14/08/2016 13:34 GMT+7 Email Print Like 0

ខេត្ត Kon Tum រៀបចំរចនាសម្ព័ន្ពផ្នែកកសិកម្មឡើងវិញធ្វើជាគ្រឹះសម្រាប់ការអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី១៣សីហា នៅទីក្រុង Kon Tum រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung រួមជាមួយក្រុមការងារនៃក្រសួងបានជួបធ្វើការជាមួយ ថ្នាក់ដឹកនាំខេត្ត Kon Tum ស្តីពីស្ថានភាពអនុវត្ត
ផែនការវិនិយោគសាធារណរយៈមធ្យម ដំំណាក់កាល២០១៦-២០១៧។​ ថ្លែងមតិនៅទីនេះ លោក Nguyen Chi Dung បានទទួលយករាល់សំណើររបស់ខេត្ត Kon Tum ចំពោះការចាត់ចែងទុនសម្រាប់សំណង់សំខាន់ៗក្នុងខេត្ត។ លោក 
Nguyen Chi Dung បានចាត់ទុកថា ខេត្ត Kon Tum ត្រូវរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញតាមទិសផលិតបច្ចេកវិទ្យាខ្ពស់ ធ្វើជាគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍន៍។ ស្តីពីប្រភពកម្លាំងពលំសម្រាប់ការវិនិយោគនាពេលខាងមុខ រដ្ឋមន្ត្រីលោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា៖

“ការជួយឧបត្ថម្ភសម្រាប់តំបន់នានានាពេលខាងមុខគឺមានការលំបាកណាស់។​ ដោយហេតុនេះ ដើម្បីមានប្រភពវិនិយោគសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ យើងត្រូវកសាងយន្តការគោលនយោបាយ តាមនោះ អាចប្រមូលផ្តុំបានប្រភពកម្លាំងពលំក្នុងសង្គម។ បែបផែនអនុវត្តយ៉ាងដូចម្តេចគឺយើងត្រូវពិនិត្យមើលសិន។​រូបសណ្ឋាន​នា​បច្ចុប្បន្ នដែលតំបន់នានាកំពុងអនុវត្ត ជាលក្ខណៈជាក់ស្តែងដើម្បីមានយន្តការគោលនយោបាយសមស្រប នោះគឺម្ចាស់ការមានការច្នៃប្រឌិត”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ