06/08/2017 10:24 GMT+7 Email Print Like 0

ខេត្តភាគខាងជើងវៀតណាមទប់ទល់ជាមួយភ្លៀងធ្លាក់ខ្លាំងនិងគ្រោះទឹកជំនន់

ចំពោះមុខស្ថានភាពភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់និងការបាក់ដីលើទំហំធំតាមបណ្តា ខេត្តភាគខាងជើង នាថ្ងៃ ទី ៤ ខែ​សីហា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ឯក To Lam សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល បាន​ផ្ញើសារទូរលេខដល់ប្រធានអង្គភាពនីមួយៗ នៃបណ្តាស្នងការដ្ឋាន បញ្ជាការដ្ឋាន និងអង្គភាពចំណុះក្រសួង​មួយចំនួន នាយកនគរបាល និងប៉ូលីសបណ្តាខេត្ត ក្រុងចំណុះមជ្ឈឹម អំពីការទប់ទល់ជាមួយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់។ 

តាមនោះ ថ្នាក់ដឹកនាំក្រសួងនគបាលបានស្នើឲ្យប្រមុខ អង្គភាពនានា ធានាល្អនូវសន្តិសុខ សណ្តាប់ធ្នាប់និងការពារសុវត្ថិភាពសម្រាប់ មនុស្សនិងទ្រព្យសម្បត្តិរបស់ស្ថាប័ន អង្គភាពនិងប្រជាជន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ