02/06/2015 09:59 GMT+7 Email Print Like 0

ក្រុម P5+1 ខិតជិតដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់


ក្រុម P5+1 ខិតមកជិតដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ (Image: VNA)
នាថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៥ បណ្ដាមន្ត្រីលោកខាងលិចបានឲ្យដឹងថា៖ ក្រុម P5+1 បានឯកភាពអំពីរបៀប​ស្តារបទដាក់ទណ្ឌកម្មនៃ អ.ស.ប. ចំពោះអ៊ីរ៉ង់ឡើងវិញ ក្នុងករណី ប្រទេសនេះរំលោភលើមាត្រានៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរនាអនាគត។ ជាមួយកាយវិការនេះ ក្រុម P5+1 បានរួចផុតពីរបងស្នូលចំពោះការអនុម័តលើកិច្ចព្រម ព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់មុនកាលកំណត់នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។ តាមកិច្ច ព្រមព្រៀងថ្មីថា៖ គណៈកម្មាធិការឃ្លាំមើលការរំលោភលើកិច្ចព្រមព្រៀងមួយនឹងត្រូវបានបង្កើតឡើងរួមមានតំណាងនៃក្រុម P5+1 និងអ៊ីរ៉ង់។ ទីភ្នាក់ងារបរមាណូអន្តរជាតិ (IAEA) នឹងបន្តរាយការណ៍អំពីកម្មវិធី​នុយ​ក្លេ​អ៊ែរ​របស់អ៊ីរ៉ង់ដើម្បីក្រុម P5+1 និងក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. អាចវាយតំលៃអំពីការប្រតិបត្តិតាមកិច្ចព្រមព្រៀងរបស់​ Tehran៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ