16/06/2015 11:10 GMT+7 Email Print Like 0

ក្រិកនិងក្រុមម្ចាស់បំណុលមិនទទួលបានកិច្ចព្រមព្រៀងជួយឧបត្ថម្ភ


ក្រិកនិងក្រុមម្ចាស់បំណុលមិនទទួលបានកិច្ចព្រមព្រៀងជួយឧបត្ថម្ភ (KT)

ការចរចា​រវាងក្រិក​និងក្រុមម្ចាស់​បំណុលនាថ្ងៃទី​១៤ខែមិថុនាឆ្នាំ​២០១៥​ បាន​បញ្ចប់​ដោយ​មិន​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ណាមួយ​ឡើយ។ ប្រការ​នេះមាន​ន័យ​ថា មាន​លទ្ធភាព​ជាច្រើន​ក្រិក​ធ្លាក់​ក្នុង​ស្ថាន​ភាព​ក្ស័យ​ធុន​និង​ប្រ​ឈម​មុខ​នឹង​គ្រោះ​​អាសន្ន​ផ្ដាច់ចេញពី​ដំបន់ចាយ​ប្រាក់​អឺរ៉ូ (Eurozone)។ ភាគី EU បាន​ចាត់​ទុក​ថា​សំណើរ​របស់​ក្រិក​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ ដោយមិនទាន់​នាំចេញការ​កំណែ​ទម្រង់​ចាំបាច់​ធានា​ដើម្បី​បណ្ដា​របប​ហិរញ្ញវត្ថុ​ដោះ​ស្រាយ​សំរាប់​ខ្ទង់​ថវិការ​ ជួយឧបត្ថម្ភចុង​ក្រោយ។ ខណៈពេលនោះសេដ្ឋកិច្ច​វិទូជួរ​មុខ​របស់ IMF លោក Olivier Blanchard​បាន​​អះ​អាង​ថា ដើម្បី​ទទួលបាន​កិច្ចព្រម​ព្រៀង​ចុងក្រោយ ក្រិកត្រូវ​តែដោះស្រាយ​ប្រព័ន្ធប្រាក់បៀវត្ស​ចូល​និវត្តន័ ដែល​នាបច្ចុប្បន្ន​កំពុងជា​អំរែក​ដោយ​ស្រូបយក១៦%​ក្នុងខឿន​សេដ្ឋកិច្ច​នៃប្រទេស​នេះ។ រីឯខ្លួន​វិញ រដ្ឋ​អំណាច​ក្រិកបាន​រិះគន់​ម្ចាស់​បំណុល ដោយចាត់​ទុកថា រាល់សំណូម​ពរពោល​ខាងលើគឺ​មិនសម​ហេតុ​សម​ផល​ឡើយ​និង​តឹង​រឹង​ពេក។ Athen បានសង្កត់​ធ្ងន់ថា ការដែល​មិនទទួល​បានលទ្ធ​ផល​ចុងក្រោយគឺដោយកំហុស​របស់ IMF។​តាម​ផែន​ការ​បណ្ដាភាគី​នឹងបន្តពិភាក្សា​ អំពីបញ្ហា​វិបត្តិបំណុល​របស់ក្រិក​ក្នុងកិច្ចប្រជុំ​បណ្ដា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ដែល​បាន​រៀប​ចំ​នៅ Luxembourg នាថ្ងៃទី១៨ខែមិថុនា​ខាងមុខ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ