09/12/2016 15:12 GMT+7 Email Print Like 0

ខេត្តកឹនថើ (Can Tho) - " មជ្ឈមណ្ឌល"នៅខាងលិចនៃភាគត្បូង

“ខេត្តកឹន​ថើ ​(Can Tho) មានអង្ករពណ៌ស និងទឹកថ្លាឈ្វេង ឃ្លានេះបាន​​បង្ហាញពី​ជ្រុង​មួយនូវ​ភាព​សម្បូរ៍ដែល​ធម្មជាតិ​​ប្រគល់​ដល់​តំបន់នេះ ​​ត្រូវបាន​ចាត់ទុក​ដូច​ជា​ តី​ដូ មានន័យ​ថារដ្ឋធានី​របស់​តំ​បន់​​ខាង​លិច​នៃ​ភាគ​ខាង​ត្បូង។ នា​សព្វ​ថ្ងៃនេះ ទន្ទឹម​នឹង​សក្តានុពល​ទេសចរណ៍​ ដោយ​មាន​ទេសភាព​ធម្មជាតិ វប្បធម៌​ពោរពេញ​ដោយ​លក្ខណៈពិសេស​នៃតំបន់​ទន្លេ​ព្រែក​នៅ​ភាគ​ខាង​ត្បូង។ ខេត្ត​កឹន​ថើ ​(Can Tho)​ ក៏​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា​​បណ្តា​ទម្រង់​រូបភាព​ផ្សេងៗផង ហើយ​ក្លាយទៅ​ជា​មជ្ឈមណ្ឌល​​សេដ្ឋកិច្ច​និង​ឧស្សាហកម្មដ៏ធំ បង្កើត​ការតភ្ជាប់​​​ជាមួយ​បណ្តា​ខេត្ត​​ស្ថិត​ក្នុង​​តំបន់​​​វាល​ទំនាប​ទន្លេគីវឡុង (Cuu Long)។
មកទស្សនាតំបន់​មានអង្ករពណ៌ស​ និងទឹក​ថ្លា​ឈ្វេង

នា​ពេល​ព្រលឹក ​នារី​ឈ្មោះ Yolanda Martinez និង​ ​កម្លោះឈ្មោះ Marcelo Loper ភ្ញៀវ​ទេសចរណ៍​ជនជាតិអេស្ប៉ាញពីរនាក់ដែលធ្វើ​ដំណើរជាមួយ​មគ្គុទ្ទេសចរណ៍​ម្នាក់ចាកចេញ​ពី​សណ្ឋាគារ​និង​ជិះ​ទូក​តូច​មួយ​​របស់​ប្រជាជន​រស់​នៅ​​ទីនោះ ដើម្បី​មកទស្សនា​​ផ្សារ​អណ្តែត​​ទឹក​កា​យ​រាំង (Cai Rang)។ នេះ​គឺជា​​​ទីផ្សារ​ដ៏​ល្បី​ឈ្មោះ​មួយ​នៃ​តំបន់​ទន្លេ​ព្រែក​​ខាង​លិច​នៃភាគ​ខាង​ជើង ហេតុនេះភ្ញៀវទេសចរណ៍​ច្រើន​នាក់​នៅ​ពេល​​ដែល​ទេសចរណ៍​ខេត្ត​កឹន​ថើ (Can Tho) ​​សុទ្ធតែ​មក​ទស្សនាទីផ្សារ​អណ្តែតទឹកកាយ​រាំង (Cai Rang)នេះ។
 
ផ្សារ​អណ្តែតទឹក​កាយ​រាំង (Cai Rang) ​គឺជា​ផ្សារ​ធំ​មួយ​ដែលចែកចាយ​ផ្លែឈើ​គ្រប់មុខ​និង​បណ្តា​កសិផល​នៅតំបន់​វាលទំនាប​ទន្លេ​គីវឡុង (Cuu Long)។ ផ្សារនេះ​បាន​ប្រមូលផ្តុំ​លើ​ទន្លេ​កាយ​រាំង (Cai Rang)​ ជិត​ស្ពាន​កាយរាំង ចំងាយពី​​កណ្តាល​ទីក្រុង​កឹន​ថើ (Can Tho)​ ប្រហែល ៦ គីឡូម៉ែត្រ​ បើសិនជា​ធ្វើ​​ដំណើរលើដីគោក​និង​​ចំណាយ ៣០ នាទី  បើសិន​ជា​​យើង​ជិះទូត​ពី​ច្រាំង​នីញ​គៀវ (Ninh Kieu)។

ចាប់ពី​​ពេល​ព្រលឹម នៅផ្សារ​អណ្តែតទឹកការាំង ​​​​អ្នក​លក់អ្នកទិញ​យ៉ាង​ច្រើន​កុះករ ទូត​ទៅ​វិញទៅ​មក ទូក​ណា​ក៏​​ពោរពេញ​ដោយ​ផ្លែឈើ​និង​បន្លែ។ ​ម៉ាស៊ីនកាណូតរបស់ទូកចេញ​សម្លេង​​តាចៗ សម្លេង​ផ្សាយ​ទំនិញហើយសម្លេង​​​ហៅគ្នា​​ជា​អ៊ូរ​អរ​នៅលើកំណាត់​ទន្លេមួយ។


ផ្សារអណ្តែតទឹកកាយរាំង (Cai Rang) គឺផ្សារធំមួយដែលចែកចាយកសិផលពិសេស
នៅវាលទំនាបទន្លេគីវឡុង។ រូបថត៖ ត្រុងជីញ


ទូកលក់ម្នាស់មួយនៅផ្សារអណ្តែងទឹកកាយរាំង (Cai Rang) ។
រូបថត៖ ត្រុងជីញ


សកម្មភាពទិញនិងលក់ ផ្លាស់ប្តូរទំនិញនិងកសិផលបានអនុវត្តន៍លើទន្លេ។
រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម


ផ្លែឈើដ៏ពិសេសជាច្រើនប្រភេទនៃភាគខាងត្បូង ដែលត្រូវបានលក់នៅផ្សារអណ្តែតទឹកកាយរាំង។
រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម


ភ្ញៀវទេសចរណ៍បរទេសមកទស្សនាផ្សារអណ្តែតទឹកកាយរាំង។
រូបថត៖ ង្វៀនឡឹន


ទេសភាពរួមនៃផ្សារអណ្តែតទឹកកាយរាំង បើសិនជាគយគន់ពីលើ។
រូបថត៖ ហ័ងហា

អង្គុយ​លើ​ទូក ភ្ញៀវ​ទេសចរណ៍​ជនជាតិអេស្ប៉ាញពីរ​នាក់នោះអាច​​​គយគន់ទិដ្ឋភាព​លក់ដូរ​ដ៏អ៊ូរអរ​លើ​ទន្លេ​ផង​ និង​​ពិសា​គុយទាវ​មួយចានដែលលក់​លើទូក​មួយនៅពេល​ព្រឹក​ នៅ​ផ្សារអណ្តែតទឹក​ផង ។ ចំពោះ​ភ្ញៀវទេសចរណ៍​បរទេស ​នោះ​គឺជា​អារម្មណ៍​ចម្លែកៗ​ និង​ចាប់ចិត្ត​ខ្លាំងអំពី​ផ្សារ​អណ្តែត​លើទន្លេ ទីកន្លែង​​ដែល​សកម្មភាព​លក់ដូរ ជីវភាពរស់នៅ​របស់​ប្រជាជន​រស់នៅទីនេះបាន​ប្រព្រឹត្តទៅ​យ៉ាងពុះកញ្ជ្រោល​និង​សាមញ្ញា​លើ​ទន្លេ ប្រការនេះ​​មិន​បាន​មើលឃើញ​នៅ​ប្រទេសគេ​ក៏​ដូ​ច​ជា​នៅ​តំបន់ផ្សេងៗ ទៀត​លើពិភពលោកទេ។

ខេត្ត​កឹន​ថើ​ (Can Tho) ត្រូវបាន​​ចាត់ទុក​ដូចជា​មជ្ឈ​មណ្ឌល​​ទេសចរណ៍​របស់​វាលទំនាប​ទន្លេ​គីវឡុង (Cuu Long)​។ គិត​ដល់​ខែ៩ ឆ្នាំ​២០១៦​ បរិមាណ​ភ្ញៀវទេសចរណ៍​​​មកទស្សនានៅទី​នោះ​​ចំនួន ១,៣ លាន​នាក់ ក្នុង​នោះ​មានបរិមាណ​ភ្ញៀវទេសចរណ៍​ចំនួន ២០០.០០០ នាក់ ហើយគឺជា​ខេត្ត​មាន​ប្រៀប​ខ្លាំង​​ខាង​ទេសចរណ៍​ ពី​ព្រោះខេត្ត​កឹន​ថើមាន​​ទីកន្លែង​ល្បីឈ្មោះ​ជាច្រើន​ប្រកបដោយ​លក្ខណៈ​
អត្តសញ្ញាណ​វប្បធម៌ ប្រវត្តិសាស្ត្រ​នៃភាគ​ខាង​ត្បូង​ដូចជា៖ ច្រាំង​នីញគៀវ (Ninh Kieu) ​ផ្ទះ​បុរាណ​​ប៊ិញធុវ (Binh Thuy) ផ្សារ​អណ្តែតទឹក​កាយរាំង (Cai Rang) ... 


នៅពេល​​ព្រះ​អាទិត្យ​រះ​​ដ៏​ខ្ពស់ នារី Yolanda Martinez និង​កំលោះMarcelo Loper បន្ត​ជិះ​ទូត​​និង​មកទស្សនា​តំបន់អេកូ​ទេសចរណ៍​រផ្ទះ​​ចំការអ៊ុតហៀន (Ut Hien)។ នៅទីនេះ ពួក​គេ​​​បានពិសា សម្រាក​និង​​​ស្នាក់នៅ​ជាមួយ​គ្រួសារបង​ស្រី​អ៊ុត​ហៀន (Ut Hien) ជាពិសេសគឺ​ការ​ស្វែង​យល់​​​ចំការ​ដាំ​​ផ្លែឈើ​វិសេសវិសាល​នៅតំបន់ត្រូពិក ក៏​ដូចជា​ជីវភាព​​រស់នៅនៅតំបន់​ជនប​ទ​ណាម​បូ​។​

នារី Yolanda Martinez បាននិយាយឲ្យ​ដឹង​ថា៖ “ជីវភាពរស់នៅ​របស់​ប្រជាជន​រស់​នៅ​ទីនេះ​ពិតជា​សាមញ្ញ​និងជិតស្និទ្ធ​ជាមួយ​ធម្មជាតិ។ នៅ​ប្រទេស​អេស្ប៉ាញ យើង​ខ្ញុំ​រស់​នៅ​ទីក្រុង​ ដូច្នេះ​យើង​ចង់​​​ស្វែង​រក​ទីកន្លែង​​សុខសាន្ត​និង​បរិសុទ្ធ​ដូចអញ្ចឹង​​នៅ​ទីនេះដែរសំដៅសម្រាក​និង​ស្វែង​យល់​”។    

ខេត្ត​កឹន​ថើ (Can Tho) មាន​ប្រៀប​ខ្លាំង​ខាង​​ទេសចរណ៍​​ រួម​មាន​ទីកន្លែង​​ដ៏​ល្បីឈ្មោះ​ប្រកបដោយ​​លក្ខណៈវប្បធម៌ ប្រវត្តិសាស្ត្រ​នៃ​ភាគខាង​ត្បូង​ដូចជា៖ ច្រាំង​នីញគៀវ (Ninh Kieu) ​ផ្ទះ​បុរាណ​​ប៊ិញធុវ (Binh Thuy) ផ្សារ​អណ្តែតទឹក​កាយរាំង (Cai Rang) ...

នាបច្ចុប្បន្ននេះ ដោយ​សារ​​បញ្តាញទន្លេ​និង​ព្រែក​​ខ្វាត់ខ្វែង ចំការ​ដាំផ្លែឈើ​ដ៏​ស្រស់​ ម្ហូបអាហារ​​​នៅ​ជនបទ​ដ៏​ឈ្ងុយ​ឆ្ងាញ់... ខេត្ត​កឹន​ថើ (Can Tho) ​​ចាប់​ផ្តើម​ការ​វិនិយោគ​​​​​លើ​ផ្នែក​អេកូទេសចរណ៍ ទេសចរណ៍​សហគមន៍សំដៅ​បង្កើត​ការ​​ស្វែង​​យល់ដ៏​​ចម្លែក​ ដើម្បី​បំរើ​ភ្ញៀវទេសចរណ៍។

​នៅទីកន្លែង​​ទេសចរណ៍​​ homestay ក្នុង​ចំការ​​របស់​គ្រួសារ​បងស្រី ត្រឹន​ធី​មី​ហៀន (Tran Thi My Hien) នៅ​សង្កាត់បាឡាង (Ba lang) ខណ្ឌ​ការាំង(Cai Rang) ក្នុង​រយៈពេល ២ ម៉ោង យើង​ខ្ញុំ​បាន​ឃើញ​​​៖ គ្រួសារ​បង​ស្រី​ហៀន (Hien) បាន​ទទួល​​ក្រុម​ភ្ញៀវទេសចរណ៍​​ដែល​មាន​បរិមាណ​​​​​មនុស្សជាង​ ៣០០ នាក់ មកទស្សនា។

បងស្រី មីហៀន (My Hien) បាននិយាយ​ឲ្យ​ដឹង​ថា៖ គាត់​បាន​វិនិយោគ​​​លើទម្រង់​រូបភាព​ទេសចរណ៍​នេះ​ចាប់ពីឆ្នាំ ២០០៦ នៅទីនេះ​មាន​ចំការ​ដាំ​ផ្លែឈើ​គ្រប់​មុខ​​ដែល​ពិសេស​របស់​ភាគ​ខាង​ត្បូង រួមមា​​នទីកន្លែង​សំរាក ទីកន្លែង​ហូប​ចុក ភ្ញៀវទេសចរណ៍​មកទីនេះ​​បាន​​​​ស្វែង​យល់​របៀប​ធ្វើ​នំ ធ្វើ​ម្ហូប បេះ​ផ្លែឈើ ​សម្រាក​នៅ​រាត្រី​លើ​គ្រែឫស្សី និយាយ​សំណេះសំណាល​ជាមួយ​​សមាជិក​ក្នុង​គ្រួសារ​អ្នក​ម្ចាស់​ផ្ទះអំពី​ជីវភាព​​រស់នៅ​និង​វប្បធម៌​នៅ​តំបន់​ទន្លេ​​នៃភាគ​ខាង​ត្បូង..

បាន​ឲ្យ​ដឹង​ថា នា​សព្វ​ថ្ងៃនេះ នៅ​ខេត្ត​កឹន​ថើ​​​មានទីកន្លែង homestay ដូច​ខាង​លើនោះ​ចំនួន ១៤ កន្លែង​ ភាគ​ច្រើន​​​ដែល​ប្រជាជន​វិនិយោគ​និង​​បានទទួល​​តំលៃ​សេដ្ឋកិច្ច​ដ៏ខ្ពស់ ពង្រឹង​​ប្រៀប​ខ្លាំង​ខាង​ទេសចរណ៍​នៅ​តំ​បន់​ទន្ល​ព្រែក។ ក្នុង​នោះ ភូមិ​ទេសចរណ៍​មីខាញ់ (My Khanh) មានទំហំ ១៥ ហិចតាដែល​រួមមាន​​​របៀបទេសចរណ៍​ដ៏​ចាប់​ចិត្ត​ដូចជា៖ ច្រៀង​ចាប៉ី​មិនអាជីព ​លេង​ល្បែង​​​ប្រជាប្រិយ ការប្រកួត​ប្រណាំង​​ឆ្កែ ការប្រកួត​ប្រណាំង​​ជ្រូក ដូច្នេះ​​បានទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន​កុះករ​មកទស្សនា​និង​​លំហែកាយ។


ភ្ញៀវទេសចរណ៍បរទេសពិសាតែនិងផ្លែឈើនៅតំបន់អេកូទេសចរណ៍នៅគ្រួសារបងស្រីអ៊ុតហៀន (Ut Hien) ។
រូបថត៖ ង្វៀនឡឹន


ភ្ញៀវទេសរណ៍ជិះកង់មកទស្សនាតំបន់ជនបទភាគខាងត្បូង។
 រូបថត៖ ង្វៀនឡឹន


ភ្ញៀវទេសចរណ៍សាកល្បងឆ្លងកាត់ស្ពានឬស្សី ដែលជាលក្ខខណ្ឌពិសេសនៅតំបន់ទន្លេព្រែកភាគខាងត្បូង។
រូបថត៖ ង្វៀនឡឹន


បណ្តាញទន្លេព្រែកខ្វាត់ខ្វែង បណ្តាភូមិឃុំ ចំការដំណាំផ្លែឈើជាច្រើន គឺជាលក្ខណៈងាយស្រួល
ដើម្បីខេត្តកឹនថើអភិវឌ្ឍន៍ទម្រង់រូបភាពទេសចរណ៍ទន្លេព្រែក។ រូបថត៖ ត្រុងជីញ


ផ្ទះបុរាណ ប៊ិញធុវ (Binh Thuy) ត្រូវបានកសាងនាឆ្នាំ១៨៧០ តាមស្ថាបត្យកម្មនៃប្រទេសបារាំង
ឥឡូវនេះគឺជាទីកន្លែងដែលភ្ញៀវទេសចរណ៍មកទស្សនានៅពេលទេសចរណ៍ខេត្តកឹនថើ។
រូបថត៖ ត្រុងជីញ


មុខរបរធ្វើនំបាញ់ត្រាងនៅផ្ទះចំការនៅខេត្តកឹនថើ។
រូបថត៖ ង្វៀនឡឹន


ទីកន្លែងប្រកួតប្រណាំងឆ្កែនៅតំបន់ទេសរណ៍មីខាញ់ (My Khanh) នៅខេត្តកឹនថើ (Can Tho) ។
រូបថត៖ ង្វៀនឡឹន


នារីបរទេសលេងជាមួយសត្វពស់រស់នៅក្នុងទឹក -សត្វមួយប្រភេទរស់នៅតំបន់ទន្លេព្រែកនៃភាគខាងត្បូង។
រូបថត៖ ង្វៀនឡឹន

H


ខេត្តកឹនថើដ៏ល្បីឈ្មោះដោយសារផ្លែឈើគ្រប់មុខ ដែលជាផលពិសេសរបស់ភាគខាងត្បូង។
រូបថត៖ ង្វៀនឡឹន

 

ខេត្ត​កឹន​ថើ​ត្រូវបាន​ចាត់ទុក​ដូចជា​មជ្ឈមណ្ឌល​ទេសចរណ៍​នៃ​តំបន់​វាលទំ នាប​ទន្លេ​គីឡុង (Cuu Long)។ រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០១៦ បរិមាណ​ភ្ញៀវទេសចរណ៍​​មក​ទស្សនា​ទីនេះ​ចំនួន ១,៣ លាន​នាក់ ក្នុងនោះ​​ភ្ញៀវទេសចរណ៍​បរទេស​ ២០០.០០០ នាក់។ 


ក្រៅពីការ​វិនិយោគ​លើ​ទម្រង់​រូបភាព​ទេសចរណ៍ ការទេសចរណ៍​ដ៏ពិសេស​និង​ចម្លែក​  …វិស័យទេសចរណ៍​នៅ​ខេត្ត​កឹន​ថើ​​ត្រូវ​​បាន​​វិនិយោគ​លើការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​និង​​បុគ្គលិក​និងមគ្គុទេ្ទសក៍ទេសចរណ៍បំរើ​ក្នុង​វិស័យនេះ។ ​រហូត​ដល់​ឥឡូវ​នេះ ខេត្ត​កឹន​ថើ​​មាន​​ទីកន្លែងស្នាក់នៅ​ចំនួន ២៣៦ ​រួមមាន​បន្ទប់​​ចំនួន ៦០០​ ក្នុង​នោះមាន​សណ្ឋាគារ​ផ្កាយ​ប្រាំនិង​មណ្ឌល​​លំហែកាយ​​គុណភាព​ខ្ពស់​​ ដែល​ស្ថិត​នៅក្បែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទន្លេ។​

លោក​ ត្រឹន​វៀត​ភឿង (Tran Viet Phuong) នាយក​មន្ទីរ​​វប្បធម៌ កីឡានិង​ទេសចរណ៍​​ទីក្រុង​កឹន​ថើ​និយាយ​ឲ្យ​ដឹង​ថា៖ ​ខេត្ត​កឹន​ថើ (Can Tho) ខិតខំ​ប្រែង​ប្រឹង​អភិវឌ្ឍន៍​វិស័យ​​ទេសចរណ៍​តាម​ទិសដៅ​ចីរភាព ធានា​ការ​រក្សា​បណ្តា​តំលៃ​វប្បធម៌​ដ៏​ពិសេស ឆ្លើយតប​នឹង​លក្ខណៈវិនិច្ច័យ “សុវត្ថិភាព ជិតស្និទ្ធ​និងគុណភាព​”​។ តាមនោះ​ ទេសចរណ៍​គឺជា​វិស័យ​ដែលបង្កើន​ប្រាក់​ចំណូល​ លើកកម្ពស់​ជីវភាព​រស់នៅ ចាប់ពី​នោះ​រួម​ចំណែក​ក្នុង​​ការ​បង្កើត​​​ផលប្រយោជន៍​ខាង​សេដ្ឋកិច្ច​​សំរាប់​ខេត្ត​កឹនថើ។

 

ទីកន្លែង​តភ្ជាប់​​ខឿន​សេដ្ឋកិច្ច​នៃតំបន់​វាលទំនាប​ទន្លេ​គីវឡុង (Cuu Long)

តាម​ការវិភាគ​របស់​អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច ខេត្ត​កឹន​ថើ (Can Tho) គឺ​ជា​ទីក្រុង​​​ចំណុះ​កណ្តាល និង​ជា​ទីក្រុង​ស្ថិតនៅ​​ចក្រ​ចេញ​ចូល​នៃតំបន់​ទន្លេមេគង្គ​ក្រោមផង។ នេះគឺជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច វប្បធម៌ ទីកន្លែង​​សំខាន់ៗ ក្នុង​វិស័យ​គមនាគមន៍​ក្នុង​តំបន់​និង​​ការដឹក​ជញ្ជូន​​អន្តរជាតិ​​​របស់​តំបន់​វាលទំនាប​ទន្លេ​គីវ​ឡុង​និង​ទូទាំង​ប្រទេស។ ដូច្នេះ ខេត្ត​កឹន​ថើ​មាន​សុក្តានុពល​និងលក្ខណៈងាយស្រួល​ជា​ច្រើន ដើម្បី​​ក្លាយទៅជា​​មជ្ឈមណ្ឌល tâm logistics និង​ឧស្សាហកម្ម ​​ដែល​ដំដៅ​អភិវឌ្ឍន៍​​តំបន់​វាលទំនាប​ទន្លេ​គីវឡុង​ទាំង​ស្រុង។

​អាស្រ័យ​លើមូលដ្ឋាន​នេះ ក្រៅ​ពី​កសាង​ព្រលាន​យន្តហោះ​អន្តរជាតិ​កឹន​ថើ ទីក្រុង​បាន​វិនិយោគយ៉ាង​ខ្លាំង​បង្គួរ​​លើ​ប្រព័ន្ធកំពង់ផែ​ជើង​ទឹក។ នា​សព្វ​ថ្ងៃនេះ ក្រុមហ៊ុន​ភាគ​ហ៊ុន​កំពង់ផែ​កឹន​ថើ​​កំពុង​គ្រប់គ្រង​កំពង់ផែ​ទាំងពីរ​គឺ៖ កំពង់ផែ​កាយ​គុយ (Cai Cui) (ស្ថិត​នៅសង្កាត់​តឹន​ភូ (Tan Phu) ខណ្ឌ​ការាំង(Cai Rang)) និង​កំពង់ផែហ័ង​យៀវ ខណ្ឌ​ប៊ិញ​ធុយ (Hoang Dieu)  (Binh Thuy)។ កំពង់​ផែ​កាយគុយ (Cai Cui) ត្រូវបាន​វិនិយោគ​កសាង​ ដើម្បី​​ក្លាយទៅ​ជា​​កំពង់​ធំ​និង​ទំនើបមួយ ដែលតភ្ជាប់​ជាមួយអន្តរជាតិ​សំដៅ​បំរើការដឹកជញ្ជូន​ទំនិញនាំចូល នាំចេញ វេច​ខ្ចប់ នៅ​ក្នុងតំបន់​វាល​ទំនាប​ទន្លេ​គីវឡុង​ ការដឹកជញ្ជូន​ទំនិញទៅកាន់​បណ្តា​កំពង់ផែ​ផ្សេងៗ ក្នុង​ស្រុក​​និង​បរទេសដូចជា៖ ​ប្រទេសកម្ពុជា​និង​បណ្តា​តំបន់​ស្ថិត​ក្នុង​​អនុតំបន់​ទន្លេ​មេគង្គ។

កំពង់ផែ​កកាយគុយ​ដែល​ចាត់​ទុក​ដូច​ជា​កំពង់ផែ​ល្អ​បំផុត​​នៃ​តំបន់​វាលទន្លេ​គីវឡុង (Cuu Long) មានទំហំ​ជាង ៣៩ ហិចតា​ រួមមាន​​ប្រព័ន្ធ​ហេដ្ឋារចនាស្ព័ន្ធ​​៖ ​ស្ពាន កំពង់​ផែ​ ឧបករណ៍​​​​រៀប​ រុះទំនិញ​និងឃ្លាំង​ជា​ទំនើប អាច​ទទួល​​នាវាមានទំងន់ ២០.០០០ តោន។ អ្នក​ជំនាញ​ជាច្រើន​នាក់​បាន​វាយតំលៃ កំពង់ផែ​កាយគុយ​នឹង​ក្លាយទៅ​ជា​មជ្ឈមណ្ឌល​មួយ​ ដើម្បី​កសាង​សេវាកម្ម​ logistics នៅ​ខេត្ត​កឹន​ថើ។

ក្រៅ​ពី​កំពង់​ផែ​ទាំងពីរ​នោះ ខេត្ត​កឹន​ថើ​ក៏​មាន​កំពង់​ផែ​ត្រាណូក (Tra Noc) កំពង់​ផែ​តឹន​កាង  -ថូត​ណត់ ​(Tan Cang  -Thot Not) បណ្តា​កំពង់ផែនេះ ​ស្ថិត​​ក្នុង​តំបន់​ដាំ​កសិផល និង​តំបន់​ចិញ្ចឹមជលផល​របស់ខេត្ត​កឹន​ថើ​និង​បណ្តា​ខេត្ត​អាន​យ៉ាង (An Giang) ខេត្ត​ដុង​ថាប (Dong Thap) ខេត្ត​វិញ​ឡុង (Vinh Long) ដូច្នេះ​​បង្ក​លក្ខណៈងាយស្រួល​សំរាប់​គមនាគមន៍ ដឹក​ជញ្ជូន​​ទំនិញ។


ជលផលគឺប្រៀបខ្លាំងនាំចេញរបស់ខេត្តកឹនថើ។
រូបថត៖ ង្វៀនឡឹន


សកម្មភាពរុះអង្ករលើទន្លេហាវ ( Hau)។
រូបថត៖ ង្វៀនឡឹន


ខេត្តកឹនថើក៏ជាតំបន់ដែលមានប្រៀបខ្លាំងក្នុងការផលិត លក់ដូបណ្តាម៉ាស៊ីនកិសកម្ម។
រូបថត៖ ង្វៀនឡឹន

វាយតំលៃ​អំពីការ​អភិវឌ្ឍន៍​របស់​ប្រព័ន្ធ​កំពង់ផែ​នៅ​ខេត្ត​កឹន​ថើ (Can Tho)  លោក​ ផាន​ថាញ់​ទៀន (Phan Thanh Tien) អគ្គនាយក​ក្រុមហ៊ុន​ភាគ​ហ៊ុន​​កំពង់​ផែ​កឹន​ថើ​និយាយ​ឲ្យ​ដឹង​ថា​ នៅ​ពេល​ខេត្ត​កឹន​ថើ​ក្លាយទៅ​ជា​មជ្ឈ​មណ្ឌល​ logistics ​នៃ​តំបន់​វាល​ទំនាប​ទន្លេ​គីវឡុង (Cuu Long)  ខេត្ត​នេះ​​នឹង​ពង្រឹង​​តួនាទី​​​ដែល​គឺ​មជ្ឈមណ្ឌល​សេវាកម្ម​សំរាប់​​មធ្យោបាយ​ធ្វើ​ដំណើរជា​ច្រើន​ប្រភេទ​​​និង​ចែក​ចាយ​ទំនិញ​ក្នុង​ស្រុក​ ការនាំ​ចេញ - នាំចូល​​​នៅ​តំ​បន់​​វាល​ទំនាប​ទន្លេ​គីវឡុង។ វាយតំលៃ​អំពីការ​អភិវឌ្ឍន៍​របស់​ប្រព័ន្ធ​កំពង់ផែ​នៅ​ខេត្ត​កឹន​ថើ (Can Tho)  លោក​ ផាន​ថាញ់​ទៀន (Phan Thanh Tien) អគ្គនាយក​ក្រុមហ៊ុន​ភាគ​ហ៊ុន​​កំពង់​ផែ​កឹន​ថើ​និយាយ​ឲ្យ​ដឹង​ថា​ នៅ​ពេល​ខេត្ត​​កឹន​ថើ​ក្លាយទៅ​ជា​មជ្ឈមណ្ឌល logistics ​នៃ​តំបន់​វាល​ទំនាប​ទន្លេ​គីវឡុង ( Cuu Long)  ខេត្ត​នេះ​​នឹង​ពង្រឹង​​តួនាទី​​​​ដែល​គឺ​មជ្ឈមណ្ឌល​សេវាកម្ម​សំរាប់​​មធ្យោបាយ​ធ្វើ​ដំណើរជា​ច្រើន​ប្រភេទ​​​និង​ចែក​ចាយ​ទំនិញ​ក្នុង​ស្រុក​ ការ​នាំ​ចេញ - នាំចូល​​​នៅ​តំបន់​វាល​ទំនាប​ទន្លេ​គីវឡុង។ ហើយ​នៅ​ពេល​នោះ ​បណ្តា​មុខ​ទំនិញ​​ស្នូល​របស់​តំបន់​វាល​​ទំនាបនេះ​​​នឹង​កាត់​បន្ថយ​​ចំណាយ​ចំពោះ​ការដឹក​ជញ្ជូន​និង​ពេលវេលា យើង​​មិន​បាច់ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់បណ្តា​កំពង់​ផែ​ស្ថិត​នៅទីក្រុង​ហូជីមិញនិង​ទីក្រុងវូង​តាវ (Vung Tau)​ ដើម្បី​វេច​ខ្ចប់​ទៀតទេ។
 

គ្រោង​​រហូត​ដល់ឆ្នាំ២០២០ បរិមាណទំនិញចេញ-ចូល​​​​​ខេត្ត​កឹន​ថើ​​ទទួល​បានប្រមាណ​ពី ៤៧ ដល់ ៦២ លាន​តោន។ នៅ​ពេល​ខ្សែ​ផ្លូវ​ដែក​ពី​ទីក្រុង​ហូជីមិញ​​ដល់ ខេត្តកឹន​ថើ​បាន​សម្រេចរួច ខេត្ត​កឹន​ថើ​នឹង​​ក្លាយទៅ​ជា​តំបន់​មួយដែល​មាន​លក្ខណៈងាយស្រួល​បំផុត​នៃតំបន់​វាលទំនាប​ទន្លេ​គីវឡុង​ ដើម្បី​កសាង​មជ្ឈមណ្ឌល logistics។

(លោក​ ង្វៀន​ត្រុង​កឿង (Nguyen Trong Cuong) ​នាយក​​វិទ្យាស្ថាន​សេដ្ឋកិច្ច - សង្គមកិច្ច​ខេត្ត​កឹន​ថើ)

គុណសម្បត្តិ​រមួយ​ទៀត​របស់ខេត្ត​កឹន​ថើគឺប្រព័ន្ធ​បណ្តា​មណ្ឌល​ឧស្សាហកម្ម នា​សព្វ​ថ្ងៃនេះ ខេត្ត​កឹន​ថើ​មាន​​មណ្ឌល​ឧស្សហកម្ម​ទាំង ៨ ក្នុង​នោះ​មាន ៦ មណ្ឌល​​កំពុង​​មាន​សកម្មភាព​និង​ ២ មណ្ឌល​ឧស្សហកម្ម​ក្នុង​ដំណើរ​ការ​រៀបចំ ​ទំហំ​ប្រហែល ២.២៦៧ ហិចតា ប្រមូល​លើ​ផលិតកម្ម​បណ្តា​​មុខ​ទំនិងញ​​សំខាន់ៗ ដូចជា៖ ការ​កែច្នៃ​អង្ករ ការ​កែច្នៃ​ជលផល ​កាត់​ដេរ ម៉ាស៊ីន​កសិកម្ម​ ដែកថែប នេះ​ក៏​គីជា​​​គ្រឹះ​ស្ថាន​ដើម្បី​ខេត្ត​កឹន​ថើ​ខិតខំ​ប្រឹង​ប្រែង ​ដើម្បី​ក្លាយទៅ​ជា​ទីក្រុង​ឧស្សាហកម្ម​នា​ឆ្នាំ២០២០។

តាម​ដង​ផ្លូវ​ជាតិ ៩១ មណ្ឌល​ឧស្សហកម្ម​ត្រា​ណូកទី១ (Tra Noc 1) មណ្ឌល​ឧស្សហកម្ម​ត្រា​ណូកទី២ (Tra Noc 2) លេច​ចេញ​ ដោយ​សារ​ទ្រង់​ទ្រាយ​​ធំ​ប្រហែល ៣០០ ហិចតា រួម​មាន​ហេដ្ឋារចនាសម្ព័ន្ធ​​បាន​សម្រេច​​និងគម្រោង​​មាន​សកម្មភាពជា​ទៀង​ទាត់ ចំនួន ១៨០ ​ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំមកនេះ។

មណ្ឌល​ឧស្សហកម្មថូតណត់ (Thot Not)  មាន​ទំហំ ៦០០ ហិចតា ស្ថិត​ក្នុង​តំបន់​ដែល​មាន​ជលផល​និង​កសិផល​​ជា​សម្បូរ៍ រួម​ផ្សំ​នឹង​​គោល​នយោបាយ​ដ៏ចាប់​ចិត្ត​​សំដៅ​​ទាក់ទាញ​ការវិនិយោគ​ដូចជា៖ ​ទំហំ​ដី​​ធំ ឥត​គិត​​​ពន្ធដា​​ចំពោះ​ប្រាក់​ចំណេញ​របស់​សហគ្រាស​ក្នុង​រយៈពេល​បណ្តា​ឆ្នាំដែល​សហគ្រាស​ទើប​បង្កើត បែបបទ​ត្រូវបាន​ដោះស្រាយ​យ៉ាង​ឆាប់​រហ័ស...ដូច្នេះ​​កំពុង​ក្លាយទៅ​ជា​ទីកន្លែង​ដែល​វិនិយោគ​​ដ៏​ល្អ​អស្ចារ្យ​សំរាប់​សហគ្រាស។
 
លោក​ ង្វៀន​ហ៊ឹវ​ភឿក (Nguyen Huu Phuoc) អនុ​ប្រធាន​គណៈកម្មការ​គ្រប់គ្រងមណ្ឌល​កែច្នៃ​និង​ឧស្សហកម្ម​កឹន​ថើ​និយាយឲ្យ​ដឹង​ថា៖ យើង​ខ្ញុំ​បន្ត​​បង្ក​​លក្ខណៈងាយស្រួល​​ដូចជា​៖ ការកាត់​បន្ថយ​ពេល​វេលា​បំពេញ​បែបបទ​​ប្រកបដោយ​ឆាប់​រហ័ស​បំផុត អនុម័ត​​យន្តការ “ចក្រ​ទ្វារ​ចេញ​ចូល​តែ​មួយ​គត់​ចំនៅទីនេះ​”  ក្នុង​ការ​​ផ្តល់​និង​​កែប្រែ​​លិខិតបញ្ជាក់​​អំពីការ​ចុះ​ឈ្មោះ​វិនិយោគ ​ផ្តល់​​លិខិត​​​រៀបចំ​និង​​កសាង ផ្តល់​អជ្ញាប័ណ្ណ​​សំរាប់ពលករជនបរទេស ផ្តលប់​លិខិត​បញ្ជាក់​​អំពីទំនិញ​គំរូ D ​ត្រួត​ពិនិត្យ​គូរ​ប្លង់​​​ជា​មូលដ្ឋាន​និង​អនុម័ត​សេចក្តី​របាយការណ៍​ដែល​ជៈឥទ្ធពល​ដល់​បរិស្ថាន”។

ដោយ​បណ្តា​សក្តានុពល​ដ៏​លេច​ធ្លោ​ខាង​លើ ខេត្ត​កឹន​ថា​​នឹង​ក្លាយទៅ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច វប្បធម៌ សង្គម​ ​ដើរតួនាទី​​ជាកម្លាំង​ចលករ​សំដៅ​ជំរុញ​យ៉ាង​ខ្លាំង​ក្លយ​ការអភិវឌ្ឍន៍​ក្នុង​តំបន់​វាលទំនាប​ទន្លេ​គីវឡុង​ដូច​បំណង​ប្រាថ្នា​របស់​រដ្ឋ បក្ស​ដែល​បានដាក់​ចេញ​ហើយ។./.

អត្ថបទ៖ ង្វៀន​អាញ់ រូបថត៖ ង្វៀន​ឡឹន ត្រុង​ជីញ ហ័ង​ហា
និង​ឯកសារ​របស់​កាសែត​រូបភាព​វៀតណាម។

 
 


បណ្តាអត្ថបទបានផ្សាយ