21/02/2017 10:02 GMT+7 Email Print Like 0

ខេត្ត Thanh Hoa រៀបចំពិ​ធីរំលឹក​ខួបលើក​ទី៧០​នៃទិវាលោក​ប្រធាន​ហូជីមិញ​ធ្វើដំណើរ​មក​ទីនេះលើក​ដំបូង​


ប្រធានរដ្ឋ លោក Tran Dai Quang អញ្ចើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៧០នៃទិវាលោកប្រធាន​ហូជីមិញធ្វើ​ដំណើរទស្សនា​ខេត្ត Thanh Hoa ជាលើកដំបូង

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ខេត្ត Thanh Hoa រៀបចំ​ពិធីរំ​លឹក​ខួប​លើក​ទី​៧០ នាំ​ទិវា​លោក​ប្រធាន​ហូជីមិញ​ ធ្វើ​ដំណើរមក​ទីនេះ​លើកដំបូង​​ថ្ងៃទី២០ ខែ​កុម្ភៈ​ ​ឆ្នាំ​១៩៤៧ - ថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០១៧។
 
អញ្ជើញ​ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​គូស​បញ្ជាក់​ថា​ពិធីរំលឹកខួប​លើក​ទី៧០នាំ​ទិវាលោក​ប្រធានហូជីមិញ ធ្វើដំណើរ​មក​ទីនេះ​លើកដំបូង​ជាឱកាស​រំលឹកឡើងវិញ​ និងមោទនភាព​អំពីប្រពៃណី​​ដ៏ត្រចះ​​ត្រចង់​របស់បក្ស របស់រដ្ឋ ក៏ដូចជារបស់បក្សភាគ រដ្ឋអំណាច​និងប្រជាជន​បណ្តាជនជាតិ​នៅខេត្ត Thanh Hoa តាមនោះ ពង្រឹង​ជំនឿ​ជាក់​និង​ការប្តេជ្ញា​កសាងខេត្ត Thanh Hoa ឲ្យក្លាយទៅជាខេត្តគំរូ។ លោក Tran Dai Quang មាន​ប្រសាសន៍ថា៖
 
“ខេត្ត Thanh Hoa គប្បីផ្តល់អាទិភាពសម្រាប់អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មនានា​។ ម្យ៉ាងវិញទៀត​ខេត្ត​ត្រូវ​បន្ត​អភិវឌ្ឍន៍​ សកម្មភាពជំរុញ​ឧស្សាហកម្ម​សំ ដៅជួយ​លើក​ស្ទួយមុខរបរប្រពៃណី​ ដែល​មានពាណិជ្ជសញ្ញា​ និងទីផ្សារ​ប្រើ​ប្រាស់​​ស្រាប់​ទៅ​ហើយ។ ជាពិសេស​ខេត្តត្រូវជម្រុញ​ការនាំចេញ តាម​ទិសបង្កើន​មុខទំនិញ​មាន​គុណ​ភាពខ្ពស់ ផលិតផល​កែច្នៃជាដើម”។
 
​បន្តដំណើរទស្សនកិច្ចនៅខេត្ត Thanh Hoa នាថ្ងៃដដែល ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញ​ជួប​ធ្វើ​ការ ជាមួយ​ថ្នាក់ដឹកនាំខេត្ត Thanh Hoa ផង​ដេរ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បាន​ស្នើ​ឲ្យ​ខេត្ត Thanh Hoa គប្បី​ធ្វើអាជីវកម្មនូវសក្កានុភាព ប្រៀបខ្លាំង និងឆ្ពោះទៅ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច គ្រប់​ជ្រុង​ជ្រោយ​។ ​លោក Tran Dai Quang បានសង្កត់​ធ្ងន់​ថា ខេត្ត Thanh Hoa គប្បី ជម្រុញ​ខ្លាំង ចលនា​ប្រជាជន​ទាំង​មូល​​សាមគ្គី​កសាង​ជីវភាពវប្បធម៌ រក្សានិងពង្រីក អត្តសញ្ញាណវប្បធម៌។ ជាពិសេស អនុវត្ត​ល្អ​កម្ម​វិធី​កាត់​បន្ថយ​ភាពក្រីក្រ ដោះស្រាយ​បញ្ហាការ​ងារធ្វើនិង​ធានាសន្តិ​សុខ​សង្គម​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ