13/06/2016 10:28 GMT+7 Email Print Like 0

ក្រុមហ៊ុនអាកាសចរណ៍អាមេរិកត្រូវបានផ្ដល់អាជ្ញាប័ណ្ណហោះហើរត្រង់ទៅកាន់គុយបា


Americal Airlines ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ទាំង៦ដែលទទួលបាន
អាជ្ញាប័ណ្ណហោះហើរត្រង់ទៅកាន់គុយបា (រូបថត៖AFP/TTXVN)

ជាលើកដំបូងក្រោយពីច្រើនទសវត្សរ៍មក នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ រដ្ឋអំណាចអាមេរិកបានផ្ដល់អាជ្ញាបណ្ណសំរាប់ក្រុមហ៊ុនអាកាសចរណ៍ចំនួន៦រៀបចំជើងហោះហើរពាណិជ្ជកម្មទៅកាន់គុយបា។ ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះត្រូវបានអនុញ្ញាតឲ្យហោះហើរទៅកាន់ទីក្រុងចំនួន ៩ នៅគុយបា តែមិនរួមមានរដ្ឋធានី La Habana នោះឡើយ។មជ្ឈដ្ឋានមន្ត្រីគមនាគមន៍អាមេរិកបានឲ្យដឹងថា គេមិនទាន់សំរេចអំពីជើងហោះហើរទៅកាន់ទីក្រុង La Habana នៅឡើយទេ។បើទោះបីជានៅត្រូវការយល់ព្រមរបស់រដ្ឋាភិបាលគុយបាក្ដី ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ពោល​ខាងលើបានសំដែងក្ដីសង្ឃឹមថានឹងអាចចាប់ផ្ដើមដំណើរការជើងហោះហើរនារដូវស្លឹកឈើជ្រុះខាងមុខនេះ​៕​

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ