21/02/2017 10:02 GMT+7 Email Print Like 0

ខេត្ត Nghe An គប្បីក្លាយទៅជាខេត្តរីកចម្រើនគួរឲ្យកត់សម្គាល់នាឆ្នាំ២០២៥


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានតម្រូវឲ្យខេត្ត Nghe An បន្តកសាងទីក្រុង Vinh ឲ្យក្លាយទៅជាទីក្រុងទំនើប ដូច ជាទីក្រុង Da Nang ផងដែរ (រូបថតៈ Vu Dung-VOV)

នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុង Vinh ភាគ​កណ្តាល​វៀត​ណាម​ នាយក​​រដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម​​លោក Nguyen Xuan Phuc និង​ឧបនាយក​រដ្ឋមន្ត្រី ​លោក Vuong Dinh Hue បានអញ្ជើញ​ជាអធិបតីជំនួប​ធ្វើការ​ជាមួយ​ថ្នាក់ដឹក​នាំ​ខេត្ត Nghe An ស្តីពី​ស្ថាន​ភាពអនុវត្ត​ភារកិច្ច​សេដ្ឋកិច្ច និង​សង្គមកិច្ច​។ នៅទីនេះ លោក Nguyen Xuan Phuc បានតម្រូវឲ្យខេត្ត Nghe An បន្ត​កសាង​ទីក្រុង Vinh ឲ្យក្លាយទៅជា​ទីក្រុងទំនើប ដូច​ជា​ទីក្រុង Da Nang ផងដែរ។ នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc អញ្ជើញ ផ្តល់អនុសាសន៍ថា៖
 
 “ទស្សនៈវិស័យដល់ឆ្នាំ២០២៥របស់ខេត្ត Nghe An គឺត្រូវក្លាយទៅជាខេត្ត មានការ​វិវឌ្ឍន៍គួរឲ្យកត់សម្គាល់ របស់​តំបន់​​ប៉ែកខាងជើងភាគកណ្តាល។ ពោលគឺ ខេត្តនឹងរួម​ជាមួយខេត្ត Ha Tinh និងខេត្ត Thanh Hoa បង្កើត​ឡើង​​​មណ្ឌល​​ឧស្សាហ កម្មអភិវឌ្ឍន៍​របស់ប្រទេសជាតិទាំងមូល។ ម្យ៉ាងវិញេទៀត ខេត្ត Nghe An គប្បី ជម្រុញ​ការ​​អភិវឌ្ឍន៍​លើវិស័យមួយ​ចំនួន ​ដែលជា​ប្រៀបខ្លាំង​របស់​តំបន់ សំដៅធានា បរិយាកាសនិងលើក​កំពស់​ជីវភាព​​រស់​នៅ​របស់​ប្រជាជន ជាពិសេសខេត្តគប្បីក្លាយ ទៅជាតំបន់ចាប់ផ្តើម​អាជីពទាក់​ទាញ​ធនធា​នមនុស្ស ​”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ