24/10/2015 09:26 GMT+7 Email Print Like 0

ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ពិភាគ្សាអំពីជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន


ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ពិភាគ្សាអំពីជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន (Image: VNA)

នៅសម័យពិភាក្សា នាថ្ងៃទី២២ខែតុលាឆ្នាំ២០១៥​ ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​បណ្ដាការ​វាយ​ប្រហារ នាពេលថ្មីៗនេះ​រវាងអ៊ីស្រាអែល​ និងប៉ាឡេស្ទីន ព្រមទាំង អំពាវ​នាវ​ឲ្យ​ភាគី​ទាក់​ទិន​នានា​គប្បី​មាន​ជំហានចាំ​បាច់ ដើម្បីបញ្ចប់សភាពការហឹង្សាឡើង​ជណ្តើរ។ អគ្គលេខាធិការរង​អ.ស.ប. លោក Jan Eliasson បានសង្កត់​ធ្ងន់​ថា៖ ជំលោះរវាង​ប្រជាជនប៉ាឡេស្ទីន​និងប្រជា​ពល​រដ្ឋ​អ៊ីស្រាអែល​កំពុង​ឈាន​ចូល​ដំណាក់​កាលគ្រោះថ្នាក់​ក្នុងពេល​ដែលស្ថាន​ភាព​ហឹង្សាផ្ទុះឡើង​នៅ Jerusalem ត្រើយខាងលិច និងតំបន់​ហ្គាហ្សារ​និងបណ្ដាទីក្រុងនៅអ៊ីស្រាអែល​។ ក៏ក្នុង​សម័យពិភាក្សា​នេះដែរ រដ្ឋមន្ត្រីការ​បរទេស​ប៉ាឡេស្ទីន លោក  Riad Malki   បាន​ចាត់ទុក​ថា៖ ស្ថាប័ន អ.ស.ប. នេះ​គប្បីខំប្រឹង​ប្រែង​ថែម​ទៀត​សំដៅ​ធានា​អ៊ីស្រា​អែល​រក្សា​រស្ថាន​ភាព​ដើម​នៅ​Jerusalem ព្រមទាំង អំពាវនាវក្រុមប្រឹក្សារ​ អ.ស.ប. ដោះស្រាយ​ស្ថានភាព​អស្ថិរភាព​នាបច្ចុប្បន្ន​ផង​ដែរ​៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ