27/04/2016 09:22 GMT+7 Email Print Like 0

ក្រសួងការពារជាតិវៀតណាមនិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការ


ក្រសួងការពារជាតិវៀតណាមនិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការ

នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ពិធីទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី ក្រសួង​ការពារ​ប្រទេស​វៀត​ណាម នាយ​ឧត្តម​សេនីយ៍ Ngo Xuan Lich ដែលកំពុងបំពេញដំ​ណើរ​ទស្សនកិច្ចនៅរុស្ស៊ី តាមសេចក្ដី​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​នាយឧត្តមសេនីយ៍ Sergey Shoigu បានប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ។ បន្ទាប់ពិធីនេះ​គណៈ​ប្រតិភូ​យោធាវៀត​ណាម និងរុស្ស៊ីបានដំណើការចរចារ។ នៅទីនេះ រដ្ឋមន្ត្រី​ទាំងពីររូប​បានសម្ដែង​នូវការពេញ​ចិត្តចំពោះ​បណ្ដាកា​រ​អភិវឌ្ឍន៍ទំនាក់​ទំនង សហ​ប្រតិបត្តិ​ការ​ការ​ពារ​ជាតិ​ រវាង​វៀត​ណាម​និង​រុស្ស៊ី​ក្នុង​រយៈពេល​កន្លង​ទៅ ហើយ​សង្កត់​ធ្ងន់​ថា៖ ភាគីទាំងពីរត្រូវសកម្មអនុវត្ត កិច្ចព្រមព្រៀងនានាដែលបានចុះហត្ថ​លេខា គាំទ្រគ្នា​ទៅវិញ​ទៅមក​នៅវេទិកា​អន្តរជាតិ។ រដ្ឋមន្ត្រីទាំងពីររូបនេះក៏បានពិ​ភាក្សា អំពី​បណ្ដា​បញ្ហាដែល​ទាក់ទិន​ដល់​ស្ថានភាព​នៅក្នុង​តំបន់​ និង​អន្តរជាតិទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ