំបន់និង​គំរូ​ជា​វប្បធម៌គង​ឃ្មោះ។ យល់​ដឹង​យ៉ាង​ច្បាស់​លាស់​អំពី​តួនាទីរបស់​គង​ឃ្មោះក្នុង​ការអភិវឌ្ឍន៍ទេសចរណ៍ - វប្បធម៌​ក្នុង​រយៈពេល​កន្លង​មកនេះ ខេត្ត​​​​ឡឹម​ដុង (Lam Dong) ខេត្ត​ដាក​ឡាក (Dak Lak) ខេត្ត​យ៉ាឡាយ (Gia Lai) ខេត្ត​កុន​ទុំ (Kon Tum) ខេត្ត​ដាក​ណុង (Dak Nong) បាន​មាន​គោលនយោបាយ​ត្រឹម​ត្រូវ​និង​សមស្រម​ ដើម្បី​អភិរក្ស​ រក្សានិង​អភិវឌ្ឍន៍វប្បធម៌គងឃ្មោះ។

ឧទាហរណ៍ “រដ្ឋធានី”​​ទេសចរណ៍​នៃតំបន់​តីង្វៀន (Tay Nguyen) គឺ​ទីក្រុង​ដាឡាត (Da Lat) ក្រៅពីការ​គយគន់​ទេសភាព​មនោរម្យ​និង​ស្រូបយក​​អាកាសធាតុ​បរិសុទ្ធ​ ភ្ញៀវទេសចរណ៍​អាច​ទស្សនា​​សិល្បៈគង​ឃ្មោះ​​ពិសេស​របស់​ជនជាតិ​ម៉ា (Ma) នៅភ្នំ​ឡាង​បីអាង (Langbiang)។

ចូលរួម​ក្នុង​ពិធី​បុណ្យ​កាហ្វេ​និង​មហោស្រព​វប្បធម៌គង​ឃ្មោះ​​ឆ្នាំ២០១៧ នៅទីក្រុង​បួនម៉ាធួត (Buon Ma Thuat) ភ្ញៀវទេសចរណ៍​មាន​ឱកាស​​ទស្សនា​ផលិតផល​ទេសចរណ៍​វប្បធម៌​គង​ឃ្មោះ​ប្លែក​នៅ​ ៤​ ភូមិ​បុរាណ​របស់​ជនជាតិ​អេដេ (E De)  ជុំវិញ​ទីក្រុង៖ ភូមិ​ក្រាម (Kram) ភូមិ​អា​ឡេ (Ale) ភូមិ​ប៉ាំឡាំ (Pan Lan) ភូមិ​កូ​សៀ (Ko Sia)។


ទស្សនានិងស្តាប់សម្លេងគងឃ្មោះតីង្វៀន (Tay Nguyen) នៅភូមិវប្បធម៌ទេសចរណ៍នៅ
ខេត្តយ៉ារ៉ាយ (Gia Rai)។ រូបថត៖ ឯកសាររូបភាពវៀតណាម


ឈុតសម្តែងគងឃ្មោះរបស់ជនជាតិស្វេដាំង (Xe Dang) ក្នុងពិធីបុណ្យមួយ។
រូបថត៖ ឡេមិញ


ភ្ញៀវទេសចរណ៍បរទេសរាំតាមសំនៀងដ៏ចាប់ចិត្តពីគងឃ្មោះដែលត្រូវបានសម្តែងដោយសិល្បករ សិល្បការិនី ជនជាតិមើណុង (Mơ Nong)  ក្នុងផ្ទះវែង។ រូបថត៖ កុងដាត

តាម​ជើង​ក្រុម​ទេសចរណ៍​ជប៉ុន យើង​ខ្ញុំ​មក​ភូមិ​កូ​សៀ (Ko Sia) ដើម្បីទស្សនា​ឈុត​សម្តែង​គង​ឃ្មោះ​ពិសេស​របស់​ជនជាត​អេដេ (E De)។ បាន​ឲ្យ​ដឹង​ថា បីឆ្នាំមុន​ ដោយការ​ជួយឧបត្ថម្ភ​របស់​មន្ទីរ​វប្បធម៌ កីឡា​និងទេសចរណ៍​ខេត្ត​ដាក​ឡាក (Dak Lak) ចាសព្រឹទ្ធាចារ្យ​ម៉ា​ឡែន (Ma Len) និង​ក្រុម​សិល្បៈគង​ឃ្មោះ​ភូមិ​កូ​សៀ (Ko Sia) បាន​កសាង​និង​រៀបចំ​​កម្មវិធី​វប្បធម៌សិល្ប​ប្រកបដោយ​ជោគ​ជ័យ ដើម្បី​បំរើ​ភ្ញៀវទេសចរណ៍​​មកទស្សនា​និង​ស្វែង​យល់​វប្បធម៌ជនជាតិ​អេដេ (E De)។ ចាប់ពី​ពេល​នោះ​ត​ទៅ​ទៀត បណ្តា​ក្រុមហ៊ុន​ទេសចរណ៍បាន​មាន​​ការទេសចរណ៍​​នាំ​ភ្ញៀវ​ដល់​ភូមិ​កូ​សៀ (Ko Sia) និង​ធ្វើឲ្យ​កាន់តែ​សម្បូរ៍​​បណ្តា​ប្រភេទ​ទេសចរណ៍​​នៅ​តំបន់​តីង្វៀន (Tay Nguyen) ​ថែមទៀត។​


វប្បធម៌គង​ឃ្មោះ​តីង្វៀន (Tay Nguyen) ត្រូវបាន​អង្គការ UNESCO ទទួល​ស្គាល់​គឺ​ស្នាដៃ​ឆ្នើម​នូវវប្បធម៌​អរូបី​និង​​បាន​បន្តពី​ជំនាន់​មុន​ដល់​ជំនាន់​ក្រោយ​ដោយ​ការ​រៀបរាប់​ នា​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៥​។​ វប្បធម៌គង​ឃ្មោះ​បាន​គ្រប​ដណ្តប់​​ទាំង​ ៥ ខេត្ត រួមមាន៖ ខេត្ត​ឡឹម​ដុង (Lam Dong) ខេត្ត​ដាក​ឡាក (Dak Lak) ខេត្ត​យ៉ាឡាយ (Gia Lai) ខេត្ត​កុន​ទុំ (Kon Tum) ខេត្ត​ដាក​ណុង (Dak Nong)។

ក្នុងទីស្ថាន​វប្បធម៌​គង​ឃ្មោះ​​​មាន​ការចូលរួម​របស់​បណ្តា​ជនជាតិ​រស់​ក្នុងតំបន់​តី​ង្វៀន​ (Tay Nguyen) ដូច​ជា​៖​ អេដេ (E De) យ៉ារ៉ាយ (Gia Rai) បាណា (Ba Na) ម៉ា (Ma) ...និង​​គង​ឃ្មោះ ​បទភ្លេង​​សម្តែង​ដោយ​គង​ឃ្មោះ សិល្បករ​ សិល្បការិនី​វាយ​គង​ឃ្មោះ បណ្តា​ពិធីបុណ្យ​មាន​ការ​សម្តែង​គង​ឃ្មោះ ... ​

ចាប់ពីពេល​ភូមិ​កូ​សៀ (Ko Sia) អភិវឌ្បន៍វប្បធម៌​ទេសចរណ៍គង​ឃ្មោះ ជីវភាព​របស់​ជនជាតិ​អេដេ (E De) នៅ​ទីនេះ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​លាស់។ លោក​ អាអែ អ៊ីអន់ (Aê Yon) រស់​នៅ​ក្នុ​ង​ភូមិកូ​សៀ (Ko Sia) បាន​និយាយ​ឲ្យ​ដឹង​ថា៖ “ភូមិកូ​សៀ (Ko Sia) បាន​អភិវឌ្ឍន៍ទេសចរណ៍​យ៉ាង​ខ្លាំង​ណាស់។ ស្ត្រី​​ធ្វើ​ម្ហូបអាហារប្រពៃណី រីឯ​យុវជន យុវនារី​​បាន​បង្កើត​​ក្រុម​ច្រៀង​បទ​ប្រជាប្រិយ វរកថា ចំពោះ​អ្នក​ចាស់ៗដួចខ្ញុំ​​វាយ​គង​ឃ្មោះ​ក្នុង​ផ្ទះ​វែង​។ ភ្ញៀវ​មក​ទស្សានា​ អ្នក​ណា​ក៏ចូលចិត្ត​ដេរ។ ”

នា​សព្វថ្ងៃនេះ ជា​រៀង​រាល់​សប្តាហ៍ភូមិ​កូ​សៀ (Ko Sia) បាន​ទទួល​ស្វាគមន៍​​​ក្រុមទេសចរណ៍​​មកនិងទស្សនា​វប្បធម៌និង​ស្វែងយល់​​​វប្បធម៌ពិសេស​របស់ជនជាតិ​អេ​ដេ (E De)។ នារាត្រី ក្នុង​ផ្ទះ​វែង​ស្ថិត​ក្នុង​ភូមិ​កូ​សៀ (Ko Sia) ក្បែរ​ចង្រ្តាន​ភ្លើង ក្បែង​ស្រាពាងឈ្ងុយ​និងជា​ពិសេស​គឺសម្លេង​គង​​បន្លឺ​ឡើង​និង​លាន់​រំពងនៅ​កណ្តាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រៃភ្នំ ភ្ញៀវទេសចរណ៍​បាន​ស្តាប់​បណ្តា​សិល្បករ សីល្បការិនី​ចង្រៀង​​​​​​​​​​​បទចម្រៀង​ពិរោះ(បទចម្រៀង​វីរកថា) និង​​កំណាព្យ​វិរកថា​ដូចជា​ដាម​សាន (Dan San) ស្វីង​ញ៉ា (Xing Nha) យាំយី (Dam Ji) ឃីងយូ (Khing Ju) ...

 

ក្នុង​ដំណើរ​ទស្សនា​នេះ យើង​ខ្ញុំ​មាន​ឱកាស​​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​ភ្ញៀវទេសចរណ៍​ជនជាតិ​បារាំង​​មក​ស្រុក​ឡាក (Lak) ចំងាយពី​ទីក្រុង​បួនម៉ា​ធួត​ប្រហែល ៦០ គីឡូម៉ែត្រ និង​​ចូលរួម​ក្នុង​ពិធី​សម្តែង​គង​ឃ្មោះ​សែនពិសេស​របស់ជនជាតិ​មើណុង (Mo Nong) ​ដែល​រៀបចំ​នៅ​ផ្ទះ​វែង​ ស្ថិត​នៅ​ភូមិ​យូន ( Jun)។ ​សម្លេង​និង​សំនៀង​គង​ឃ្មោះ​ពិរោះ​និង​ចាប់ចិត្ត​របស់​ជនជាតិមើណុង (Mo Nong) បាន​ធ្វើ​ភ្ញៀវ​ទេសចរណ៍​មកពីអឺរ៉ុប​បាន​ភ្ញាក់​ផ្អើល​ដល់ការ​ចាប់ចិត្ត។

នាសព្វ​ថ្ងៃនេះ សម្លេង​គង​ឃ្មោះ​​ប្រពៃណី​របស់​ជនជាតិ​តីង្វៀន (Tay Nguyen) ​បាន​ឆ្លងកាត់​ភ្នំ​ទ្រឿង​សើន (Truong Son) ទៅកាន់​ទ្វីប​ទាំង​ប្រាំនិង​មិត្តភ័ក្តិអន្តរជាតិ​ ដើម្បីឧទ្ទេសនាម​នូវ​បេតិកភណ្ឌវប្បធម៌មួយ​ដែល​ពិភពលោកទទួល​ស្គាល់​គឺ​ស្នាដៃ​ឆ្នើម​វប្បធម៌អរូបី​និង​បន្ត​ពី​ជំនាន់​មុន​ដល់​ជំនាន់​ក្រោយដោយ​ការ​រៀបរាប់ ចាប់​ពីនោះ​រួម​ចំណែក​​នាំ​​វប្បធម៌​ពិសេស​របស់​បណ្តា​ជនជាតិ​រស់​នៅ​តំបន់​តីង្វៀន (Tay Nguyen) ​​មកដល់មិត្តភ័ក្តិអន្តរជាតិនិង​អញ្ជេញ​មិត្ត​មក​ទស្សនា​តំបន់​តីង្វៀន (Tay Nguyen) ប្រកបដោយ​​វប្បធម៌​./.

 អត្ថបទ៖ ខាញ​ឡុង រូបថត៖ ឡេមិញ កុង​ដាត ខាញ​ឡុង
និង​ឯកសា​រូបភាពវៀតណាម


បណ្តាអត្ថបទបានផ្សាយ