16/04/2015 13:29 GMT+7 Email Print Like 0

ខេត្ត Kien Giang ត្រូវអនុវត្តល្អនូវការងារខ័ណ្ឌព្រំសីមាបោះបង្គោលជាមួយកម្ពុជា


ឧបនាយករដ្ឋមន្រ្តី Pham Binh Minh ថ្លែងមតិបញ្ជាណែនាំក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang
(រូបថត៖ VGP)

 
ខេត្ត Kien Giang ភាគខាងត្បូងវៀតណាម មានខ្សែព្រំដែនគោកជិត៥៦,៨គីឡូម៉ែត្រ ជាប់នឹងប្រទេស​មិត្ត​កម្ពុជា​។ ​ស្ថានភាពសន្តិ សុខសណ្ដាប់ធ្នាប់នៅតំបន់ព្រំដែននេះនាពេលកន្លងទៅត្រូវបានរក្សារឹងមាំ ស្ថិរភាព រួមចំ​ណែក​​ពូនជ្រំប្រពៃណីសាមគ្គីភាពរវាងប្រជាជាតិទាំង២វៀតណាមនិងកម្ពុជាឲ្យកាន់តែល្អប្រសើរពី១ថ្ងៃទៅ១ថ្ងៃ​។​តាមនោះ ការងារខ័ណ្ឌព្រំសីមា បោះបង្គោលព្រំដែនរវាង ប្រទេសទាំង២ក៏បានងាយ ដំណើរ ការជាងដែរ​។​ គិត​រហូត​​មកដល់ពេលនេះ ខេត្ត Kien Giang បានសំរេចការបោះបង្គោលព្រំដែនចំនួន២២ក្នុង​ចំណោម​បង្គោលព្រំ​ដែន​ ២៨ បង្គោល។ ស្ដីពី​ស្ថានភាពទាក់ទាញ​ទុនវិនិយោគ​ដោយ​ផ្ទាល់​ពីបរទេស​ ការ​ប្រើប្រាស់​ទុន ODA នា បច្ចុប្បន្ន នៅខេត្ត Kien Giang មានគំរោងការណ៍ FDI ចំនួន៣៥គំរោងរបស់​វិនិយោគិន​​​មកពី ប្រទេស តំបន់​ដែន​ដីចំនួន១៧ ដោយមានទុនចុះបញ្ជីសរុបជាង១,៣ពាន់លានដុល្លា អាមេរិក។​ ថ្លែងមតិបញ្ជា​ណែនាំនៅ​ជំនួប​ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang អំពីស្ថានភាពទាក់ទាញ​ប្រភព​ទុនវិនិយោគពីបរទេស ការ​ប្រើ​ប្រាស់​ទុន ​ODA និងស្ថានភាពគ្រប់គ្រងព្រំដែនវៀតណាម-កម្ពុជា ​នា​ថ្ងៃ​ទី១៥​ ខែមេសា ឆ្នាំ ២០១៥​ ឧប​នាយក​រដ្ឋ​មន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអបអរសាទរថ្នាក់ ដឹកនាំខេត្ត Kien Giang ដោយបានបញ្ជាណែនាំអនុវត្តល្អនូវការខ័ណ្ឌព្រំសីមានិងបោះ​បង្គោល​​ព្រំដែន​វៀតណាម-កម្ពុជា ឆ្ពោះទៅ​ការ​​សម្រេចការបោះបង្គោលនៅព្រំដែនគោក នៅតំបន់និរតី​ទាំង​ស្រុង​៕ 
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម

 
បណ្តាអត្ថបទបានផ្សាយ