04/06/2017 11:52 GMT+7 Email Print Like 0

ខេត្ត Thua Thien Hue ទទួលបានភ្ញៀវទេសចរចំនួន ១ លាន ៥ សែននាក់


ខេត្ត Thua Thien Hue ទទួលបានភ្ញៀវទេសចរចំនួន ១ លាន ៥ សែននាក់ 

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០១៧ ខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាមទទួលបានភ្ញៀវទេសចរចំ​នួន​ ១ លាន ៥ សែននាក់ តំលៃប្រាក់ចំណូលពីសកម្មភាពទេសចរណ៍ទទួលបាន ១ ពាន់ ៤០០ ពាន់​លាន​ដុល្លារ​អាមេរិក។ ដោយមានល្បឿនកំណើនដូចបច្ចុប្បន្ន ព្យាករណ៍ថា៖ ក្នុងឆរមាសទី ១ ឆ្នាំ ២០១៧ ខេត្ត Thua Thien Hue នឹងទទួលភ្ញៀវទេសចរចំនួន ១ លាន ៧ សែននាក់ កើនឡើង ១,៩% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៦ តំលៃប្រាក់ចំណូលពីទេសចរណ៍ទទួលបាន ១ ពាន់ ៧០០ លានដុល្លាអាមេរិក។ ប្រធាន​គណៈ​កម្មាធិការប្រជាជនខេត្ត Thua Thien Hue លោក Nguyen Van Cao បានឲ្យដឹងថា៖ នាពេលខាងមុខ ខេត្តនឹងបញ្ជាណែនាំថ្នាក់ដឹកនាំមន្ទីស្ថាប័នពាក់ព័ន្ធនានាយកចិត្តទុកដាក់អភិវឌ្ឍន៍កិច្ចការបរទេសខាងទេសចរណ៍​​ហើយ សមាគមទេសចរណ៍ខេត្តគប្បីពង្រីកថែមទៀតក្នុងការកំណត់ទិសដៅនិងតភ្ជាប់សហគ្រាស​​ទេសចរ ប្រព័ន្ធសណ្ឋាគារ ភោជនីយដ្ឋាន ក្នុងសកម្មភាពទេសចរណ៍ផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ