23/04/2016 10:24 GMT+7 Email Print Like 0

ខេត្តបន្ទាយមានជ័យរបស់កម្ពុជាមានគោលបំណងពូនជ្រុំទំនាក់ទំនងមិត្តភាពប្រពៃណី​រវាងកម្ពុជានិងវៀតណាម


ខេត្តបន្ទាយមានជ័យរបស់កម្ពុជាមានគោលបំណងពូនជ្រុំទំនាក់ទំនងមិត្តភាពប្រពៃណីរវាងកម្ពុជានិងវៀតណាម (Image: VNA)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០១៦ តំណាងស្ថានកុងស៊ុល​វៀតណាមប្រចាំ​នៅខេត្ត​បាតតំបង់ កម្ពុជា លោក Nguyen Dung An បានទៅ​ជូនពរចូលឆ្នាំថ្មី​ អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ រួមជាមួយមន្ត្រី​រដ្ឋ អំណាច​តំបន់និងកំលាំង​ប្រដាប់អាវុធក្នុងទូទាំង​ខេត្ត។ ក៏ក្នុងឱកាសនេះដែរ​លោក  Nguyen Dung An បាន​ស្នើរឲ្យថ្នាក់​ដឹកនាំ​ខេត្តបន្ទាយមានជ័យ​បន្ត បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​លើគ្រប់​វិស័យ​ ជាមួយ​ខេត្ត​ក្រុង​របស់​វៀត​ណាម​ ហើយ​ស្នើរ ផ្តល់បញ្ជីឈ្មោះសហគ្រាសធំៗក្នុងខេត្តបន្ទាយមានជ័យ ដើម្បីវិនិយោគិន​វៀតណាម​អាចស្វែង​រកស្រាវជ្រាវ​លទ្ធភាព ឱកាសសហប្រតិបត្តិការជាមួយ​ខេត្ត​បន្ទាយមានជ័យ។ ក្រៅពី​នោះ តំណាង​អគ្គស្ថាន​កុងស៊ុល​វៀតណាមក៏​បានស្នើរ ឲ្យសមត្ថកិច្ចតំបន់ជួយឧបត្ថម្ភ​ក្រុម K70 នៃបញ្ជាការដ្ឋានខេត្ត Tay Ninh កង​ទ័ពប្រជាជនវៀតណាម ស្វែងរកនិងប្រមូលឥដ្ឋធាតុរបស់យុទ្ធជន​ស្ម័គ្រចិត្ត វៀតណាម ដែល​បាន​ពលីជីវិត​ក្នុងសង្គ្រាម​នៅកម្ពុជា។ រីឯខ្លួនវិញ​អភិបាលខេត្ត បន្ទាយមានជ័យ លោក សួន​បវរ បានអះ​អាង​នូវការ​គាំទ្រ​បណ្ដាសំណើររបស់ អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្ត បាត់ តំបង់​ហើយ​ជំរុញកិច្ចសហប្រតិ បត្តិការ​ប្រពៃណី រវាងប្រទេសទាំងពីរឲ្យបានខ្លាំង​ក្លាថែមទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ