24/10/2015 09:26 GMT+7 Email Print Like 0

ក្រុមហ៊ុននានារបស់ឆែកយកចិត្តទុកដាក់ដល់បរិយាកាសវិនិយោគនិងពាណិញជ្ជកម្មនៅវៀតណាម


ក្រុមហ៊ុននានារបស់ឆែកយកចិត្តទុកដាក់ដល់បរិយាកាសវិនិយោគនិងពាណិញជ្ជកម្មនៅវៀតណាម (Image: dangcongsan.vn)

ក្នុងដំណើរ​ទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាព្រឹកថ្ងៃទី ២៣ខែតុលា​ឆ្នាំ២០១៥ រដ្ឋ​មន្ត្រីការ​បរទេស​សាធារណៈ​រដ្ឋ​ឆែក​ លោក Lubomir Zaoralek បានទៅ ទស្សនាការ​តាំងពិពណ៌រ​ នៃបណ្ដាក្រុមហ៊ុនរបស់ឆែកនៅ​ក្រុងហាណូយ។ សកម្មភាព​នេះ កំពុង​បើកចេញឱកាសបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​លើ វិស័យ ដែលបណ្ដាក្រុមហ៊ុន​សាធារណៈ​រដ្ឋឆែកមាន​សក្តានុភាព ដូចជា៖ ថាមពល បច្ចេកវិទ្យា តម្បាញកាត់ដេរ​ជាដើម។ បន្ទាប់នោះ នៅសិក្ខា​សាលា​ “បច្ចេកវិទ្យា និងផលិតផលជាន់ខ្ពស់របស់​សាធារណៈរ​ដ្ឋឆែក៖ វិធានការសមស្រប​ជាមួយ គុណភាព​អឺរ៉ុប” រដ្ឋ​មន្ត្រីការ​បរទេស​ឆែកបានវាយតំលៃ​ថា ៖ វៀតណាមទទួល បានជំហានអភិវឌ្ឍន៍ដ៏​ធំធេង​ខាងសេដ្ឋកិច្ច​ និងសង្គម ក្នុងនោះ ឆែក​គឺជាប្រទេស ជាសមាជិកសហភាពអឺរ៉ុបមួយដែលមាន​កំណើនសេដ្ឋកិច្ច​ខ្លាំងបំ​ផុត​ហើយ​កំពុង​ខំប្រឹង​ប្រែង​ស្វែង​រកទីផ្សារ​ថ្មី។ នេះគឺជា​លក្ខណៈងាយ​ស្រួលសំ​រាប់​វៀ​តណាម និងឆែកសហប្រតិបត្តិការលើ​គ្រាប់​វិស័យ​ជំរុញ​តំលៃប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី ឡើងកំពស់ថ្មីមួយ៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ