28/04/2015 14:27 GMT+7 Email Print Like 0

ក្រុម P5+1 ឯកភាពលុបចោលបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់


ក្រុម P5+1 ឯភាពលុបចោលបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ (Image: VNA)

នាយកអង្គការថាមពលបរមាណូ​អ៊ីរ៉ង់ (AEOI) លោក Ali Akbar​ Saheli បាន​ឲ្យ​ដឹង​ថា៖ ក្រុម P5+1 បាន​យល់​ព្រម​លុប​ចោល​ភ្លាម​មួយ​រំពិច បណ្ដា​បទដាក់​ទណ្ឌកម្ម​ ទៅលើអ៊ីរ៉ង់​បន្ទាប់​ពីកិច្ច​ព្រម​ព្រៀង ​លើ​គ្រប់​ជ្រុង​ជ្រោយ ​អំពី​កម្ម​វិធីនុយក្លេអ៊ែរ​នៃប្រទេសនេះ​ទទួល​បាន។ ថ្លែង​​មតិ​លើ​កាណាល់​​ទូរ​ទស្សន៍​ នាយប់​ថ្ងៃ​ទី២៥​ខែមេសា ឆ្នាំ​​២០១៥ លោក Ali Akbar Saheli បានឲ្យ​ដឹងថា៖ អ៊ីរ៉ង់និង​ក្រុម​ P5+1 ទទួល​បាន​ការ​យល់ព្រម​អំពី​ក្រប​ខ័ណ្ឌ ​នៃកិច្ចព្រមព្រៀង​ពោលខាង​លើ​និង​ភាគីទាំង​២ កំពុង​ពិភាក្សា​រលំអិត។ លោកបាន​ឲ្យដឹង​ថែម​ទៀតថា៖ បញ្ហា​បទដាក់ទណ្ឌកម្ម​ ក៏ដូចជាបញ្ហាគតិយុត្តិទាក់ទិននានា ដល់ការ​ត្រួត​ពិនិត្យ​នៃ​សហគមន៍​អន្តរជាតិ​ត្រូវ​បាន​ពិភាក្សា​នៅអ៊ូ​ទ្រីស៕

តាម VOV5  - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ