12/08/2016 10:17 GMT+7 Email Print Like 0

ក្រុមកីឡាបាញ់កាំភ្លើងវៀតណាមប្រកួតប្រកបដោយជោគជ័យនៅអូឡាំពិក២០១៦


កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh (ឆ្វេង) ដណ្ដើមយកមេដាយទី២សំរាប់ក្រុមកីឡាវៀតណាម​នៅអូឡាំពិក Rio ២០១៦ (រូបថត៖EPA/TTXVN)
នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ក្នុងការប្រកួតនៅកីឡាអូឡាំពិក Rio ២០១៦ នៅប្រេស៊ីល កីឡាករបាញ់កាំភ្លើង Hoang​ Xuan Vinh របស់ក្រុមកីឡាវៀតណាមបន្តដណ្ដើមបន្ថែមមេដាយប្រាក់មួយគ្រឿងទៀតក្នុងវិញ្ញាសារបាញ់​កាំ​​ភ្លើងខ្លីរយៈចម្ងាយ៥០ម៉ែត្រ ដោយពិន្ទុ ១៩១,៣។កីឡាករជនជាតិកូរ៉េខាងត្បូង Jin Jong Oh ដណ្ដើមបានមេដាយមាសដោយពិន្ទុ ១៩៣,៧។ដូច្នេះហើយ គិតដល់ដំណាច់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ក្នុងតារាងមេ​ដាយ​អូ​ឡាំ​ពិក ក្រុមកីឡាវៀតណាមកំពុងឈរនៅលំដាប់ថ្នីទី ១៥ ដោយមានមេដាយមាសមួយគ្រឿងនិងមេដាយប្រាក់មួយគ្រឿង។ក្រោយពីដណ្ដើមបានមេដាយទី២នៅអូឡាំពិក២០១៦ កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh បានចែករំលែកថា៖ 

“កីឡាអូឡាំពិកលើកនេះមានអត្ថន័យដ៏ធំធេងចំពោះខ្ញុំ។វគ្គប្រកួតផ្ដាច់ព្រ័ត្រថ្ងៃនេះគឺគួរឲ្យរង់ចាំណាស់។ ខ្ញុំសូមផ្ញើរក្ដីសប្បាយរីករាយនេះទៅកាន់ប្រជាជនវៀតណាមទាំងមូលហើយទៅកាន់ក្រុមគ្រួសារខ្ញុំដែរ។ ខ្ញុំមានគោល​បំ​ណង​ថា កីឡាវៀតណាមនាពេលខាងមុខនឹងបន្តប្រកួតយ៉ាងល្អថែមទៀតដើម្បីដណ្ដើមបានមេដាយថ្លៃថ្លា”។ 

ក្រោយពីថ្ងៃប្រកួតទី១០ សីហា កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh ក្លាយទៅជាកីឡាករជោគជ័យបំផុតរបស់​កីឡាវៀតណាម ហើយក៏ក្លាយទៅជាកីឡាករមួយរូបក្នុងចំណោមកីឡាករបាញ់កាំភ្លើងឆ្នើមបំផុតនៃ​អូ​ឡាំ​ពិក​លើកនេះ ដោយដណ្ដើមបានមេដាយមាស១គ្រឿងនិងមេដាយប្រាក់១គ្រឿងក្នុងវិញ្ញាសារចំនួន២៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ