22/02/2017 10:29 GMT+7 Email Print Like 0

ខេត្ត Ca Mau ត្រូវអភិវឌ្ឍន៍ខ្លាំងសេដ្ឋកិច្ចសមុទ្រនិងសេដ្ឋកិច្ចព្រៃ


ខេត្ត Ca Mau ត្រូវអភិវឌ្ឍន៍ខ្លាំងសេដ្ឋកិច្ចសមុទ្រនិងសេដ្ឋកិច្ចព្រៃ

​បន្តដំណើរបំពេញការងារនៅខេត្តមួយចំនួននៅវាលសណ្ដទន្លេ ​Cuu Long ត្រួត​ពិនិត្យ​ស្ថានភាព​អនុវត្ត​ភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមកិច្ច​ការងារ​កសាងបក្ស​ក្នុងតំបន់ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ខែកុម្ភះ ឆ្នាំ២០១៧ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅបំពេញការងារនៅ​ខេត្ត​ Ca Mau។ នាព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៧ នៅក្នុង​ជំនួបធ្វើការ​ជាមួយ​ថ្នាក់​ដឹក​នាំ​របស់​​ខេត្ត​ ​អគ្គលេខា​បក្ស លោក Nguyen Phu Trong បាន​សង្កត់​ធ្ងន់​ថា​៖ ខេត្ត​ត្រូវបន្ត​​ការងារ​ស្រាវ​ជ្រាវ ​ពិនិត្យ​មើល និង​សម្រេច​ផែន​​ការ​អភិវឌ្ឍន៍​​អោយ​បាន​សម​ស្រប​ ពង្រីក​​ឧត្តមភាព​របស់​​ខេត្ត ដោយប្រ​មូលផ្តុំទៅ​លើការ​អភិវឌ្ឍ​ខ្លាំង​សេដ្ឋកិច្ច​សមុទ្រ ​និងសេដ្ឋកិច្ចព្រៃ។ ទន្ទឹមនឹងនោះ ​ខេត្តក៏ត្រូវ​មាន​យន្តការ គោល​នយោបាយ​បង្ក​លក្ខណះ​ងាយ​ស្រួល ដើម្បីប្រមូលផ្តុំប្រភព​កម្លាំង​វិនិយោគ​កសាង​ជួរ​កម្មាភិបាល​យកចិត្តទុកដាក់ ​បណ្ដុះបណ្ដាល​ប្រភព​ធន​ធាន​​មនុស្ស​គុណភាព​ខ្ពស់​។ អគ្គលេខាបក្ស​ ក៏បានស្នើអោយខេត្ត Ca Mau ត្រូវ​យកចិត្ត​ទុក​ដាក់​សម្រេច​ល្អកា​រងារ​​កសាងបក្ស កសាងប្រព័ន្ធនយោបាយ និងចាត់​ទុកនេះ​ជាភារកិច្ច​ប្រចាំ​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ