05/11/2014 09:28 GMT+7 Email Print Like 0

ខេត្ត Soc Trang ពិព័ណផែនទីនិងតាំងបង្ហាញឯកសារ Hoang Sa, Truong Sa


ខេត្ត Soc Trang ពិព័ណផែនទីនិងតាំងបង្ហាញឯកសារ Hoang Sa, Truong Sa (VOV)

នាព្រឹកថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០១៤ នៅខេត្ត Soc Trang បានប្រារព្ធពិព័ណ​ផែនទី​និង​តាំង​បង្ហាញ​ឯក​សារ Hoang Sa Truong Sa របស់វៀតណាម - ភ័ស្តុតាង​ប្រវត្តិសាស្ត្រ​ និងកត្តិយុត។ ពិព័ណបានតាំងបង្ហាញផែនទីឯកសារចំនួន​ ១២១ ជាមួយខ្លឹមសារអំពី​រាជ្យក្រិដ្ឋរាជកាល Nguyen ឯកសារជាអក្សរ Han - Nom ជា​ដើម។

ពិព័ណសំដៅ​បង្ហាញ​នូវអធិបតេយ្យភាពវៀតណាមចំពោះប្រជុំកោះ​ទាំង​ពីរ Hoang Sa និង Truong​ Sa ទន្ទឹមនឹងនោះបង្ហាញបំណងប្រាថ្នារបស់​ប្រជាជន​វៀតណាម ក្នុងការរក្សា​ស្ថិរភាព​សន្តិភាពក្នុងដំបន់ អះអាងឆន្ទះប្តេជ្ញា​របស់ជនវៀតណាម ក្នុងការការពារដំបន់សមុទ្រ​ ដំបន់​ទីលំហរអាកាសដ៏ពិសិដ្ឋនៃមាតុ​ប្រទេស។

លោក Pham Minh Giang អនុប្រធាន​នាយកដ្ឋានព័ត៌មានកិច្ចការ​បរទេសក្រសួង​ព័តមាន​ និង​ផ្សព្វផ្សាយបានឲ្យដឹងថា៖ “ខ្ញុំជឿជាក់ថាឯកសារទាំងអស់មានភាសាបរទេសភាសាចិនអង់គ្លេស ភាសា​បារាំង ​នឹងជួយឲ្យមហាជន ប្រជាជនយល់ច្បាស់ នូវអធិបតេយ្យភាព​សមុទ្រ លើជ្រុង​ជ្រោយ​ប្រវត្តិសាស្ត្រ និយាយឡើងកត្តិយុត មានចរិតលក្ខណៈ​ទម្លាប់អន្តរជាតិ អំពី​​អធិបតេយ្យ​ភាព​របស់វៀតណាម ចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa៕”

តាម VOV5 - វិទ្យុសម្លេងវៀត​ណាម

បណ្តាអត្ថបទបានផ្សាយ