14/02/2017 09:13 GMT+7 Email Print Like 0

ខេត្ត Bac Ninh រំលឹកខួបលើកទី១៨៥នៃទិវាបង្កើតនិងខួបលើកទី២០នៃទិវាបង្កើតខេត្តឡើងវិញ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី

នាយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុង Bac Ninh ខេត្ត Bac Ninh នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធី រំលឹកខួបលើកទី១៨៥នៃទិវាបង្កើតនិងខួបលើកទី២០នៃទិវាបង្កើតខេត្ត Bac Ninh ឡើងវិញ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានលើកសរសើរនិងជូនពរចំពោះរាល់ ​សមិទ្ធិ​យ៉ាងធំធេងដែលបក្សភាគនិងប្រជាជនខេត្ត Bac Ninh ទទួលបានក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។​

លោក​ Nguyen Xuan Phuc ក៏បានសំណូមពរឲ្យខេត្ត Bac Ninh គប្បីក្លាយទៅជាខេត្តគំរូក្នុងការអនុវត្តរាល់​គោល​ដៅដែលបានដាក់ចេញ ជាពិសេស នាំខេត្ត Bac Ninh ប្រែក្លាយទៅជាទីក្រុងចំណុះមជ្ឈឹម។ ទន្ទឹមជាមួយ​គ្នានោះ ខេត្ត Bac Ninh ត្រូវខិតខំបន្តជាតំបន់សម្បូរធូរធា ឆ្ពោះទៅតួនាទីជាទីក្រុងមួយមានការក្រកួតប្រជែងច្នៃប្រឌិតនាំមុខទ្វីបអាស៊ីនិងពង្រីកនូវតម្លៃអត្តសញ្ញាណវប្បធម៌វិសេសវិសាលរបស់ខ្លួន។

មុននោះ នាពេលរសៀល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Ninh ផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ