29/04/2015 12:13 GMT+7 Email Print Like 0

ខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិនៅបណ្ដាដំបន់


ខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិនៅបណ្ដាដំបន់ (កាសែត Vinh Long)

នាព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០១៥ គណៈកម្មាធិការបក្សខេត្ត Vinh Long បាន​រៀបចំពិធី​មីទ្ទីង​រំលឹក​ខួបលើក​ទី​៤០​នៃទិវារំដោះភាគ​ខាងត្បូង​ឯកភាព​ប្រទេស​ជាតិ​ (ទី៣០ខែមេសា)។ ថ្លែង​មតិនៅពិធី​មីទ្ទីង ឧប​នាយ​ក​រដ្ឋ​មន្ត្រី​​វៀតណាម លោក Nguyen Xuan Phuc បាន​វាយ​តំលៃ​ខ្ពស់​សាមគ្គី​ភាព​ខំប្រឹង​ប្រែង​តស៊ូ​ឆ្លង​ផុត​ពីការ​​លំបាក​របស់ខេត្ត ក្នុងការផ្សាភ្ជាប់ការ​ឈឺចាប់ នៃសង្គ្រាមដើម្បីស្ដារនិងអភិវឌ្ឍន៍​សេដ្ឋកិច្ច​កសាង​ខេត្ត​ Vinh Long កាន់តែ​សម្បូរ​ធូធារ។ មុននោះ​នាយប់ថ្ងៃទី២៧ខែមេសា ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចូល​រួមពិធីមីទ្ទីង​រំលឹក​ខួប​លើក​ទី៤០​នៃទិវា​រំដោះ​ភាគខាង​ត្បូង​ឯកភាព​ប្រទេស​ជាតិ​(ទី៣០​ខែ​មេសា)​នៅ​ទីក្រុង Soc​ Trang ខេត្ត Soc Trang ផងដែរ។

​នាយប់ថ្ងៃទី២៧ខែមេសា ខេត្ត Dong Nai បានរៀបចំពិធីរំលឹក​ខួបលើកទី៤០ នៃ​ទិវារំដោះភាគខាងត្បូង​ឯកភាព​ប្រទេស​ជាតិ (ទី៣០ខែមេសា)​។ ចូលរួម​និងថ្លែង​មតិ​នៅទី​នេះ ប្រធាន​គណៈកម្មា​ធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀតណាម លោក​ Nguyen Thien Nhan បានអះអាងថា​ក្នុងអំឡុង​៤០ឆ្នាំកន្លងទៅ បក្ស​ភាគ​រដ្ឋអំ​ណាច​កងទ័ព និងប្រជាជន​ខេត្ត Dong Nai ទទួល​បានសមិទ្ធិដ៏ធំ​ធេង ជីវភាព​រស់​នៅ​ខាង​សម្ភារៈ​និង​ស្មារ​តីរបស់​ប្រជាជន​មាន ការ​ផ្លាស់ប្តូរ​យ៉ាងច្បាស់លាស់។ ដោយ​លទ្ធផលទាំងនោះ Dong Nai កំពុង​ឆ្ពោះ​ទៅ​កសាង​ខេត្ត​ឧស្សាហកម្ម នាពេលខាង​មុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ