21/02/2016 09:54 GMT+7 Email Print Like 0

ក្រុមហ៊ុន Vietjet ចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃរាប់ពាន់លានដុល្លារនៅ Singapore Airshow ២០១៦


រូបថតៈ Vietnamnet.vn

នៅការតាំងពិព័រណ៍អាកាស​ច​រណ៍អន្តរជាតិ Singapore Airshow​ ២០១៦ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចុះ​ហត្ថលេខា​លើកិច្ចសន្យា​សំខាន់ៗ ជាមួយក្រុមហ៊ុនធំបំផុតលើ​ពិភពលោកចំនួន៣ ដោយមាន​តម្លៃរាប់​ពាន់​លាន​ដុល្លារ​អាមេរិក។ កិច្ចសន្យាទី១ គឺ Vietjetចុះហត្ថលេខាជាមួយក្រុមហ៊ុន Pratt&​ White ចំណុះសម្ព័ន្ធ​ក្រុម​ហ៊ុន United Technologies corp របស់​​អាមេរិក ដោយ​បញ្ជាទិញម៉ាស៊ីន​សម្រាប់បំពាក់យន្តហោះប្រភេទ A320និង A321ចំនួន៦៣​គ្រឿង ។ កិច្ចសន្យានេះមានតម្លៃ៣,០៣ពាន់លាន​ដុល្លារ​អាមេរិក ដែលបាន​ចាត់ទុក​ថា ជាកិច្ច​សន្យា​មាន​តម្លៃធំបំផុត ដែលបានចុះហត្ថលេខានៅ Singapore Airshow។ កិច្ចសន្យាទី២​ដែលបាន Vietjet ចុះហត្ថ​លេខាជាមួយក្រុមហ៊ុន SR​ Technics របស់ស្វីសដោយ​មានតម្លៃជាង៦០លានដុល្លារអាមេរិក។ កិច្ច​សន្យា​ទី៣មានតម្លៃ ៣០លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនអាកាសចរណ៍ Airbus។​ តាមនោះ Vietjet និងAirbus  នឹង​បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកបើកបរ​វីស្វករ​ជាង ម៉ាស៊ីន​ជាដើម​។ ដោយ​កិច្ច​សន្យាពោល​ខាង​លើ Vietjet បានក្លាយ​ទៅជាក្រុម​ហ៊ុន អាកាស​ចរណ៍​ដំបូង​នៅវៀត​ណាម​បាន​រួម​សហការ​ជាមួយ​ Airbus​ រៀបចំ​សកម្ម ភាពហ្វឹកហាត់សម្រាប់ក្រុមអ្នក​បើកប​រផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ