08/08/2016 10:18 GMT+7 Email Print Like 0

ខេត្ត Ha Nam គប្បីបង្ករលក្ខណៈងាយស្រួលសម្រាប់អង្គភាពភាអាជីវកម្មជាតិនិងអន្តរជាតិរួមការអភិវឌ្ឍន៍


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបជាមួយតំណាងចូលរួមចូលរួមសន្និសីទពន្លឿនការវិនិយោគចូលខេត្ត Ha Nam ឆ្នាំ២០១៦ (រូបថតៈ TTXVN)

នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅក្រុង Phu Ly ខេត្ត Ha Nam នាយករដ្ឋមន្ត្រីលោក Nguyen Xuan  Phuc បាន​អញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគចូលខេត្ត Ha Nam ឆ្នាំ២០១៦។ អញ្ជើញថ្លែងមតិចំពោះមុខតំណាងជាង ៤០០ រូបមកពីអង្គភាពអាជីវកម្មនិងសម្ព័ន្ធក្រុមហ៊ុនជាតិនិងអន្តរជាតិនោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​សង្កត់ ធ្ងន់ថា៖ “មុនបង្អស់ខេត្ត Ha Nam គប្បីមានការច្នៃប្រឌិតក្នុងការរៀបចំផែនការមេនិងបង្កើនការចូលរួមមតិរបស់អង្គភាពអាជីវកម្មនិងប្រជាជន អ្នកជំនាញការនិងក្រសួងស្ថាប័នពាក់ព័ន្ធនានា។ រួមជាមួយគ្នានោះ រដ្ឋអំណាចខេត្តគ្រប់ជាន់ថ្នាក់គប្បីសកម្មរៀបចំជំនួបសន្ទនា ផ្ទៀងស្តាប់ វិនិយោគិនចែករំលែកនូវការលំបាកដែលពួកគេកំពុងជួបប្រទះ តាមនោះរួមគ្នាដោះស្រាយនិងរួមដំណើរជាមួយអង្គភាពអាជីវកម្ម”។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានក្រើនរំលឹកខេត្ត Ha Nam ឲ្យផ្តោត​សំខាន់លើការងារអភិវឌ្ឍន៍បណ្តាអង្គភាពអាជីវកម្មជាតិ ហើយក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ត្រូវធានាសុវត្ថិភាពបរិស្ថានផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ