22/04/2016 09:49 GMT+7 Email Print Like 0

ក្រុមហ៊ុនវៀតណាមនិងកូរ៉េខាងត្បូងតភ្ជាប់ពាណិជ្ជកម្ម


ក្រុមហ៊ុនវៀតណាមនិងកូរ៉េខាងត្បូងតភ្ជាប់ពាណិជ្ជកម្ម

កម្មវិធីជួបប្រាស្រ័យអង្គភាពអាជីវកម្មវៀតណាម-កូរ៉េខាងត្បូង បាន​បើកនា​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ២០១៦ ដោយ​មាន​ការ​ចូល​រួម​ របស់គណៈប្រតិភូអង្គភាពអាជីវកម្ម​ខេត្ត Gyeongnam (កូរ៉េខាងត្បូង) សំដៅ​ឧទ្ទេស​នាម​ផលិត​ផល​ក៏ដូ​ច​ជា​​សក្តានុ​ពល សម្រាប់កិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុននាននៅខេត្ត Gyeongnam របស់​កូរ៉េ ខាង​ត្បូង​ជាមួយ​ក្រុម​ហ៊ុន​របស់​វៀត​ណាម។ លោក Im Changho ប្រធានគណៈ ប្រតិភូអង្គភាពអាជីវកម្មកូរ៉េ​ខាងត្បូង​ថា កម្មវិធី​នេះជា​ការ​បោះជំ​ហាន​ដំបូង​សម្រាប់​នាំ កសិផលរបស់ខេត្ត Gyeongnam ចូលមកវៀតណាម ជាពិសេសគឺកសិផល​ស្រស់។ លោក​ Im Changho សន្យាថា​នឹងនាំមក​វៀតណាម ផលិតផលល្អបំផុត​មានគុណ​ភាព និងតម្លៃ​សមរម្យ ព្រម​ទាំង​ជួយ​ឧបត្ថម្ភ​អង្គ​ភាព​អាជីវកម្ម​វៀត​ណាម នាំផលិតផលកសិកម្មទៅកាន់ទីផ្សារ​ពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ