07/02/2016 16:09 GMT+7 Email Print Like 0

ខេត្ត Long An ត្រូវឆ្លៀតយកភាពងាយស្រួលដើម្បីក្លាយទៅជាខេត្តសម្បូរធូរធារ

ប្រធានរដ្ឋ Truong Tan Sang សំណេះសំំណាលជាមួយថ្នាក់ដឹកនាំខេត្ត Long An
នាព្រឹកថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញ​ទៅសាក​សួរសុខទុក្ខ​និងជូនព​របុណ្យតេត​កម្មាភិបាល​យុទ្ធជន និងប្រ​ជាជននៅខេត្ត Long An ។ ថ្លែងមតិនៅទីនេះ លោក Truong Tan Sang បានសង្កត់​ធ្ងន់ថា ខេត្ត Long AN ត្រូវខិតខំប្រឹងប្រែង​ថែមទៀត ប្រ មូលផ្តុំ​ប្រភព​កម្លាំង​ពលំ​ពង្រីក​ប្រៀបខ្លាំង​របស់​ខ្លួន ដើម្បីអាចក្លាយទៅជាខេត្តសម្បូរធូរធារមួយ។ លោកប្រធានរដ្ឋមានប្រសាសន៍ថា៖

"​ដោយសារជោគ​ជ័យនៃកិច្ចការផ្លាស់ប្តូរថ្មីដែលធ្វើឲ្យកិត្យានុភាព តួនាទី និងថានៈ​របស់​ប្រទេស​ជាតិ​កើន​ឡើង​យ៉ាងច្បាស់​លាស់។ មិត្តភក្តិអន្តរជាតិ ដែល​មាន​បំណង​ជួយ​វៀត​ណាម​អភិវឌ្ឍន៍​ដោយ​ទឹក​ចិត្ត​ស្មោះសរ​។ ប្រសិ​ន​បើ មិន​ឆ្លៀត​យកបាន​ឱកាសនេះ​ទេ គឺការសាកល្បងនឹងជាអង្រែកពិតជាមានពុំ
ខាន”។

ទទួលយកមតិបញ្ជាណែនាំរបស់លោកប្រធានរដ្ឋ ខេត្ត Long AN នឹងប្រ មូល​ផ្តុំខំប្រឹង​ប្រែងអនុវត្ត​គោលដៅ​ដែល​​សេចក្តីសម្រេច​ចិត្តនៃ​មហាសន្និបាត បក្សភាគខេត្តលើកទី១០និងមហាសន្និបាតបក្សទូ​ទាំង ប្រទេសលើកទី១២​ បាន​ដាក់ចេញ៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ