08/06/2015 09:40 GMT+7 Email Print Like 0

ក្រសួងសុខាភិបាលវៀតណាមចេញផ្សាយផែនការបង្ការប្រឆាំងនឹងអាសន្នរោគ MERS-CoV


ក្រសួងសុខាភិបាលវៀតណាមចេញផ្សាយផែនការបង្ការប្រឆាំងនឹងអាសន្នរោគ MERS-CoV (Image: VNA)
ចំពោះមុខស្ថានភាពអាសន្នរោគគ្រុនផ្តាសាយមជ្ឈឹមបូព៌ារ Corana (MERS-CoV) កំពុងរីករាលដាលយ៉ាងខ្លាំង​នៅកូរ៉េខាត្បូងនេះ ក្រសួង សុខាភិបាលវៀតណាមបានចេញផ្សាយផែនការធ្វើសកម្មភាពបង្ការប្រឆាំងនឹង MERS-CoV សំដៅស្វែងរកករណីឆ្លងមេរោគដ៏គ្រោះថ្នាក់នេះដើម្បីដោះស្រាយដោយទាន់ពេលវេលាមិនអនុញ្ញត្តិឲ្យអសន្នរោគនេះរីករាលដាល។ ផែនការនេះលើកច្បាស់ថា៖ ដើម្បីកាត់បន្ថយករណីឆ្លងមេរោគ MERS-CoV ផ្នែកសុខាភិបាលត្រូវតែបន្តបង្កើនការត្រួតពិនិត្យអសន្នរោគនេះធានាសមត្ថភាពពិនិត្យព្យាបាលជំងឺរកឃើញអត្តសញ្ញាននៃជំងឺនេះយ៉ាងឆាប់ៗ ដើម្បីដោះស្រាយដោយទាល់ពេលវេលា។ ទន្ទឹមនឹងនោះ ជំរុញការត្រួតពិនិត្យអាសន្នរោគនៅបណ្ដាច្រកទ្វារព្រំដែន និងទីកន្លែងសាធារណៈទៀតផង៕
តាម VOV5 -វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ