04/10/2016 10:23 GMT+7 Email Print Like 0

ខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចពី៦,៣%ដល់៦,៥%


ខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចពី៦,៣%ដល់៦,៥%

នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតី ​កិច្ចប្រជុំ​ប្រចាំ​ខែកញ្ញា របស់រដ្ឋាភិបាល។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបានស្នើអោយគ្រប់ក្រសួង ស្ថាប័ន និងតំបន់ត្រូវខំប្រឹងប្រែងទទួលអោយបានគោលដៅកំណើន​សេដ្ឋកិច្ច ក្នុងឆ្នាំ២០១៦នេះអោយបានពី ៦,៣% ដល់ ៦,៥%។​ វាយតំលៃអំពី​ស្ថានភាពសេដ្ឋកិច្ច ក្នុងខែកញ្ញានិង៩ខែកន្លងទៅ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព ​អតិផរណា​នៅ​កំរិតទាប​ កំ​ណើន​បានបន្តស្ដាឡើងវិញ។          នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖ ក្នុងខែកញ្ញា ​ទុន​​​វិនិយោគដោយប្រយោល និងទុនវិនិយោគផ្ទាល់ពីបរទេស FDI បានកើន​ឡើង​ខ្លាំង។​ ប៉ុន្តែដើម្បីទទួលអោយបានគោលដៅដែលបានដាក់ចេញ លោកបាន​ស្នើអោយរដ្ឋាភិបាល គ្រប់ក្រសួង ស្ថាប័ន សហគមន៍សហគ្រាសនិង​ប្រជាជនគ្រប់រូបត្រូវប្តេជ្ញាចិត្តខ្ពស់ និងមានដំណោះស្រាយជាក់ស្ដែង៖

“ក្បាលម៉ាស៊ីរដ្ឋអំណាចទាំងមូលត្រូវ​បង្ករលក្ខណះងាយស្រួល​ដោះស្រាយ​ការលំបាកសំរាប់ផ្នែកផលិតកម្ម អាជីវកម្ម​របស់ប្រជាជននិងសហគ្រាស។ ខ្ញុំ​សូមសង្កត់ធ្ងន់ថា៖ មិនគ្រាន់តែមានការប្តេជ្ញាចិត្តប៉ុណ្ណោះទេ គឺត្រូវមានដំណោះស្រាយជាក់ស្ដែង ដើម្បីទទួលអោយបានគោល​ដៅ ៦,៣% ដល់ ៦,៥%៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ