30/04/2016 08:25 GMT+7 Email Print Like 0

ក្រសួងការពារប្រទេសវៀតណាមនឹងលើកកំពស់គុណភាពនៃកិច្ចសន្ទនាShangri-La២០១៦


ទិដ្ឋភាពនៃជំនួប

នារសៀលថ្ងៃទី២៨ ខែ​មេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក លោក​ Nguyen Chi Vinh អនុរដ្ឋ​មន្ត្រីក្រសួង​ការពារប្រទេសវៀតណាម បានអញ្ជើញ ជួបសន្ទ​នាជា​មួយលោក Tim Huxley នាយក​ប្រតិបត្តិ​នៃវិទ្យាស្ថានស្រាវ​ជ្រាវ យុទ្ធសាស្ត្រអន្តរ​ជាតិតំបន់អាស៊ី ក្នុង​ឱកាស​លោកម​ក​បំពេញ​ទស្សន​កិច្ច​ការ​ងារ នៅវៀត​ណាម។ នៅ​ទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បាន​ឲ្យដឹងថា នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នឹង​ដឹកនាំគណៈប្រតិភូយោធា​ជាន់ខ្ពស់​របស់​វៀត​ណាម​ទៅចូល​រូម​កិច្ចស​ន្ទ​នា Shangri-La ២០១៦និងអញ្ជើញថ្លែង​មតិនៅក្នុង​សន្និសីទនេះ។ ឧត្តមសេនីយ៍​ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រជានិច្ចនូវ​ស្មារតីកសាង សន្តិភាព​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក​ទាំងអស់ ព្រមទាំងសហគមន៍​អន្តរជាតិចំពោះបញ្ហានេះ។ ដោយហេតុនេះ ក្នុង​ឱកាស​ចូលរួម​កិច្ច​សន្ទនា Shang ri-La លើកនេះ គណៈប្រតិភូវៀតណាមនឹង បង្កើនចំនួនអ្នកប្រាជ្ញខាងយោធា សំដៅ​បង្កើន​គុណភាព​នៃកិច្ចសន្ទនានេះ។

​រីឯខ្លួនវិញ លោក Tim Huxley មានបំណងថា គណៈប្រតិភូយោធា​ជាន់ខ្ពស់ របស់​វៀតណាម​នឹង​បន្តមាន​បទ​អន្តរាគមន៍​មានគុណភាព​ប្រកបដោយប្រសិទ្ធិភាព រួមចំណែកចូលក្នុង​ជោគជ័យរបស់ Shangri-La ២០១៦ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ