20/10/2015 10:15 GMT+7 Email Print Like 0

ខ្លឹមសារថ្មីជាច្រើនក្នុងសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៣


ខ្លឹមសារថ្មីជាច្រើនក្នុងសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៣

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០១៥ ខុទ្ទកាល័យរដ្ឋសភាវៀតណាម បានជូនដំណឹងអំពីកម្មវិធី​សម័យ​ប្រជុំ​លើក​ទី១០ រដ្ឋ​សភា នីតិកាលទី១៣ នឹង​ប្រព្រឹត្តទៅនាព្រឹកថ្ងៃ​ទី២០ខែតុលា។

​ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc បានអោយ​ដឹង​ថា៖ ក្នុង​សម័យ​ប្រជុំលើក​នេះ បណ្ដា​សមាជិក សមាជិកា សភា នឹង​ដោះស្រាយ​បញ្ហា​យុត្តិធម៌​ជាសារ​វ័ន្ត ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ២០១៣ សម្រេច​របប​នីតិ​រដ្ឋ របស់​ប្រជាជន​ដោយ​ប្រជាជន និងដើម្បីប្រជាជន។ រដ្ឋសភាលៃទុកពេលវេលាជាច្រើន ដើម្បីពិភាក្សា​អនុម័ត​លើច្បាប់​ចំនួន១៨ សេចក្ដី​ព្រាង​ចំនួន១៤ និងគំរោងច្បាប់ផ្សេងៗ ដែលទាក់​ទិន​ដល់​សិទ្ធិ​មនុស្ស សិទ្ធិ​និង​និង​កាតព្វ​កិច្ចជា​សារវ័ន្ត របស់ប្រជាពលរដ្ឋ។ រដ្ឋសភាក៏​បាន​ពិភាក្សា អំពីស្ថានភាពសេដ្ឋកិច្ចសង្គម ថវិការដ្ឋ ក្នុង​ឆ្នាំ​២០១៥ និងផែនការឆ្នាំ​២០១៦​ផងដែរ។

ក្នុងសម័យប្រជុំលើកនេះ សកម្មភាពសួរដេញដោល នឹងបានផ្លាស់ប្តូរថ្មីជាច្រើន​ ហើយតាមគំរោង រដ្ឋសភានឹង​សួរដេញ​ដោល​នាយ​ករដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាល​ទាំង​ឡាយ។ លោក Nguyen Hanh Phuc បាន​អោយ​ដឹង​ថា៖

“​សមាជិករដ្ឋាភិបាលទាំងឡាយ ត្រូវចូលរួមដើម្បីស្ដាប់ការ​សួរដេញដោល រួម​ទាំង​នាយករដ្ឋមន្ត្រី រដ្ឋាភិបាល។  រដ្ឋ​ស​ភា​ ក៏បានស្ដាប់របាយការណ៍របស់​រដ្ឋាភិបាល​ អំពីការអនុវត្តសេចក្ដីសម្រេចចិត្ត​ចំនួន​៨។ គណៈ​កម្មាធិ​ការ​រដ្ឋ​សភានឹ​ង​មានរបាយការ​ណ៍ពិនិត្យ​ឡើងវិញ និងប្រធានគណៈលេខាធិការ កិច្ចប្រជុំ នឹង​បូកសរុបរបាយការណ៍​ពិនិត្យ​មើល​ឡើង​វិញ​របស់ខ្លួន​ទៀត។ ទន្ទឹមនឹងនោះ តុលា​ការ អយ្យការ គណៈកម្មាធិការ​ប្រជា​ជន​ក៏​មាន​របាយ​ការណ៍​របស់​ខ្លួន អំពីការអនុវត្តសេចក្ដីសម្រេច​ចិត្ត​របស់រដ្ឋសភាផងដែរ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ